អភិបាលខេត្តកំពង់ធំដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ឋចុះពិនិត្យមណ្ឌលប្រឡងបាក់ឌុប ឆ្នាំ២០១៨

0

កំពង់ធំ៖ ការប្រឡងបាក់ឌុបនៅឆ្នាំ២០១៨នេះ អាជ្ញាខេត្តកំពង់ធំ បានសម្រួល ដល់ក្មួយ​ៗសិស្សា​នុសិស្ស ចំពោះសិស្សក្រីក្រ អាជ្ញាធរ បានរកកន្លែងស្នាក់នៅជូនឲ្យបានសមរម្យ ចំនែក ចំណត​កង់​ ម៉ូតូ រថយន្ត ពុំ​តម្រូវឲ្យ​មាន​ការបង់​ប្រាក់ ឬយកលុយពី​ក្មួយ​​ឡើយ ថែមទាំងឲ្យសមត្ថកិច្ចសហការគ្នាការពារ​សុវត្តិភា​ព សណ្តាប់​ធ្នាប់ និងរៀប​ចំណត​ឲ្យមានការ​ផ្ញើរកង់ ​ម៉ូតូឲ្យបានត្រឹមត្រូវ ប្រសាសន៍នេះ ត្រូវបានឯកឧត្តម   ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានថ្លែងក្នុងពេលដែលចុះពិនិត្យមណ្ឌល់ប្រឡង។

ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានដឹកនាំមន្ទីរ អង្គភាព ពាក់ព័ន្ឋក្នុងវិស័យអប់រំ ចុះពិនិត្យទីតាំងមណ្ឌលប្រឡងទុតិយភូមិ ដែលនិងចាប់ផ្តើមនៅថ្ងៃទី២០ ខែសីហា ឆ្នាំ ២០១៨ខាងមុខនេះ ស្ថិតនៅក្នុងក្រុងស្ទឹងសែន ដែលមាន៣ មណ្ឌលប្រឡង ទី១ វិទ្យាល័យស្ទឹងសែន ទី២ វិទ្យាល័យបល្ល័ង្គ និងវិទ្យាល័យកំពង់ធំ  ក្នុងខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ ២០១៨។

ឯកឧត្តម សុខ លូ បានផ្តាំផ្ញើរឲ្យ លោកនាយកសាលា ឬអ្នកទទួលការងារខុសត្រូវ ពិនិត្យបន្ទប់ប្រឡង បំពាក់​ភ្លើងឲ្យមានពន្លឺគ្រប់គ្រាន់ និងបរិស្ថានល្អ មានអនាម័យ ដើម្បីចៀសវាង បង្ករឲ្យសិស្សមានបញ្ហា មើល មិនច្បាស់ ងងឹត រួមទាំងបរិយាកាសអាប់អួល ធ្វើឲ្យខកខានក្នុងការប្រឡង ក្នុងនោះកងកម្លាំងសមត្ថកិច្ច ត្រូវ ការពារសុវត្តិភាពឲ្យបានម៉ត់ចត់ ហាមមិនឲ្យមានការបន្ទរសំលេង ឬបង្ករអ្វីមួយដែលធ្វើឲ្យប៉ះពាល់អារម្ភណ៍ របស់សិស្ស ក្នុងពេលប្រឡង។

ជាចុងក្រោយ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានកោតសរសើរ នឹងវាយតំម្លៃខ្ពស់ ដល់លោកគ្រូ អ្នកគ្រូ នាយកសាលា ដែលបានយកអស់ពីកំលាំងចិត្ត កំលាំងកាយ បង្ហាត់បង្រៀន ផ្ទេរចំណេះវិជ្ជាដល់​សិស្ស ទោះជាសិស្ស ធ្វើឲ្យខឹង ឬអាក់អន់ស្រពោនចិត្ត ក៏មិនដែលប្រកាន់ទោស អូសដំណើរដែរ​ រហូតដល់ ថ្ងៃប្រឡងចុងក្រោយនេះ ដែលប្រៀប​បាន ទៅនឹងឳពុកម្តាយទី២ របស់សិស្ស  រួមទាំងការងារកសាងហេដ្ឋា រចនាសម្ព័ន្ឋ កែលំអរសោភ័ណភាព បរិវេណសាលារៀន ឲ្យក្លាយជាកន្លែងឃ្លាំងចំណេះវិជ្ជា ដែលជាទីចាប់ អារម្ភណ៍របស់សិស្ស  នឹងសំណូមពរឲ្យលោកនាយកសាលា ព្រមទាំងលោកគ្រូ អ្នកគ្រូ បង្កើរជាកម្មវិធីបុណ្យ ផ្កាប្រាក់ ដើម្បីបណ្តុះនិស្ស័យ ផ្សារភ្ជាប់អត្តចរិកសិស្សជាមួយនិងព្រះពុទ្ធសាសនាផង នឹងដើម្បីនាំយក​បច្ច័យមកកសាង ឬជួសជុលសម្ភារៈក្នុងសាលាផង ។

ដោយ  ប៊ុន  រដ្ឋា