អភិបាល​ខេត្តកំពង់ចាម​ បាន​អញ្ជើញ​ចូលរួម​កាត់វិញ្ញាសារ​ ប្រឡងមធ្យមសិក្សាទុតិយភូមិ​ នៅ​វិទ្យាល័យ​ តេជោ​ ហ៊ុន​ សែន​ បឹង​កុក​

0

កំពង់ចាម​: អភិបាល​ នៃ​គណៈ​អភិបាល​ខេត្តកំពង់ចាម​ ឯកឧត្តម​គួច​ ចំរើន​ បានអញ្ជើញជាអធិបតី ក្នុងពិធីកាត់ និងបើកវិញ្ញាសារ ប្រឡងមធ្យមសិក្សាទុតិយភូមិ​ នាសម័យប្រឡង ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨​ នៅវិទ្យាល័​ តេជោ​ ហ៊ុន​ សែន​ បឹង​កុក​ ស្ថិតក្នុង​ក្រុង​កំពង់ចាម​ ខេត្តកំពង់ចាម​ ដោយមានការចូលរួមពី​ មន្ត្រីរាជការ​ ប្រធានគណៈមេប្រយោគ​ ប្រធានអនុប្រធានមន្ទីអបរំយុវជននិងកីឡា​ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត​ និងអ្នកសង្កេតការរបស់អង្គភាព​ប្រឆាំង​អំពើពុករលួយ​ACUផងដែរ។
លោក លី ម៉េងសាន ប្រធានមន្ទីរអប់រំយុវជននិងកីឡា ខេត្តកំពង់ចាម បាន​ឲ្យ​ដឹងថា​ នៅឆ្នាំសិក្សា២០១៧-២០១៨ នេះ​ បេក្ខជន ដាក់ពាក្យប្រឡងមធ្យមសិក្សាទុតិយភូមិ​ចំនួន៨.០០៧នាក់ ក្នុងនោះ​ស្រី៤,៣៨៦នាក់ កើនលើសពីឆ្នាំមុនចំនួន១.០០១នាក់ មណ្ឌលប្រឡង​មានចំនួន១៤ កើនពីឆ្នាំមុន០១មណ្ឌល ផ្នែកវិទ្យាសាស្ត្រចំនួន០៩មណ្ឌល និងផ្នែកវិទ្យាសាស្ត្រសង្គមចំនួន០៥មណ្ឌល បន្ទប់​ប្រឡង​ចំនួន៣២៦បន្ទប់ កើនចំនួន៣៧បន្ទប់ ។
លោកគ្រូ អ្នកគ្រូដែលបានដាក់ពាក្យប្រឡងជ្រើសរើសតាមប្រព័ន្ឋពន្លឿនឆ្ពោះទៅគ្រូកម្រិតបរញ្ញាបត្រជំនួន៤០០​នាក់​ ស្រី១៨២នាក់​ បានប្រឡងជាប់នួន៦៩នាក់​។
រហូតដល់ពេលបច្ចុប្បន្ននេះ​ សាលាដែលលិចទឹកមានចំនួន៥៦​សាលា​ តែ​មិន​ប៉ះពាល់​ដល់​ការ​ប្រឡងនេះ​ឡើយ​។
នាឱកាស​នោះ​ដែរ​ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកំពង់ចាម បានជូនពរ និងប្រគេនពរដល់បេក្ខជនទាំងអស់ ឲ្យ​បានទទួលលទ្ធផលជាប់និងជោគជ័យ ហើយ​កុំភ័យខ្លាចអ្វីឡើយ​ ត្រូវ​តាំង​អារម្មណ៍​ គិតតែខិតខំប្រឹងប្រែងសរសេរដើម្បីយកនិទ្ទេសល្អ​ ដើម្បីឈានដល់ទទួលបានអាហាររូបករណ៍ និងបន្តទៅរៀននៅមហាវិទ្យាល័យបន្ថែមទៀត ដោយ​មានកងកម្លាំង​សហការណ៍​ជាមួយ​​អាជ្ញាធរ​មូលដ្ឋាន​ បាន​ការពារខាងសន្តិសុខ​ និងសុវត្ថិភាព​ ​ជូនដល់បេក្ខជន​ និងសិស្សដែលបានមកប្រលងផងដែរ។
សូមបញ្ជាក់ផងដែរថា គ្រប់មណ្ឌលទាំងអស់មានកងកម្លាំងប្រដាប់អាវុធ គ្រូពេទ្យប្រចាំការ​ ដើម្បីរង់ចាំជួយសង្គ្រោះ ហើយកន្លែងផ្ញើរថយន្ត ម៉ូតូ កង់ គឺឥតគិតថ្លៃផ្ញើ​ផង​ដែរ​ ៕