កុមារប្រមាណជា ២០០នាក់ នៃអង្គការផ្ទះបាយកុមារទទួលបានការផ្តល់ក្តីស្រលាញ់ពីសប្បុរសជន

0

រាជធានីភ្នំពេញ៖  កុមារប្រមាណជា ២០០នាក់ នៃអង្គការផ្ទះបាយកុមារ ដែលមកពីគ្រួសារក្រីក្រ ខ្វះការសិក្សាខ្វះទីលំ រស់នៅតាមទីសាធារណៈ និងរស់នៅតាមវត្តអារាម ទទួលបានការផ្តល់ក្តីស្រលាញ់ពីសប្បុរសជន ដែលមកពីអង្គការស្ថាប័ន រដ្ឋឯកជន ច្រើននៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨ នេះ ដែលមានទីតាំងនៅខាងក្រោយសាលាបឋមសិក្សាជ័យជម្នះ ក្នងសង្កាត់បឹងកេងកងបី រាជធានីភ្នំពេញ ។
លោក ង៉ូវ ឈីវ ប្រធានអង្គការផ្ទះបាយកុមារបានអោយដឹងថា ផ្ទះបាយកុមារបានបង្កើតឡើងនៅដើមខែមករា ឆ្នាំ២០១០ ក្នុងគោលបំណង ប្រមូលកុមារ មកពីគ្រួសារក្រីក្រដែល រស់នៅតាមស្តុប ស្ពាន លូទឹកកស្អុយ កុមាររើសសំរាម និងមានជីវភាពខ្វះខាត ។ លោកបានបញ្ចាក់បន្តថា រហូតដល់ពេលនេះ ផ្ទះបាយកុមារ បានឧបត្ថម្ភ ដល់កុមារទាំងអស់នេះ ប្រមានជាកន្លះលានចាន ស្មើនិងប្រមាណជិត ១មឺននាក់ ទទួលបាន ការឧបត្ថម្ភ និងជាហារ និងឧបត្ថម្ភការសិក្សា ជារៀងរាល់ឆ្នាំ ក្រោមការចូលរួមជួយឧបត្តម្ភ ពីសប្បុរសជន ក្នុងស្រុក និងបរទេស តាមរយះការមកដោយផ្ទាល់ និងការផ្តល់តាមរយះម្ចាស់ជំនួយផ្សេងៗ ដើម្បីជម្រុញអោយកុមារអាចហូបបាន និងចេះអាន សរសេរ នៅពេលអនាគត។
ឯកឧត្តម លី ចាន់ភក្តី ប្រធានក្រុមប្រឹក្សាសង្គម ដើម្បីយុត្តិធម៌សង្គម បានលើកឡើងថា ការជួយអ្នកមានទុកលំបាក ជាពិសេគឺកុមារដែលជាទំពាំងស្នងឬស្សី នៅពេលអនាគត គឺជាកិច្ចការរបស់យើងទាំងអស់គ្នា ក្នុងនាមជាសង្គមមួយ ។ ផ្ទះបាយកុមារ គឺបាននិងកំពុងត្រូវការជាចាំបាច់ផ្គត់ផ្គង់កុមារ អោយបានរៀនសូត្រ និងបានអាហារគ្រប់គ្រាន់ តាមរយះសប្បុរសជន ដែលបានជួយឧបត្ថម្ភកុមារ ជាពិសេស គឺសហភាពសហព័ន្ធយុវជនកម្ពុជ ដោយបានចូលរួមជួយស្វែងរការគាំ ទ្រពីសប្បុរសជន ក្នុងឧបត្ថម្ភ ផ្សេងៗ ។
សូមបញ្ជាក់ថា នៅក្នុងឱកាសនេះដែរ សប្បុរសជន និងយុវជន ដែលមកពីសហភាពសហពន្ធ័យុវជន និងសមាគនានា បានបង្កើតកម្មវិធីជាច្រើន ដល់កុមារ នៃសមាគមនផ្ទះបាយកុមារ ដូចជា៖ ការអប់រំអនាម័យខ្លួនដល់កុមារ ការអប់រំសុជីវធម៌ ការគូរគំនូរ ការបណ្តុះទម្លាប់នៃការអានសៀវភៅ ការលេងល្បែងកំសាន្ត និងការឆ្លើយសំណួរចម្លើយ និងផ្តល់វត្ថុអនុស្សាវរីយ៍ ម្ហូបអាហារ សម្លៀកបំពាក់ និងសម្ភារៈសិក្សាជាច្រើន ផងដែរ។