ឯកឧត្តម ហ៊ុន ម៉ាណែត ប្រកាសគោលជំហរ មិនឲ្យកំពង់សោម ក្លាយជាម៉ាកាវជាដាច់ខាត

0

ព្រះ​សីហនុ៖ កំពង់សោម មិនអាចក្លាយទៅជា ម៉ាកាវទី២ បាននោះទេ នេះបើតាម ការបញ្ជាក់ពី ឯកឧត្តម ហ៊ុន ម៉ាណែត ​មិន​ឯកភាព​ឱ្យ​ខេត្ត​ជាប់​មាត់​សមុទ្រ​កម្ពុជា ​ក្លាយ​ទៅ​ជា​ម៉ាកាវ បាលី ​ឬ​ឡាំង​កា​វី អ្វី​នោះ​ទេ ព្រោះ​វា​ជា​របស់​ខ្មែរ ក្រុង​ព្រះ​សីហនុ​ ប្រសាសន៍ នេះបានថ្លែងក្នុង​ពិធីបើកការដ្ឋាន​សាងសង់​សណ្ឋាគារ ជី​ង​កាន ក្នុង​ខេត្ត​ព្រះសីហនុ ​ ។

ខណៈពេលបច្ចុប្បន្ន ខេត្តព្រះស៊ីហនុ គឺជាទីតាំងទេសចរណ៍ សំខាន់របស់ប្រជាពល​រដ្ឋ តែឥលូវក៏មាន ប្រជាពលរដ្ឋ ពុំមានទំនុកចិត្ត និងមិនជឿជាក់ ដោយខ្លាច ក្រែងពុំមានសុវត្តិភាព ខណៈពេលដែល លំហូរ នូវជនជាតិចិន មកវាយលុក ទីក្រុងបុរាណ ដែលជាសំបុកទេចរណ៍ ឲ្យក្លាយជា ទីតាំងម៉ាហ្វៀ សំបូរទៅដោយ បងតូច បងធំ កាប់ចាក់ដូចចិនហុងកុង។

ឯកឧត្តម ហ៊ុន ម៉ាណែត បាន​យល់​ស្រប​​ថា​ការ​យក​គំរូ​ល្អ​ៗ​ពី​ការ​អភិវឌ្ឍ​ទីក្រុង​ម៉ាកាវ ​ឬ​កោះ​បាលី ​គឺ​ជា​រឿង​ត្រឹមត្រូវ ប៉ុន្តែ​មិន​មែន​មាន​ន័យ​ថា​បំបាត់​អត្តសញ្ញាណ​របស់​ខេត្ត​ខ្មែរ​មួយ​នេះ​ទេ។