អ្នកស្លាប់​ដោយសារ​គ្រោះ​រញ្ជួយ​ដី​នៅ​តៃវ៉ាន់ កើន​ដល់ ១១៦នាក់

0

តៃប៉ិ៖ យោងតាម​អាជ្ញាធរ​តៃវ៉ាន់ បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី១៥ ខែកុម្ភៈ​នេះ បាន​ឲ្យ​ដឹងថា អ្នកស្លាប់​ដោយសារ​គ្រោះ​រញ្ជួយ​ដី​នៅ​ភាគខាងត្បូង​នៃ​កោះ​តៃវ៉ាន់ បាន​កើន​ឡើងដល់ ១១៦នាក់ និង​របួស​ជាង ៥០០នាក់។

ក្រសួងមហាផ្ទៃ​តៃវ៉ាន់ ដែល​ទទួលបន្ទុក​លើ​រឿងនេះ បានធ្វើ​ការតាមដាន និង ផ្តល់ព័ត៌មាន​បន្តបន្ទាប់ ដោយ​ក្នុងនោះ​ក្រុម​សង្គ្រោះ​នៅតែ​បន្ត ជីក​កាយ​នៅ​តំបន់ ដែល​អគារ​កម្ពស់ ១៦ជាន់​បាន​បាក់​រលំ ដោយសារតែ​មនុស្ស​រាប់ សិប​នាក់​ទៀត ទំនងជា​បាន​ស្លាប់​ទៅហើយ និង បន្សល់ទុក​សាកសព​នៅ​ក្នុងនោះ។ គ្រោះ​រញ្ជួយ​ដី​នៅ​តៃវ៉ាន់ មាន​កម្រិត ៦,៤ រ៉ិ​ច​ទ័​រ ដែលជា​កម្រិតធ្ងន់​គួរសម សម្រាប់​ដែនដី​កោះ​មួយ​នេះ។

កាលពី​ថ្ងៃ​សុក្រ​កន្លងទៅនេះ ប្រជាជន​តៃវ៉ាន់ ទូទាំងប្រទេស​បាន ប្រារព្ធ​កាន់ទុក្ខ ជូន​ដល់​ជនជាតិ​តៃវ៉ាន់​ទាំងអស់ ដែល​បាន​បាត់បង់​ជីវិត ក្នុង​គ្រោះធម្មជាតិ​ដ៏​អាក្រក់ ដែល​បាន​បើក​ទំព័រ​ឈើ​ចាប់ សម្រាប់​ដើមឆ្នាំ ២០១៦៕

Taiwan Earthquake