ឧត្តមសេនីយ៍ សោម ស៊ុន ចុះសួរសុខទុក្ខមន្រ្តីក្រោមឳវាទកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ

0

កំពង់ធំៈ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំសហការី អញ្ជើញចុះសួរសុខទុក្ខ លោកវរសេនីយ៍ទោ សៀង ហុកឃាន់ មេបញ្ជាការផ្នែកសឹករងក្រុងស្ទឹងសែន  ដែលកំពុងសម្រាក់ព្យាបាលជំងឺ នៅ ក្នុងមន្ទីរព្យាបាល ឯកជនមួយកន្លែង ស្ថិតក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដើម្បីផ្តល់កំលាំងចិត្ត  ដែលបាន បង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់ ទទួលខុសត្រូវចំពោះយោធិនក្រោមឱវាទដូចពាក្យស្លោបានពោលថា ” នៅផ្ទះម្តាយទីទៃ ទៅព្រៃម្តាយតែមួយ ” ។

នៅក្នុងពិធីសំណេះសំណាលសាកសួរសុខទុក្ខ  ឯកឧត្តម ឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការរង យោធភូមិភាគទី៤ មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ​បានផ្តាំផ្ញើដល់ក្រុមគ្រួសារលោកវរសេនីយ៍ទោ សៀង ហុកឃាន់ អោយមានការប្រុងប្រយ័ត្ន​ក្នុងកិច្ចការពារជម្ងឺផ្សេងៗ​ ពិសេស​ការពារជម្ងឺគ្រុនឈាមខណៈពេលកំពុងរាតត្បាតជំងឺគ្រុនឈាម  មិនមែនកើតតែលើកុមារនោះទេ សូម្បីមនុស្សចាស់ក៏កើតជំងឺនោះដែរ ។

ក្នុងនោះឯកឧត្តម សោម ស៊ុន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ​ បាន​ឧបត្ថម្ភថវិកា ចំនួន ១,១៥០,០០០ រៀល  ក្នុង​នោះ​មាន​ថិកាលោកជំទាវ មាស សន ជា ម៉ន ភរិយា ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ម៉ន មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការ យោធភូមិភាគទី៤ ដែល​បានជួយ​ឧបត្ថម្ភថវិកាចំនួន ៣០០,០០០ រៀល   និងឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការរង យោធភូមិភាគទី៤ មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងសហការី បាន​ឧបត្ថម្ភថវិកា ចំនួន ៨៥០,០០០រៀល និងភេសជ្ជៈមួយចំនួនផងដែរ នៅថ្ងៃទី ១៨ខែសីហា ឆ្នាំ២០១៨ ។

លោក​សៀង​ ហុកឃាន់​ និង​ភរិយា​ ព្រម​ទាំង​ក្រុម​គ្រួសារ​មាន​ចិត្ត​រំភើប​ ដល់​កាយវិការ​មនុស្ស​ធម៌ ​របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ម៉ន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ និង ឯកឧត្តម ឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការរងយោធភូមិភាគទី៤  ដែល​តែង​តែ​គិត​គូរ​ពីសុខទុក្ខ​ គ្រួសារ របស់ខ្ញុំបាទ រួមទាំង​ជីវភាព​រស់នៅ​របស់​យោធិន​ក្រោមឱវាទគ្រប់រូប ធ្វើឲ្យមានមន្រ្តីក្រោមឳវាទទាំងអស់ មានទំនុកចិត្ត និងជឿជាក់លើថ្នាក់ដឹកនាំ និងស្មោះត្រង់គោរព និងអនុវត្តតាមបទបញ្ជារបស់មេបញ្ជាការ ដែលបានប្រគល់ជូន។

ដោយ  ប៊ុន ​រដ្ឋា