តំណក់ទឹកភ្លៀងកំពុងតែប្រជែងនិងពិធីប្រគល់ផ្ទះថ្មី២ខ្នងផ្ទះ អំណោយសម្តេចតេជោ ហ៊ុន សែន ជូនអតីតយុទ្ធជន

0

កំពង់ធំៈ ខ្នងផ្ទះថ្មី ចំនួន ២ខ្នងផ្ទះ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែ​ន នាយករដ្ឋមន្រ្តីនៃ​ព្រះរា​ជាណា​ចក្រ​កម្ពុជា​ ដែលទើបតែបានសាងសង់រួច  ត្រូវបានឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធាន​សមាគម​អតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បានដឹកនាំសហការី ចុះប្រគល់ផ្ទះជូនអតីតយុទ្ធជន ដែល កំពុង​រង​​ចាំ​​ទទឹងមើលផ្លូវ ខណៈពេលដែលតំណក់ទឹកភ្លៀងកំពុងតែ ប្រជែងធ្លាក់រារាំងនៃពិធីប្រគល់ផ្ទះជូន អតីត​យុទ្ធជន តែឧបស័គ្គទាំងឡាយមិនមានបញ្ហាក្នុងនាទីមនុស្សធម៌ល្អទេ នៅថ្ងៃទី១៣ ខែ សីហា ឆ្នាំ ២០១៨។

ផ្ទះថ្មីដែលជា ដែលជាអំណោយរបស់សម្តេចតែជោ ហ៊ុន សែន ត្រូវបានប្រគល់ជូនគ្រួសារអតីតយុទ្ធជន តាម​​រយះ ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការងយោធភូមិភាគទី៤ និងជាមេបញ្ជាការតំបន់ ប្រតិបត្តិការសឹករងកំពង់ធំ ទី១ ជាខ្នងផ្ទះទីលើកទី៩១ ដែលមានទំហំ ៦មx ៦,៥០ម ត្រូវបានចំណាយថវិកាក្នុងការសាងសង់អស់ទឹកប្រាក់ចំនួន ៦,៧៦៥,០០០រៀល បាន​ផ្តល់ជូនអតីតយុទ្ធជនឈ្មោះ កង ទិត អាយុ ៤៨ ឆ្នាំមានភរិយាឈ្មោះ ចាន់ ម៉ាលីស អាយុ ៤៧ ឆ្នាំមានកូនក្នុងបន្ទុកចំនួន ០៤ នាក់  បច្ចុប្បន្នរស់នៅភូមិពពក ឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ ។

ចំណែកខ្នងផ្ទះទី ២ ជាខ្នងផ្ទះលើកទី ៩២ សម្រាប់ខេត្តកំពង់ធំ ដែលមានទំហំ ៤មx6មដែលបានចំណាយថវិកាក្នុងការសាងសង់អស់ទឹកប្រាក់ចំនួន ៦,៨៦៧,០០០ រៀល បានប្រគល់ជូនគ្រួសារអតីតយុទ្ធជនពលីឈ្មោះ ម៉ក់ ភារម្យ ដែល​មាន​ភរិយា​ឈ្មោះ​ ខៀវ​ សុវណ្ណ​រ៉ា​ បច្ចុប្បន្នរស់នៅភូមិក្តីដូង ឃុំក្តីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ   និងសូមបញ្ជាក់ផងដែរថា សមាគមអតីតយុទ្ធជនខេត្តកំពង់ធំ បានសាងសង់ផ្ទះ បានចំនួន ៩៤ ខ្នងហើយ និងបានប្រគល់ជូនគាត់ស្នាក់នៅហើយចំនួន ៩២ ខ្នងនៅសល់ ០២ ខ្នងទៀតដែលជាក្នុងផ្ទះទី៩៣និង ៩៤  កំពុងដំណើរការសាងសង់ស្ថិតនៅក្នុងឃុំកំពង់គោ​ ស្រុក​កំពង់​ស្វាយ​ និង​ឃុំចំណាក្រោមស្រុកស្ទោងខេត្តកំពង់ធំ ។

ក្នុងពិធីប្រគល់ផ្ទះថ្មីជូនអតីតយុទ្ធជនពិការ និងគ្រួសារពលីនេះ ​ឯកឧត្តម សោម ស៊ុន និងក្រុមការងារសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខ និងនាំយកនូវអំណោយរបស់សម្ដេចតេជោហ៊ុន​ សែន​ ប្រធាន​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ ផ្ដល់ជូនដោយក្នុងមួយគ្រួសារមួយគ្រួសារទទួលបាន÷ អង្ករ ៥០ គ.ក្រ ,មីម៉ាម៉ា ០២ កេស ,ទឹកត្រីទឹកស៊ីអ៉ីវ ០២ យួរ ,ជ្រលក់ថ្នាំ​ ចំនួន​០២ និងថវិកាចំនួន ២០០,០០០ រៀលផងដែរ ។

អតីតយុទ្ធជននៅខេត្តកំពង់ធំលែងមានភាពឯកាទៀតហើយបងប្អូនរស់នៅគ្រប់ទីកន្លែងត្រូវបានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំចុះទៅសំណេះសំណាលសាកសួរសុខទុក្ខនិងផ្ដល់នូវភាពកក់ក្តៅជូនគាត់ដូចជាការព្យាបាលជំងឺ​ ការ​ជួយ​ដោះ​ស្រាយ​គ្រឿង​ឧបភោគបរិភោគនិងថវិកា អាជ្ញាធរ​ដែនដី​ និង​ប្រជាជន​យើង​មាន​ការ​អបអរសាទរ​ចំពោះ​អតីត​យុទ្ធ​ជន​យើង​ដែល​បាន​ទទួល​ផ្ទះ​ថ្មី​នេះ​  នឹង​ប្តេជ្ញា​ចិត្ត​គាំទ្រ​សម្តេចតេជោ​ ជារៀងរហូត​  ។

ដោយ  ប៊ុន រដ្ឋា