សាលាខេត្តព្រះសីហនុបានរៀបចំកិច្ចប្រជុំស្តីពីការផ្សព្វផ្សាយច្បាប់ និងលិខិតដ្ឋានគតិយុត្តទេសចរណ៍

0

ព្រះសីហនុ៖ នារសៀលថ្ងៃអង្គារ ៣កើត ខែស្រាពណ៌ ឆ្នាំច ព.ស២៥៦២ត្រូវនិងថ្ងៃទី១៤ខែសីហាឆ្នាំ២០១៨
នៅសាលាខេត្តព្រះសីហនុបានរៀបចំនៅកិច្ចប្រជុំស្តីពីការផ្សព្វផ្សាយច្បាប់ និងលិខិតដ្ឋានគតិយុត្តទេសចរណ៍ ក្រោមអធិបតីភាព លោក ផៃ ប៊ុនវណ្ណៈ អភិបាលរងខេត្តព្រះសីហនុ និងមានការចូលរួមពីផ្នែកពាក់ពន្ធ័នានាផងដែរ។កិច្ចប្រជុំនេះបានផ្តោតសំខាន់ លើសារាចរណ៏ណែនាំ ស្តីពីការពង្រឹងការគ្រប់គ្រងមណ្ឌលកម្សាន្តទេសចរណ៍មនុស្សពេញវ័យតាមលិខិតលេខ០១០សរណន របស់ក្រសួងទេសចរណ៏។

តាមរយៈកិច្ចប្រជុំនេះដែរ បានធ្វើការណែនាំដល់មណ្ឌលកំសាន្តមនុស្សពេញវ័យដូចខាងក្រោម៖
១.ត្រូវកែលំអរប្រព័ន្ធសំលេងធានាកុំអោយរំខានដល់គ្រិះស្ថានសាធារណៈមន្ទីរពេទ្យ,
សាលារៀន ,ទីតាំងសាសនា ,ការស្នាក់នៅរបស់ភ្ញៀវទេសចរនិងការរស់នៅរបស់ប្រជាពលរដ្ឋ។
២.ត្រូវមានច្រកសុវត្ថិភាពគ្រប់គ្រាន់និងកែលំអរប្រព័ន្ធការពារអគ្គីភ័យតាមស្តង់ដារបច្ចេកទេសដើម្បីជៀសវាងគ្រោះអាសន្នផ្សេងៗ។៣.ត្រូវមានចំនេះដឹងពីការសង្រ្គោះបន្ទាន់ក្នុងគ្រាមានអាសន្ន។

ជាមួយគ្នានេះមន្ទីរវប្បធម៍ខេត្តក៏បានស្នើសុំដល់ហាងអាជីវកម្មទាំងឡាយ ត្រូវសហការជាមួយមន្ទីរវប្បធម៌រាល់ការតំឡើងស្លាកហោត្រូវសរសេរអក្សរខ្មែរនៅពីលើដាច់ខាត។
សេវាកំសាន្តឬកនលែងសេវាម៉ាស្សាទាំងអស់ហាមប្រើអនិតិជនដែលមានវ័យក្រោម១៨ឆ្នាំនិងសូមធ្វើការបិទស្លាកហាមយកអាវុធមានជាតិផ្ទុះចូល។

លោក ផៃ ប៊ុនវណ្ណៈ បានបញ្ជាក់ថា គ្រប់អាជីវកម្មទាំងត្រូវមានប័ណ្ណប្រកបអាជីវកម្ម។
បើមិនមានមិនអនុញ្ញាតអោយប្រកបអាជីវកម្មបានទេ។
លោកបានស្នើអោយម្ចាស់អាជីវកម្មទាំងអស់ទ្រូវធ្វើការចុះបញ្ជីរអាជីវកម្មនិងគោរពការណែនាំនិងលិខិតបទដ្ឋានគតិយុត្តជាធរមាន៕
(អត្តបទនិងរូបភាព៖ក្រុមគេហទំព័រខេត្តព្រះសីហនុ)