​អ៊ីរ៉ង់ និង​មហាអំណាច​ទាំង​៥​បូក​១ ឈានដល់​កិច្ចព្រមព្រៀង​ប្រ​វ​ត្ដិ​សាស្ដ្រ​

0

​អ៊ីរ៉ង់ និង​មហាអំណាច​ពិភពលោក បាន​ព្រមព្រៀងគ្នា​កាលពី​ថ្ងៃទី​២ ខែមេសា នូវ​កិច្ចព្រមព្រៀង​មួយ​ជា​ប្រ​វ​ត្ដិ​សាស្ដ្រ ក្នុងការ​បញ្ឈប់​អ៊ីរ៉ង់​ចម្រាញ់​សារធាតុ ផលិត​គ្រាប់បែក​មហា​ប្រល័យ​លោក ក្រោយ​ជំនួប​ធ្វើឡើង​នៅ​ប្រទេស​ស្វី​ស​។​
​វា​ជាស​ញ្ញា​មួយ​ល្អប្រសើរ និង បំបែក​ភាពជាប់គាំង​រយៈពេល​១២​ឆ្នាំ រវាង​អ៊ីរ៉ង់ នឹង​លោកខាងលិច ដែល​ភ័យ ខ្លាច​ថា ទីក្រុង​តេ​អេ​រ៉ង់​មាន​គម្រោង ផលិត​គ្រាប់បែក​មហា​ប្រល័យ​លោក ហើយ​កិច្ចព្រមព្រៀង​នៅពេលនេះ ក៏​ជា ក្ដី​ស​ង្ឃឹ​មួយ​ផងដែរ​ថា ស្ថិរភាព​នៅ​តំបន់ មជ្ឈិមបូព៌ា​ពិតជា​គ្មាន​ការ​ញាំញី​គំរាម កំហែង​ពី​នុយក្លេអ៊ែរ​អ៊ីរ៉ង់​នោះឡើយ ។​a1
​ប្រធានាធិបតី​អាមេរិក លោក​បា​រ៉ា​ក់ អូ​បា​ម៉ា បាន​ស្វាគមន៍​ដល់​ការ​យោគ យល់​ជា​ប្រ​វ​ត្ដិ​សាស្ដ្រ​ខាងលើនេះ​ជាមួយ អ៊ីរ៉ង់ ប៉ុន្ដែ​បាន​ព្រលយ​ពាក្យ​ថា ការងារ ជាច្រើន​ទៀត​នៅ​មិនទាន់​បានធ្វើ​ចប់ សព្វគ្រប់ ។ ថ្លែង​តាម​កញ្ចក់​ទូរទស្សន៍ ពី​សេត​វិមាន លោក​បាន​ថ្លែងថា “​ប្រសិន បើ​អ៊ីរ៉ង់​បោកប្រាស់ ពិភពលោក​ទាំង មូល​នឹង​ដឹង​គ្នា​ហើយ​” ។​
​នៅក្នុង​ព្រមព្រៀង អ៊ីរ៉ង់​បាន​យល់ ព្រម​កាត់បន្ថយ​កម្មវិធី​នុយក្លេអ៊ែរ​របស់ ខ្លួន ជា​ថ្នូរ​ការលើកលែង​ទណ្ឌកម្ម​សេដ្ឋ កិច្ច​ពី​លោកខាងលិច ដែល​ទណ្ឌកម្ម​កន្លង មក​ធ្វើឱ្យ​សេដ្ឋកិច្ច​រួម​រិត​ស្ទើរតែ​ដាច់ ដង្ហើម​ទៅហើយនោះ ។a2
​ពលរដ្ឋ​អ៊ីរ៉ង់​រាប់ពាន់នាក់​បាន​ដង្ហែ ក្បួន​អបអរសាទរ បន្ទាប់ពី​កិច្ចព្រមព្រៀង ត្រូវ​ប្រកាស​ឱ្យដឹង​ជា​សាធារណៈ ។ ការ ដង្ហែ​ក្បួន​ធ្វើឡើង​នៅតាម​ដងផ្លូវ​នានា ក្នុង​ទីក្រុង Val-e-Asr Avenue ។
