អាវុធហត្ថខេត្តព្រះសីហនុ បង្ក្រាបទីតាំងសញ្ចារកម្ម ឈ្មោះ ម៉ាស្សាចិន ឃាត់ខ្លួនមនុស្សបាន២១នាក់

0

ខេត្តព្រះសីហនុ៖  យោងតាមការបញ្ចាក់ពីលោកវរសេនីយ៍ ឆេង វុទ្ឋី ប្រធានមន្ទីស្រាវជ្រាវ និង យុត្តិធម៍នៃទីបញ្ជការកងរាជអាវុធហត្ថខេត្តបានឱ្យដឹងថា នៅវេលាម៉ោង០០.៤៥នាទី ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ កម្លាំងមន្ទីរយុត្តិធម៌អាវុធហត្ថខេត្ត សហការជាមួយកម្លាំងអាវុធហត្ថក្រុងដឹកនាំដោយលោកវរសេនីយ៍ទោ ឆេង វុទ្ធី ប្រធានមន្ទីរយុត្តិធម៌អាវុធហត្ថខេត្ត និងលោកវរសេនីយ៍ទោ ហ៊ត សីហា មេបញ្ជាការអាវុធហត្ថក្រុង ក្រោមការសម្របសម្រួលដោយលោកព្រះរាជអាជ្ញារង រស់ សារាំ បានចុះបង្រ្កាបករណីសចញ្ចារកម្មមួយកន្លែងឈ្មោះ ម៉ាស្សាចិន ស្ថិតនៅភូមិ៣ សង្កាត់លេខ៤ ក្រុង ខេត្តព្រះសីហនុ ឃាត់ខ្លួនបានមនុស្សចំនួន២១នាក់ ស្រី០៩នាក់ ក្នុងនោះមាន៖+ជនជាតិចិន ចំនួន១៦នាក់ ស្រី០៨នាក់+ជនជាតិ ខ្មែរ ចំនួន០៥នាក់ ស្រី០១នាក់+វត្ថុតាងរួមមាន៖-ស្រោមប្រើ ប្រាស់រួចចំនួន២
-ស្រោមមិនទាន់ប្រើប្រាស់មួយចំនួនធំ-រថយន្តម៉ាកហាយលិនដឺរ នួន០១គ្រឿង។

បច្ចុប្បន្នជនសង្ស័យ ព្រមទាំងវត្ថុតាងកម្លាំងការិយាល័យប្រឆាំងបទល្មើសជួញដូរមនុស្ស ខេត្ត កំពុងធ្វើបន្តនីតិវិធីនៅបញ្ជាការដ្ឋានអាវុធហត្ថខេត្ត។