ក្រុម​អ្នក​ប្រយុទ្ធ​បរទេស​ជាង​២៥,០០០​នាក់​ចូលរួម​ជាមួយ​ក្រុម​ភេរវកម្ម

0

​អង្គការសហប្រជាជាតិ​៖ បើ​យោងតាម​របាយការណ៍​ថ្មី​មួយ​របស់​អង្គការសហប្រជាជាតិ​បាន​បញ្ជាក់ថា ចំនួន​នៃ​ក្រុម​អ្នក​ប្រយុទ្ធ ដែល​បាន​ចាក​ចេញពីផ្ទះ​ដើម្បី​ចូលរួម​ក្រុម​អាល់​កៃ​ដា​និង​ក្រុម​រដ្ឋ ឥស្លាម​នៅក្នុង​ប្រទេស​អ៊ីរ៉ាក់​និង​ស៊ី​រី ព្រមទាំង​ប្រទេស​ដទៃទៀត​បាន​កើន​ដល់​ជាង​f2២៥,០០០ នាក់​មកពី​ជាង ១០០ ប្រទេស​។​
​ក្រុម​អ្នកជំនាញការ​ត្រួតពិនិត្យ​ការដាក់ទណ្ឌកម្ម​របស់ អង្គការសហប្រជាជាតិ​ប្រឆាំងនឹង​អាល់​កៃ​ដា​នេះ​បាន​និយាយ​នៅក្នុង​របាយការណ៍ កាលពី​ថ្ងៃ​ពុធ​ថា ការវិភាគ​របស់ខ្លួន​បានបង្ហាញ​ពី​ចំនួន​នៃ​ក្រុម​អ្នក​ប្រយុទ្ធ​ភេរវកម្ម បរទេស​នៅ​ទូទាំង​ពិភពលោក​បាន​កើនឡើង​៧១​ភាគរយ ដោយមាន​ចន្លោះ​ពី​ពាក់កណ្ដាល​ឆ្នាំ​២០១៤ ដល់​ខែមីនា​ឆ្នាំ​២០១៥​។​
​ក្រុម​នេះ​បាន​និយាយថា ទំហំ​នៃ​បញ្ហា​នេះ​បាន​កើនឡើង​ក្នុង​រយៈពេល​បី​ឆ្នាំ​ចុងក្រោយ​នេះ និង​លំហូរ​នៃ​អ្នក​ប្រយុទ្ធ​បរទេស “​គឺ​ខ្ពស់ជាង​ពេលណាៗ​ទាំងអស់​ក្នុង​ប្រវត្តិសាស្ត្រ​”​។​

f3
​ចំនួន​សរុប​នៃ​អ្នក​ប្រយុទ្ធ​ភេរវកម្ម​បរទេស​មានការ​កើនឡើង​យ៉ាងខ្លាំង​ពី ពីរ​បី​ពាន់​នាក់​កាល​ពីមួយ​ទសវត្សរ៍​មុន​មក​ជាង​២៥,០០០​នាក់​នាពេល បច្ចុប្បន្ននេះ​។ របាយការណ៍​នេះ​បាន​ឲ្យ​ដឹងថា​គ្រាន់តែ​ពីរ​ប្រទេស​ប៉ុណ្ណោះ​គឺមាន​អ្នក ប្រយុទ្ធ​បរទេស​ជាង​២០,០០០​នាក់​គឺ​ប្រទេស​ស៊ី​រី​និង​អ៊ីរ៉ាក់​។ ពួកគេ​បាន​ទៅ​ចូលរួម​ជាមួយ​ក្រុម​រដ្ឋ​ឥស្លាម​នោះទេ ប៉ុន្តែ​ក៏បាន​ចូល​ជាមួយ​រណសិរ្ស Al-Nusra ផងដែរ​។​

