ឯកឧត្តម សោម ស៊ុន សមាជិកអចិន្ត្រៃយ៍គណបក្សខេត្តចុះសួរសុខទុក្ខទុនិង​ថ្លែង​អំណរម្ចាស់ឆ្នោត

0
SHARE

កំពង់ធំ៖ បន្ទាប់ពីការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៦ បានកន្លងផុតទៅ ដោយគណបក្សប្រ​ជាជនកម្ពុជា បានទទួលការគាំទ្រពីម្ចាស់សំលេងឆ្នោតយ៉ាងច្រើនលើសលុប ដែលជាប្រវត្តិសាស្រ្តនៅកម្ពុជា ជាប្រទេសដែលមានមនុស្សចេញទៅបោះឆ្នោតច្រើន ជាលំដាប់ថ្នាក់លេខ២ ឲ្យគណបក្សប្រជាជនបានទទួលជោគជ័យ ថ្នាក់ដឹកនាំនៃគណ​កម្មា​ធិការគណបក្សប្រជាជនកម្ពុជា បានចុះមូលដ្ឋានដើម្បីថ្លែងអំណរគុណដល់ម្ចាស់សំលេងឆ្នោត ។

ជាក់ស្តែងឯកឧត្តម សោម ស៊ុន សមាជិកអចិន្ត្រៃយ៍ នៃគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់​ ធំ អនុប្រធានទី១ចុះជួយស្រុកស្ទោង និងជាប្រធានក្រុមការងារចុះជួយឃុំបន្ទាយស្ទោង បានដឹកនាំក្រុមការ​ងារបក្ស ចុះសំណេះសំណាលសាកសួរសុខទុក្ខទុក្ខ​ និង​ថ្លែង​អំណរគុណ​ សមាជិក​ សមាជិកា គណបក្ស​ប្រជាជន​កម្ពុជា​ឃុំបន្ទាយស្ទោង មានចំនួន២ទីតាំង នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ ២០១៨។

ដោយទីតាំងទីមួយបានចុះទៅថ្លែង​អំណរគុណ​ដល់​សមាជិក​ សមាជិកា​ គណបក្សប្រជាជនកម្ពុជា នៅ​វត្ត​ពន្លាជ័យ​ ឃុំបន្ទាយស្ទោង​ ស្រុក​ស្ទោង​ ខេត្ត​កំពង់ធំ​ ដែល​មានសមាជិក​ និង​ប្រជាពលរដ្ឋ​​តំណាង​មក​ពី​ ០៤ ភូមិ​ (ភូមិពន្លាជ័យ​ ,ភូមិបេង​ ,ភូមិពោធិ​ និងភូមិ​ចន្លុះ)​ ក្នុង​ឃុំ​បន្ទាយ​ស្ទោង​ ស្រុក​ស្ទោង​ ខេត្ត​កំពង់ធំ​ ចំនួន​ ២៩៥ នាក់ ក្នុង​នោះ​ស្រី​ ១៤៩ នាក់​ ក្រោយ​ពិធី​សំណេះសំណាល​ ក្រុម​ការងារ​បាន​រៀបចំ​អាហារ​សាមគ្គី​ និង​រាំលេងកំសាន្តផងដែរ​ ។

ចំណែកទីតាំងទី២ បានបន្តដំណើរទៅថ្លែង​អំណរគុណ​ដល់​បងប្អូន​សមាជិក​ សមាជិកា​ គណបក្សប្រជាជន​កម្ពុជា​ ដែលជាម្ចាស់សំលេង​បោះ​ឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ស្ថិតនៅ​វត្ត​បន្ទាយ​ស្ទោង​ ឃុំ​បន្ទាយ​ស្ទោង​ ស្រុក​ស្ទោង​ ខេត្ត​កំពង់ធំ​ ដែល​មានសមាជិក​តំណាង​មក​ចូល​រួម​ចំនួន​ ៣៦២​ នាក់ ក្នុង​នោះ​ស្រី​ ចំនួន​ ១៤២​ នាក់​ ដែល​បាន​អញ្ជើញ​មក​ពី​ភូមិ​ ០២ ជាប់គ្នាក្នុង គឺភូមិ​ ស្រោម​ដែក​ និង​ភូមិ​បន្ទាយ​ស្ទោង​ ឃុំបន្ទាយស្ទោង​ ស្រុក​ស្ទោង​ ខេត្ត​កំពង់ធំ​  បន្ទាប់មក​ ក្រុម​ការងារបានរៀបចំអាហារសាមគ្គីជូនគាត់​ពិសា​ផងដែរ​ ។

នៅក្នុងពិធីសំណេះសំណាល ឯកឧត្តម សោម ស៊ុន សមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត បានពាំនាំនូវការ​សាកសួរសុខទុក្ខ ពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណា ចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចបានថ្លែង​អំណរគុណ​ដល់​បងប្អូន​សមាជិក​ សមា​ជិកា​គណបក្សប្រជាជន​កម្ពុជា​ ដែលជាម្ចាស់សំលេង​បោះ​ឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ឲ្យទទួលបាន ជោគជ័យ  ក្នុងនោះសម្តេចតែងតែនឹករលឹក​ព្រួយបារម្ភណ៍ពីសុខទុក្ខ និងការប្រកបមុខរបរចិញ្ចឹម​ជីវិតរបស់​បង​ប្អូ​នប្រជាពលរដ្ឋគ្រប់ទិសទី និងសូមឲ្យមានសុខភាពល្អ។

ដោយ ​ប៊ុន រដ្ឋា

SHARE