ខ្នង​ផ្ទះ​លើកទី៩០​ អំណោយសម្តេចតេជោ ហ៊ុន សែន ​ប្រគល់​ជូន​អតីត​យុទ្ធ​ជនមន្ត្រី​នគរបាល​ខេត្ត​កំពង់ធំ

0

កំពង់ធំ៖ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ ដឹកនាំសហការី​រួម​ជាមួយ​អាជ្ញាធរ​ដែនដី​ ភូមិ សង្កាត់​  និង​ប្រជាពលរដ្ឋ​ ចូលរួម​ប្រគល់​ផ្ទះ​ថ្មី​មួយ​ខ្នង​ទៀត​ ដែល​ជា​ខ្នង​ផ្ទះ​ទី៩០​ អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​តេជោ​ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ប្រធាន​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ បានបាន​ប្រគល់​ជូន​អតីត​យុទ្ធ​ជន​ ដែល​ជា​អតីត​មន្ត្រី​នគរបាល​ខេត្ត​កំពង់ធំ។

​អតីត​យុទ្ធ​ជន​ ដែល​ជា​អតីត​មន្ត្រី​នគរបាល​ខេត្ត​កំពង់ធំ ឈ្មោះ ​ ជួន​ សាគឿន​ អាយុ​៥៨​ ឆ្នាំ​  ចូល​បម្រើ​ក្នុង​ជួរ​នគរបាល​ខេត្ត​កំពង់ធំ​នៅឆ្នាំ​១៩៧៩​  អតីតជាអនុសេនីយ៍​ឯក​ បច្ចុប្បន្ន​រស់នៅ​ភូមិ​រកា​ សង្កាត់​ស្រយ៉ូវ​ ក្រុងស្ទឹងសែន​ ខេត្ត​កំពង់ធំ​ មាន​ភរិយា​ឈ្មោះ​ ហេង​ ឃាន់​ អាយុ​៤២​ ឆ្នាំ​ មាន​កូន​ចំនួន​៤​ នាក់​នៅក្នុង​បន្ទុក​  បានទទួលផ្ទះថ្មី ដែលជាអំណោយលើកទី៩០ សម្រាប់ខេត្តកំពង់ធំ របស់សម្តេចតេជោ ហ៊ុន សែន ប្រធាន​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ នៅរសៀលថ្ងៃអាទិត្យទី១២​ ខែសីហា​ ឆ្នាំ​២០១៨​  ។

ឯកឧត្តម ឧត្តសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការងយោធភូមិភាគទី៤ មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង កំពង់ធំ បានមានប្រសាសន៍ថា អំណោយខ្នងផ្ទះ ដែលបានប្រគល់ជូនដល់ អតីតយុទ្ធជន និងអតីតយទ្ធជន​ពិការ និងគ្រួសារអតីតយុទ្ធជនពលី គឺបានផ្តល់ជូនតាមរយឯកឧត្តមនាយឧត្តមសេននីយ៍ គន់ គីម អគ្គលេខា​ធិការសមាគមអតីតយុទ្ឋជនកម្ពុជា  ដែលបានយកចិត្តទុកដាក់ និងជម្រុញឲ្យសមាគមខេត្ត ប្រឹងប្រែងដោះ​សា្រយ ចំពោះគ្រួសារតែមានផ្ទះមិនសមរម្យ និងអ្នកគ្មានដី គ្មានផ្ទះ ឬអ្នកមានដីតែគ្មានផ្ទះ សមាគមអតីត​យុទ្ធជនខេត្ត ត្រូវសាងសង់ជម្រក់ស្នាក់នៅជូនគ្រួសារអតីតយុទ្ធជនឲ្យរស់នៅបានសមរម្យនឹងគា។

សូមបញ្ជាក់ថារហូតមកដល់ពេលនេះចំនួន៩០ខ្នងផ្ទះហើយ ចំណែកផ្ទះថ្មីដែលបាន​ទទួលប្រគល់​​នៅ​ពេល​នេះ​ មាន​ទំហំ​៤​ ម៉ែត្រ​ x​ ៦​ ម៉ែត្រ​ សាងសង់​ខ្ពង់​ផុត​ពី​ដី​ ដំបូលស័ង្កសី​រនាប​និង​ជញ្ជាំង​ក្តារ​ ដែល​បាន​ចំណាយ​ថវិកា​ក្នុង​ការ​សាងសង់​អស់​ទឹក​ប្រាក់​ ចំនួន​៧,១២៥,០០០​ រៀល​  ។

ឯកឧត្តម ឧត្តសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ ​ បាន​នាំ​យក​នូវ​អំណោយ​សម្ដេច​តេជោ​ហ៊ុន​ សែន​ ផ្តល់​ជូន​គាត់​បន្ថែម​ទៀត​រួម​មាន​ អង្ករ​ចំនួន​៥០​ គីឡូ​ក្រាម​ មីយើងចំនួន២​ កេស​ មុងជ្រលក់ថ្នាំ​ ចំនួន​២​ ទឹក​ត្រី​ទឹក​ស៊ីអ៊ីវ​ចំនួន​២យួរ​  និង​ថវិកា​ចំនួន​ ២០០,០០០​ រៀល​ ផងដែរ​  ក្នុងនោះឯកឧត្តម សោម ស៊ុន ក៏បានពាំនាំប្រសាសន៍ផ្តាំផ្ញើរពីសម្តេចតេជោ ហ៊ុន សែន ដល់ ក្រុមគ្រួសារ​អតីតយុទ្ធជនទាំងអស់ រួមទាំងប្រជាពលរដ្ឋ ត្រូវ​ថែរក្សាសុខភាព ការពារទ្រព្យសម្បត្តិ និងក្មេង ចាស់ជរា រួមទាំងសត្វពាហនៈទាំងឡាយ ឲ្យរួចផុតពីគ្រោះ​ថ្នាក់ក្នុងរដូចទឹកជំនន់នេះ  ។

ដោយ ប៊ុន  រដ្ឋា