ឯកឧត្តមទេដរដ្ឋមន្រ្តី លី ធុជអញ្ជើញចុះសាកសួរសុខទុក្ខ កុមារារងគ្រោះដោយសារគ្រាប់មិនទាន់ផ្ទុះនៅ មន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង

0

ខេត្តកំពង់ឆ្នាំងៈ នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ នេះឯកឧត្តមលី ធុជ ទេសរដ្ឋមន្រ្តីនិងជាអនុប្រធានទី១អាជ្ញាធរមីនកម្ពុជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន រួមដំណើរដោយសហការី ឯកឧត្តម អម សុភា អភិបាល
រងខេត្តកំពង់ឆ្នាំង លោកលៀង ជុំសុបិន្ត នាយកទីចាត់ការរដ្ឋបាលសាលាខេត្ត លោកម៉ម ម៉ាល័យ អនុប្រធានមន្ទីពេទ្យខេត្ត និង លោកប្រធានមន្ទីរបង្អែកពេទ្យខេត្ត បានចុះសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចតេជោហ៊ុន សែន ជូនកុមារាកុមារា ពេជ សុផានិត អាយុ១០ឆ្នាំ ដែលរងគ្រោះដោយសារគ្រាប់មិនទាន់ផ្ទុះ នៅភូមិស្វាយចេកឃុំចោងម៉ោង ស្រុកទឹកផុសខេត្តកំពង់ឆ្នាំងដែលបច្ចុប្បន្នកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង។

នៅក្នុងពេលនោះឯកឧត្តមទេសរដ្ឋមន្រ្តីលី ធុជ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើ សាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីនកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលកន្លងមកសម្តេចតែងតែនឹករលឹក គិតគូរពីសុខទុក្ខ និងផលលំបាកក្នុងការរស់នៅរបស់បងប្អូន នៅគ្រប់ទីកន្លែងគ្រប់មូលដ្ឋាន នៅពេលដែលពួកគាត់មានទុក្ខលំបាក និងរងគ្រោះដោយសារយកថាហេតុផ្សេងៗ គឺសម្តេចតែងផ្តល់ជូននូវអំណោយសង្គ្រោះជូនដល់បងប្អូនគ្រប់ៗគ្នាទាំងអស់គ្នា ដោយមិនបានប្រកាន់ពូជសាសន៍ ឬនិន្នាការនយោបាយឡើយ។

ឯកឧត្តមទេសរដ្ឋមន្រ្តីក៏បានផ្តាំផ្ញើដល់គ្រួសាររងគ្រោះនិង កុមារគ្រោះកុំអោយលេងគ្រាប់មិនទាន់ផ្ទុះបើឃើញមានគ្រាប់មិនទាន់ផ្ទុះត្រូវរាយការណ៍ជូនសមត្ថកិច្ចនិងអាជ្ញាធរដែនដីដែលនៅជិតបំផុតនិងអនុវត្តការព្យាបាលអោយបានត្រឹមត្រូវតាមវេជ្ជបញ្ជារបស់លោកគ្រូពេទ្យឆាប់ជាបានវិលត្រឡប់ទៅរៀនសូត្រវិញ។

ក្នុងឱកាសនោះឯកឧត្តមទេសរដ្ឋមន្រ្តីបាននាំយកអំណោយរបស់សម្តេចតេជោហ៊ុនសែនជូនគ្រួសារកុមាររងគ្រោះមានថវិកាចំនួន៤០ម៉ឺនរៀលអង្ករ៥០គីឡូក្រាមនិងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត។

គ្រួសារកុមាររងគ្រោះសូមគោរពជួនពរដល់សម្តេចតេជោហ៊ុនសែននិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមទទួលបានជ័យជំនះគ្រប់តួនាទីភារកិច្ច រួមគ្នាដឹកនាំប្រ ទេសជាតិ ប្រកបដោយភាពសុខុសាន្ត មានសុខសន្តិភាព មានការអភិវឌ្ឍនភាពលើគ្រប់វិស័យ ដើម្បីប្រជាពលរដ្ឋ មានភាពសម្បូរសប្បាយរុងរឿងរហូតតទៅអនាគត់៕