ក្រុម​អ៊ិ​ស្លាម​ជាង​៣០​នៅ​ជុំវិញ​ពិភពលោក​ប្រកាស​គាំទ្រ​ក្រុម​អ៊ិ​ស្លាម​បង្កើត​រដ្ឋ​

0

​សារព័ត៌មាន​រ៉​យ​ទ័​រ​បាន​ផ្សាយ​ថា​កាលពី​ថ្ងៃទី​១​ខែមេសា​អង្គការ IntelCenter របស់​អាមេរិក​បានប្រកាស់​នៅ​របាយ​ការ​មួយ​ឲ្យ​ឃើញថា​ក្រុម​អ៊ិ​ស្លាម​ជាង​៣០​នៅ​ជុំវិញ​ពិភពលោក​បានប្រកាស​ស្មោះត្រង​ជាម​មួយ ក្រុម​អ៊ិ​ស្លាម​បង្កើត​រដ្ឋ​IS ក្នុងការ​បង្កើត​ទៅជារ​ដ្ឋ​អិស្លាម​g4ផ្តាច់ខ្លួន​គ្រប់គ្រង​តាមច្បាប់​យ៉ាង​តឹងតែង​ដូច​សម័យ​ដើម​។​
​នៅក្នុង​ប​ញ្ចី​ដែល​បានប្រកាស់​របស់​Intel Center មាន​ឯកទេស​តាមដាន​រាល់​សកម្មភាព​របស់​ភេរវកម្ម​បាន​បញ្ចា​ក់ថា ក្រុម​ភេរវកម្ម​ជាង​៣០​នៅ​ជុំវិញ​ពិភពលោក​មាននៅ​គ្រប់ទិសទី​ជុំវិញ​ពិភពលោក ចាប់តាំងពី​តំបន់​ភាគ​ខាងលិច​ប្រទេស​អា​សេរី រហូតដល​ភាគ​ខាងកើត​ប្រទេស​ឥណ្ឌូនេស៊ី​។​
​ក្រុម​ភេរវកម្ម​ទាំងនោះ​មាន​សកម្មភាព​និង​ឥទ្ធិពល​ខុសៗ​គ្នា ហើយ​ក្រុមខ្លះ​មាន​សមាជិក​តែ​១០០​ទៅ​២០០​នាក់​ប៉ុណ្ណោះ​។​មេដឹកនាំ​ក្រុម​IS លោក Abu Bakr Al Baghdadi បានប្រកាសថា នឹង​បង្កើត​ចក្រភព​អិស្លាម ហើយ​លោក​អំពាវនាវ​ដល់​ក្រុម​អិស្លាម​ដទៃទៀត​ចូលរួម​ដល​ម្បី​សម្រេច​គោលដៅ​របស់ខ្លួន​។

g2
​ក្នុង​ថ្ងៃ​ជាមួយគ្នា​នោះ​ក្រុម​អ៊ិ​ស្លាម​Nusra ដែលមាន​ទំនាក់​ទំនងជា​មួយក្រុម​ភេរវកម្ម​អាល​កៃ​ដា​បាន​បញ្ចាក់​ថា​ទីក្រុង​Idlib ស្ថិត​ន​នៅ​ភាគ​ខាងលិច​ប្រទេស​ស៊ី​រី​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​ក្រុម​អ៊ិ​ស្លាម​បង្កើត​រដ្ឋ​នឹងត្រូវ​ប្រើប្រាស់​ច្បាប់​អ៊ិ​ស្លាម​Sharia ។​
​បច្ចុប្បន្ន​ក្រុម​អ៊ិ​ស្លាម​កំពុងតែ​ឆ្ពោះទៅរក​ការរួបរួម​គ្នា​បង្កើត​តំបន់​ស្វា​យ័​ត្ន​គ្រប់​និង​ទប់ទល់​រាល់​ការវាយប្រហារ​ពី​លោកខាងលិច​។ ប៉ុន្តែ​នៅបេលនេះ​ក្រុម​IS នៅក្នុង​ប្រទេស​អី​រ៉ា​ក់​កំពុងតែ​បាត់បង់​ទីតាំង​គ្រប់គ្រង​ជាច្រើន​ដោយ​ទា​ហា​រដ្ឋ​ភិ​បាល​បាន​ដណ្តើម​ទៅវិញ​។​
​កន្លងមក​ថ្មីៗ​នាយករដ្ឋមន្ដ្រី​អ៊ីរ៉ាក់ លោក Haidar al-Abadi បាន ថ្លែងថា កងទ័ព​ប្រទេស​អ៊ីរ៉ាក់​ដោយមាន ជំនួយ​ពី​ក្រុម​ស្ម័គ្រចិត្ដ​និកាយ​ស៊ី​អ៊ី​ដ​ផង បាន​វាយប្រហារ​បណ្ដេញ​ក្រុម​ឧទ្ទាម​រដ្ឋ អ៊‌ិ​ស្លាម​ចាក់​ចេញពី​មជ្ឈមណ្ឌល​ទីប្រជុំ ជន​ទី​គ្រី​ត ។ ប៉ុន្ដែ​ការវាយប្រហារ​ប្រយុទ្ធ ដើម្បី​រំដោះ​ទីក្រុង​ស្រុកកំណើត​លោក សា​ដាម ហ៊ូ​សេន​ទាំងមូល​នៅតែ​ធ្វើ ជា​បន្ដទៅ​ឡើង ។