f4
​ការបរាជ័យ​របស់​ក្រុម​យោធា​រដ្ឋ​ឥស្លាម​នៅក្នុង​ប្រទេស​ស៊ី​រី និង​អ៊ីរ៉ាក់​អាច​នឹងមាន​ផលវិបាក​ខណៈពេលដែល​រដ្ឋាភិបាល​ត្រូវបាន​គេ ផ្តោតទៅលើ​ការគំរាមកំហែង​ពី​ការ​ត្រឡប់មកផ្ទះ​វិញ​របស់​ក្រុម​អ្នក ប្រយុទ្ធ​ទាំងនោះ​។​
​លើសពីនេះ នៅ​ប្រទេស​ស៊ី​រី​និង​អ៊ីរ៉ាក់ របាយការណ៍​បាន​និយាយថា កងកម្លាំង​សន្តិសុខ​អា​ហ្វ​ហ្គា​នី​ស្ថាន​បាន​ប៉ាន់ប្រមាណ នៅក្នុង​ខែមីនា​ថា អ្នក​ប្រយុទ្ធ​បរទេស​ប្រមាណ​ជា​៦,៥០០ នាក់​កំពុងតែ​សកម្ម​នៅក្នុង​ប្រទេស​នេះ ហើយ​ជនបរទេស​រាប់រយ​នាក់​កំពុង​ប្រយុទ្ធ​គ្នា​នៅក្នុង​ប្រទេស​យេ​មែន​, ប្រទេស​លី​ប៊ី និង​ប្រទេស​ប៉ា​គី​ស្ថាន​ប្រមាណ​១០០​នាក់​នៅ​សូ​ម៉ាលី និង​អ្នក​ផ្សេងទៀត​នៅក្នុង​ប្រទេស​សា​ហេ​ល​នៅ​អាហ្វ្រិក​ភាគ​ខាងជើង និង​នៅក្នុង​ប្រទេស​ហ្វីលីពីន​។​
​ចំនួន​នៃ​បណ្តា​ប្រទេស​ដែល​អ្នក​ប្រយុទ្ធ​មក បាន​កើនឡើង​យ៉ាងខ្លាំង​ផងដែរ​ពី​ក្រុម​តូច​ក្នុង​ឆ្នាំ ១៩៩០ ដល់​ជាង​១០០​នាក់​នាពេល​បច្ចុប្បន្ននេះ – ច្រើនជាង​ពាក់កណ្តាល​នៃ​ប្រទេស​នៅលើ​ពិភពលោក រួមទាំង​ប្រទេស​ដែល​មិន​ធ្លាប់មាន​ទំនាក់ទំនង​ជាមួយ​ក្រុម​អាល់​កៃ​ដា ផងដែរ​។​
​ប្រភព​ដដែល​នោះបាន​លើកឡើងថា ក្រុម​អ្នក​ប្រយុទ្ធ​បរទេស​ច្រើន​បំផុត​គឺ​មកពី​ប្រទេស ទុយ​ណេ​ស៊ី​, ម៉ា​រ៉ុ​ក​, បារាំង​, រុស្ស៊ី ម៉ា​ល់​ឌី​វ​,​ហ្វាំ​ង​ឡង់ ,​ទ្រី​នី​ដា​ត និង​តូ​បា​ហ្គោ​។​

f5
​ក្រុមប្រឹក្សាសន្តិសុខ​បាន​និយាយថា ក្រុម​អ្នក​ប្រយុទ្ធ និង​បណ្ដាញ​របស់​ពួកគេ​បាន​បង្ក​ការ​គំរាម​ជា​យូរអង្វែង និង​ធ្វើ​ឲ្យ​មាន​បញ្ហា​សន្តិសុខ​សកលលោក ដែល​ពិបាក​នឹង​ដោះស្រាយ​។​
​ជាមួយនឹង​ការធ្វើដំណើរ​សាកលភាវូបនីយកម្ម​នេះ​ក្រុមប្រឹក្សាសន្តិសុខ​និយាយ ថា​ឱកាស​នៃ​ការវាយប្រហារ​ភេរវកម្ម​លើ​មនុស្ស​មកពី​ប្រទេស​ណាមួយ​បាន​កើនឡើង ជាពិសេស​ជាមួយនឹង​ការវាយប្រហារ​គោលដៅ​សណ្ឋាគារ ទីសាធារណៈ​និង​កន្លែង​ផ្សេងៗ​។​
​ក្រុមប្រឹក្សាសន្តិសុខ​បានកត់សម្គាល់​ថា​តិចជាង​១០​ភាគរយ​នៃ​មូលដ្ឋាន ព័ត៌មាន​ដើម្បី​កំណត់​អត្តសញ្ញាណ​អ្នក​ប្រយុទ្ធ​បរទេស ត្រូវបាន​គេ​ដាក់ចូល​ទៅក្នុង​ប្រព័ន្ធ​ជាស​កល និង​បាន​អំពាវនាវ​ឲ្យ​មានការ​ចែករំលែក​កាន់តែច្រើន​៕