​លោក Federica Mogherini ប្រធាន​គោលនយោបាយ​ការបរទេស របស់​សហភាព​អឺរ៉ុប​បាន​ថ្លែងថា សហ គម​ន៍​អឺរ៉ុប និង​អាមេរិក​នឹង​ដក​រាល់​ទណ្ឌ កម្ម​ទាំងឡាយ​ដែល​ទាក់ទង​ជាមួយ​កម្ម វិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ខណៈដែល​ទីភ្នាក់ងារ ទទួលបន្ទុក​អាវុធ​បរមាណូ​អង្គការ​សហ ប្រជាជាតិ​បានបញ្ជាក់​ថា ទីក្រុង​តេ​អេ​រ៉ង់ បានសម្រេច​កិច្ចការ​មួយ​យ៉ាង​ល្អប្រសើរ ហើយ​ទណ្ឌកម្ម​អង្គការសហប្រជាជាតិ ទៅលើ​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ទាំង​ប៉ុន្មាន នាពេល​កន្លងមក នឹងត្រូវ​លុបចោល​ជា ស្ថាពរ ។a2
​លោក​ឃើ​រី បាន​ថ្លែងថា ការ​ស្ដុក​ទុក សារធាតុ​អ៊ុយ​រ៉ានី​ញ៉ូ​ម​ដ៏​ច្រើន​សម្បើម របស់​អ៊ីរ៉ង់​នឹងត្រូវ​បន្ថយ​ឱ្យមក​នៅត្រឹម ៩៨​ភាគរយ​ក្នុង​រយៈពេល​១៥​ឆ្នាំ ហើយ រោងចក្រ​ចម្រាញ់​សារធាតុ​ផលិត​គ្រាប់ បែក​នៅ Arak ដែល​ផលិត​គ្រាប់បែក មិនទាន់​សម្រេច​នោះ ត្រូវ​បញ្ឈប់​ដំណើរ ការ ។ រោងចក្រ Fordo ដែលមាន​ទី តាំង​ស្ថិតនៅក្នុង​ភ្នំ​នោះ នៅតែ​បន្ដ​បើក ទ្វារ​ដដែល ប៉ុន្ដែ​មិន​បម្រើ​ដល់​ការ ចម្រាញ់​សារធាតុ​ផលិត​គ្រាប់បែក បរមាណូ​ដូច​មុន​ទៀត​នោះទេ ផ្ទុយ​ទៅ វិញ​ជាការ​បម្រើ​ដល់​ការសិក្សា​ស្រាវ ជ្រាវ និង​អភិវឌ្ឍន៍ ។​a4
​កិច្ចព្រមព្រៀង​នេះ​ផងដែរ​ក៏​បន្ថយ សារធាតុ​អ៊ុយ​រ៉ានី​ញ៉ូ​ម​ពី​ចំនួន​១៩.០០០ centrifuge របស់​អ៊ីរ៉ង់​នាពេល​បច្ចុប្បន្ន ឱ្យមក​នៅត្រឹម​៦.១០៤ centrifuge វិញ​។ កម្រិត​សារធាតុ​អ៊ុយ​រ៉ានី​ញ៉ូ​មនា ពេលបច្ចុប្បន្ន​របស់​អ៊ីរ៉ង់ គឺអាច​ផលិត បាន​គ្រាប់បែកនុយក្លេអ៊ែរ ។
​មហាអំណាច​ទាំង​៥​បូក​១ រួមមាន អាមេរិក អង់គ្លេស ចិន បារាំង រុស្ស៊ី និង អាល្លឺម៉ង់ ពួកគេ​សង្ឃឹមថា កិច្ច​ព្រម ព្រៀង​នេះ​នឹងមិន​ធ្វើឱ្យ​អ៊ីរ៉ង​ផលិត​បាន គ្រាប់បែកនុយក្លេអ៊ែរ​នោះទេ ។

អ៊ីរ៉ង់​ជា ប្រទេស​មហាអំណាច​ប្រេង​មួយ​ដែរ​តែង តែ​ច្រានចោល​ការចោទប្រកាន់ថា​ខ្លួន មាន​មហិច្ឆតា​ផលិត​គ្រាប់បែក​នុយ​ក្លេ អ៊ែរ មហា​ប្រល័យ​លោក ដោយ​បញ្ជាក់ ថា សកម្មភាព​របស់ខ្លួន​គឺ​ដើម្បី​បម្រើ ដល់​វិស័យ​អគ្គិ​ស​ន័យ និង​ការសិក្សា ស្រាវជ្រាវ​ប៉ុណ្ណោះ 9