g5
​កងទ័ព​រដ្ឋាភិបាល​បានធ្វើ​ប្រតិ​ប​ត្ដិ​ការ​រយៈពេល​ជាង​មួយខែ​ក្នុងការ​ប្រយុទ្ធ ជាមួយ​ក្រុម​ឧទ្ទាម​រដ្ឋ​អ៊‌ិ​ស្លាម​ដើម្បី​រំដោះ មជ្ឈមណ្ឌល​ទីក្រុង​នេះ​។ ប៉ុន្ដែ​ក្រុម​ឧទ្ទាម ដែលជា​ក្រុម​ជី​ហាដ​និយម​និកាយ​សាន់​នី បាន​ការពារ​ទីនោះ​យ៉ាង​ស្វិតស្វាញ​បំផុត បើទោះបី​រង​ការវាយប្រហារ​យ៉ាងខ្លាំង​ពី កងកម្លាំង​ទីក្រុង​បា​ដា​ដ និង​ពីលើ​ដែន អាកាស​របស់​សម្ពន្ធ​មិ​ត្ដ​ដឹកនាំ​ដោយ អាមេរិក​យ៉ាងណាក៏ដោយ ។

g1
​ក្រុម​ឧទ្ទាម​រដ្ឋ​អ៊‌ិ​ស្លាម​រាប់រយ​នាក់ នៅតែ​ក្រាញននៀល​ប្រយុទ្ធ​យក​ស្លាប់ រស់ មិន​ព្រម​បោះបង់​ទីតាំង Salahud-din និង​តំបន់​ជិតខាង​នោះ​៣​ផ្សេងទៀត នៅតែ​ស្ថិតក្រោម​ការកាន់កាប់រ​បស់ ក្រុម​រដ្ឋ​អ៊‌ិ​ស្លាម ក៏ដូចជា​នៅ​ទីតាំង​ភាគ ខាងជើង​រដ្ឋធានី​ផងដែរ ។
​កងទ័ព​អ៊ីរ៉ាក់​ច្រើន​រយ​នាក់​បន្ថែម ទៀត​ត្រូវបញ្ជូន​ទៅកាន់​ទីនោះ​ដើម្បី តទល់​ជាមួយ​ក្រុម​ឧទ្ទាម​ទាំងនោះ ។
​នាយករដ្ឋមន្ដ្រី Abadi បាន​ថ្លែង​នៅ ក្នុង​សេចក្ដី​ថ្លែង​ការ​ថា “​កងទ័ព​របស់ យើង​បាន​ចូល​ទៅដល់​មជ្ឈមណ្ឌល​ទី​គ្រី​ត (Tikrit) ពួកគេ​បាន​រំដោះ​ភាគខាងត្បូង និង​ភាគ​ខាងលិច ហើយ​កំពុងតែ​ឆ្ពោះទៅ រក​ការគ្រប់គ្រង​ទីក្រុង​ទាំងមូល​តែម្ដង​”​។​
​ក្រសួងការពារជាតិ​អាមេរិក​ក៏បាន បញ្ជាក់ដែរថា កងទ័ព​អ៊ីរ៉ាក់​បាន​សម្រុក ចូលទៅ​កាន់​ទីប្រជុំជន​ទី​គ្រី​ត រំដោះ​បាន អគារ​រដ្ឋាភិបាល ក៏​ដូច​មន្ទីរពេទ្យ​រដ្ឋ ដែល​ត្រូវ​ក្រុម​រដ្ឋ​អ៊‌ិ​ស្លាម​កាន់កាប់​នា ពេលកន្លងមក ៕