សាខាកាំកុងត្រូលខេត្តសៀមរាបពិនិត្យទំនិញម្ហូបអាហារតាំងលក់ក្នុងទីផ្សារ

0

សៀមរាប៖ សាខាកាំកុងត្រូលខេត្តសៀមរាបដោយមានកិច្សហការពីមន្ទីរពាជកម្ម អាជ្ញាធរដែនដី និងគណៈគ្រប់គ្រងផ្សារ បានចុះប្រតិបត្តិការត្រួតពិនិត្យទៅលើភាពមិនប្រក្រតី និងអនុលោមភាព នៃទំនិញម្ហូបអាហារដែលបានដាក់តាំងលក់នៅក្នុងផ្សារចាស់នោះ។ ប្រតិបត្តិការណ៏នេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី១៦​ ខែសីហា ឆ្នាំ២០១៨នេះ នៅក្នុងផ្សារចាស់​ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។

លោក ព្រៅ ខេមរិទ្ធ ប្រធានសាខាកាំកុងត្រូលសៀមរាបបានមានប្រសាសន៏ថា៖ ដើម្បីការពារដល់សុខភាពរបស់យើងគ្រប់ៗគ្នា ក៏ដូចជាបងប្អូនប្រជាពលរដ្ឋនោះ មន្រ្តីកាំកុងត្រូលយើងនៅតែបន្តចុះប្រតិបត្តិត្រួតពិនិត្យរកមើលនូវសារធាតុគីមី ដែលបានផ្ទុកនៅក្នុងម្ហូបអាហារប្រចាំថ្ងៃ នឹងបានចែកជួននៅ (Poster) សម្រាប់ជាគំរូដល់អាជីវករ និងបងប្អូនប្រជាពលរដ្ឋជាច្រើនផងដែរ។
លោក បានបន្តទៀតថា៖ មន្ត្រីជំនាញកាំកុងត្រូលសាខាខេត្តសៀមរាបនៅព្រឹកនេះ បាននាំឡានមន្ទីរពិសោធន៏ចុះមកដល់ខេត្តសៀមរាបផ្ទាល់តែម្តង​ គឺស្ថិតនៅត្រង់ចំណុចផ្សារចាស់ដែលមន្ត្រីជំនាញ់របស់យើងបានធ្វើការត្រួតពិនិត្យ នឹងធ្វើ(Tested) ទៅលើម្ហូបអាហារគំរូ មានចំនួន.៦៥មុខ​ មានបន្លែ ត្រីសាច់ជាដើម។ ដើម្បីស្វែងរកនូវសារធាតុបូរ៉ាក់ និងសារធាតុគីមីទាំងឡាយដែលគេបានដាក់សម្រាប់ការពារទៅលើម្ហូបអាហារផ្សេងៗ ក្នុងគោលរក្សាទុកឲ្យបានយូរ នឹងមានពណ៏ស្រស់ៗ ឆើតៗ ដែលជាហេតុធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពនោះ។ ម្ហូបអាហារទាំង៦៥មុខ ក្នុងនោះ មានស្ពៃក្តោបមួយមុខ ដែលគេបានដាក់នៅសារធាតុកាកសំណល់ថ្នាំកសិកម្មមួយប្រភេទដែលហៅថាជាប្រភេទកាកសំណល់ថ្នាំកសិកម្មត្រូវបាននាំចូលមកពីប្រទេសវៀតណាម ហើយមន្ត្រីកាំកុងត្រូលយើងបានធ្វើការដក់ហូតចំនួន១គីឡូជាងដើម្បីយកទៅកំទេចចោល។
លោកបានបញ្ជាក់ថា៖ ប្រជាពលរដ្ឋនិងអាជីវករមានការយល់ដឹងច្រើនជាងមុនៗ​ ដោយសារមានការយកចិត្តទុកដាក់ពីមន្ត្រីជំនាញកាំកុងត្រូលបានធ្វើការណែនាំជារឿយៗពីបញ្ហា លើម្ហូបអាហារប្រចាំថ្ងៃរបស់ពួកគាត់នោះ ហើយបន្ទាប់មកមន្ត្រីកាំកុងត្រូលក៏បានធ្វើការណែនាំដល់ម្ចាស់អាជីវកម្ម និងអាជីវករទាំងអស់ សូមកុំប្រើប្រាស់នូវសារធាតុគីមីឲ្យសោះ ពីព្រោះវាបានធ្វើឲ្យប៉ះពាលដល់សុខភាព និងផលប្រយោជន៏របស់ខ្លួនយើង ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទូទៅផងដែរ៕ ដោយ ស៊ាន សុផាត