បុរសម្នាក់សម្រេចចិត្តផឹកថ្នាំសម្លាប់ស្មៅដើម្បីបញ្ចប់ជីវិតដោយមិនដឹងមូលហេតុ

0

កំពង់ធំ៖  មានការភ្ញាក់ផ្អើលមួយកើតឡើង ផ្អើលពេញភូមិ ខណៈពេលដែល ញាតិប្រទះឃើញបាន បុរសម្នាក់ បានផឹកថ្នំាសម្លាប់ខ្មៅធ្វើអត្តឃាតសម្លាប់ខ្លួន ដោយពុំដឹងមូលហេតុ  ធ្វើឲ្យ សាច់ញាតិ បងប្អូនយំយ៉ែកសោកស្តាយ អោបសាកសព ។

សាកសពជនរងគ្រោះ ត្រូវបានគេស្គាលឈ្មោះអុន អឿន ភេទប្រុស អាយុ៥៥​ឆ្នាំ ជនជាតិខ្មែរមុខរបរធ្វើស្រែ មានទីលំនៅភូមិដងក្តា ​ឃុំក្រយាដងក្តា ស្រុកសន្ទុក ខេត្តកំពង់ធំ  ត្រូវបានផឹកថ្នាំសម្លាប់ស្មៅ ហើយបាន ស្លាប់កាលពីវេលាម៉ោង២យប់ ថ្ងៃទី១៩ខែសីហា​ ឆ្នាំ២០១៨ ទើបបានរាយការណ៍ជូនសមត្ថកិច្ច ដើម្បីចុះមក ពិនិត្យធ្វើកោសល្យវិច្ឆ័យ ដោយមានសមត្ថកិច្ចជំនាញនៃអធិការស្រុកសន្ទុក និងលោកគ្រូពេទ្យ រួមទាំងអាជ្ញា ធរចូលរួម ក្រោយពីពិនិត្យ បានសង្កេតឃើញថា នៅមាត់របស់ជនរងគ្រោះមានធំ ក្លិនថ្នាំសម្លាប់ស្មៅ ទើប សណ្ឋានថា ការស្លាប់នេះ បណ្តាលមកពីផឹកថ្នាំសម្លាប់ស្មៅដើម្បីបញ្ចប់ជីវិត។

តាមការរៀបរាប់របស់ លោកស្រី អុន ធីម អាយុ៤៦ឆ្នាំត្រូវជាប្អូនបង្កើត របស់ជនរងគ្រោះបានអោយដឹងថាបងប្រុសរបស់ខ្លួន ដែលជាជនរងគ្រោះ ឈ្មោះអុន អឿន បច្ចុប្បន្ននេះ គាត់មានសតិមិនគ្រប់ ចាប់តាំងពីមានវិបត្តិក្នុង​គ្រួសារ(កូន​ស្លាប់ប្រពន្ធក៏លែង) ទើបធ្វើឲ្យខូចចិត្ត ។

ប្អូនបង្កើតរបស់ជនរងគ្រោះ បានរៀបរាប់ប្រាប់ថា មុនពេលបងប្រុសស្លាប់ គឺជនរងគ្រោះ  គឺបានដើរទៅ ក្រោយផ្ទះតែម្នាក់ឯង  ដោយមានកាន់​ពូដុង ថ្នាំបាញ់ស្មៅពណ៏ខៀវនិងដបទឹកសុទ្ធមួយ លុះត្រឡប់មកវិញ ជនរងគ្រោះមានអាការៈមិនស្រួល ក៏បានពិនិត្យមើលមាត់កាដុងមានធុមខ្លិនថ្នាំបាញ់សម្លាប់ស្មៅ  ទើបដឹងថាបងខ្លួនផឹកថ្នាំបាញ់ស្មៅ ពេលនោះបងប្អូនបានព្យាយាម ជួយសង្រ្គោះ ដោយយកស្ករសលាយទឺកនិងក្រូចឆ្មាអោយរងគ្រោះគាត់ផឹកអស់ពីរកែវ​រៀប​ចំ​អោយ​សំរា​កនៅក្រោមផ្ទះ លុះដល់វេលាម៉ោង២យប់ក៏បានត្រ​ដរ​ខ្យល់​ហើយក៏ដាច់ខ្យល់ស្លាប់តែម្តង។

 

ដោយ  ប៊ុន  រដ្ឋា