អភិបាលខេត្តស្ទឹងត្រែង លើកទឹកចិត្ត សិស្សានុសិស្ស ដែលជាបេក្ខ ជនប្រឡងសញ្ញាប័ត្រទុតិយភូមិ (បាក់ឌុប)នាឆ្នាំនេះ

0

ខេត្តស្ទឹងត្រែង ៖ បើជាប់និទ្ទេសA នឹងបានទទួលនូវកុំព្យូទ័រមួយសម្រាប់និងម៉ាស៊ីនព្រីនមួយគ្រឿងខេត្តស្ទឹងត្រែង÷អភិបាលខេត្តស្ទឹងត្រែង ឯកឧត្តម ម៉ុម សារឿន អញ្ជើ
ញជាគណអធិបតី ក្នុងពិធីហែកវិញ្ញាសារប្រឡង នៅមណ្ឌលប្រឡងសាលាបឋមសិក្សាអនុវត្តនាសម័យប្រឡងថ្ងៃទី២០-២១ ខែសីហា ឆ្នាំ២០១៨ ។

ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្ត មានប្រសាសន៍លើកទឹកចិត្ត ដល់សិស្សានុសិស្ស ជាបេក្ខជនប្រឡងនាពេលនេះ ឲ្យខំប្រឹងប្រែងនឹងឲ្យបានជាប់គ្រប់ៗគ្នា ពិសេសយកនិទ្ទេសAឲ្យបាន ព្រោះឱកាសនេះ អ្នកដែលពូកែគឺប្រឡងជាប់ រីឯអ្នកខ្សោយគឺធ្លាក់ ។

សូមបញ្ជាក់ថា÷សម្រាប់ខេត្ដស្ទឹងត្រែងក្នុងឆ្នាំ២០១៨នេះ មានមណ្ឌលប្រឡងចំនួន២ គឺមណ្ឌលប្រឡងនៅវិទ្យាល័យព្រះរាជបូជនីយកិច្ចនិងមួយមណ្ឌលទៀត គឺមណ្ឌលប្រឡងនៅសាលាបឋមសិក្សាអនុវត្ត ។ក្នុងនោះមានបន្ទប់សរុបចំនួន២៧
បន្ទប់ មានបេក្ខជនប្រឡងសរុបចំនួន​៦៥៦នាក់ ក្នុងនោះមានស្រីនួន៣០៩នាក់ ៕