ឯកឧត្តម យន្ត មីន អភិបាលខេត្ត បង្ហាញនូវគោលជំហរនិងខិតខំបំរើប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុ

0

ខេត្តព្រះសីហនុ៖   ការថ្លែងបែបនេះត្រូវបានរំលេចឡើងគ្រាដែលអភិបាលខេត្តព្រះសីហនុ ជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំនិងមន្ត្រីនៃមន្ទីរព័ត៌មាន និងអ្នកសារពត៍មានទាំងវិស័យរដ្ឋនិងឯកជននៅខេត្តព្រះសីហនុ ប្រមាណ៨០នាក់ នារសៀលថ្ងៃពុធ ៣កើត ខែ​ស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨។

ឯកឧត្តម យន្ត មីន បានបញ្ជាក់អោយដឹងផងដែរជុំវិញបញ្ហាប្រឈមមួយចំនួនដែលបាននឹងកំពុងកើតមានក្នុងខេត្ត ដូចជាបញ្ហាសំរាមនិងបញ្ហា ផ្លូវខូច រដ្ឋបាលខេត្តកំពុងគិតគូរដោះជាបន្តបន្ទាប់និងស្នើសុំពលរដ្ឋមានការយោគយល់។

ក្នុងនោះដែរ ឯកឧត្តម យន្ត មីន បានថ្លែងអរគុណដល់ប្រជាពលរដ្ឋនិង ប្តេជ្ញាបម្រើប្រជាពលរដ្ឋអោយបានកាន់តែល្អប្រសើរជាងមុនដើម្បីជាការឆ្លើយតបចំពោះការគាំទ្ររបស់ប្រជាជន។

ឯកឧត្តម យន្ត មីន ក៏បានកោតសរសើរការដឹកនាំរបស់មន្ទីរព័ត៌មានក្នុងការផ្សព្វផ្សាយព័ត៌មានរបស់ថ្នាក់ ដឹកនាំ និងការអភិវឌ្ឍរបស់ខេត្តបានច្រើន។ ឯកឧត្តម បន្ថែមថា វិស័យព័ត៌មាន ជាកញ្ចក់ និងជាសារដ៏សំខាន់សំរាប់ទំនាក់ទំនងរវាងប្រជាជននិងអ្នកដឹកនាំនិងបាន ឆ្លុះបញ្ចាំងដោយតម្លាភាពប្រកបដោយភាពអាចជឿទុកចិត្តបាន។

ឯកឧត្តមបន្តថា រាជរដ្ឋាភិបាលអាណត្តិទី ៦នេះ ដើម្បីឆ្លើយតបទៅនឹងការអភិវឌ្ឍរីកចម្រើននៃប្រទេសជាតិ បានកំណត់យកវិស័យអាទិភាពចំនួន៤ រួមមាន៖១- ការបណ្តុះបណ្តាលផ្នែកធនធានមនុស្ស,២-ទឹក , ៣-ភ្លើង ,៤-ផ្លូវ ។ ចំពោះបញ្ហាផ្លូវខូចខាត និងបរិស្ថានក៍ជាកង្វល់របស់រដ្ឋបាលខេត្ត ព្រោះខេត្តព្រះសីហនុកំពុងអភិវឌ្ឍយ៉ាងលឿនគំហុក។ឯកឧត្តម យល់ឃើញថា មូលហេតុដែលបណ្តាលអោយផ្លូវខូចអាចមកពី៖

១.ផ្លូវរបស់យើងចាស់ៗ.ភ្លៀងធ្លាក់ជាជោកជាំពេក៣.ការដឹកជញ្ជូនកើនងកំហុកពេក។តែយ៉ាងណាយើងទទួលបានផលវិជ្ជមានច្រើន ជាងអវិជ្ជមាន។បញ្ហានេះ មេឃរាំងនឹងធ្វើការជួសជុលកែលម្អផ្លូវ ដើម្បីសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋកាន់តែងាយស្រួល ហើយខណៈនេះដែរផ្លូវដែលខូចនោះកំពុងតែជួសជុលបន្ទាន់រាល់ថ្ងៃផងដែរ ។

គួរបញ្ជាក់ជូនថាខេត្តព្រះសីហនុមានប្រពន្ធ័ផ្សព្វផ្សាយ ធ្វើសកម្មភាពរាល់ថ្ងៃមាន៖ ស្ថានីយវិទ្យុ ១៨ ផ្សាយផ្ទាល់ ០៤ស្ថានីយ៍ ,ទូរទស្សន៍១៣ ខ្សែកាបចំនួន ០៥ នៅក្រុងព្រះសីហនុ ០២ ស្រុកព្រៃនប់ ០២ និងស្រុកស្ទឹងហាវ ០១  ។

ភ្នាក់ងារសារពត៍មាន ១១អង្គភាព គេហទំពរ័ ៤។ ដោយឡែកប្រពន្ធ័ផ្សព្វផ្សាយគ្រប់គ្រងដោយមន្ទីរព័ត៌មាន មាន០៤ ក្នុងនោះមានទូរទស្សន៍ជាតិ  ស្ថានីយ៍វិទ្យុជាតិ ស្ថានីយ៍វិទ្យុជាតិខេត្ត និងព្រឹត្តិប័ត្រ។ នេះបើយោងតាមការបញ្ពាក់របស់លោក ឱ សារឿន ប្រធានមន្ទីរព័ត៌មានខេត្តព្រះសីហនុ៕