អ្នក​ឌី​ហ្សា​ញ​ម៉ូត​ម៉ូតូ​ម្នាក់ ត្រូវ​ស្ត្រី​ជនបរទេស ប្តឹង​ពីបទ​យក​ម្រាមដៃ​រុក​ប្រដាប់ភេទ​

0

​ខេត្ត​ព្រះសីហនុ : យុវជន​ដែលជា​ជាង​ឌី​ហ្សា​ញ​ម៉ូត​ម៉ូតូ ត្រូវបាន​ប៉ូលីស​អធិការដ្ឋាន​នគរបាល ក្រុង ធ្វើការ​ចាប់ខ្លួន​ភ្លាមៗ ខណៈ​ជនសង្ស័យ​រូបនោះ ត្រូវ​ស្ត្រី​រងគ្រោះ​ជា​ជនជាតិ​បរទេស​ម្នាក់​ប្តឹង ចោទប្រកាន់​ពីបទ​រំលោភ​សេពសន្ថវៈ (​យក​ម្រាមដៃ​រុក​ប្រដាប់​ប្រភេទ​) ហេតុការណ៍​ចាប់ខ្លួន​នេះ​បាន​ធ្វើឡើង នៅ​យប់​ថ្ងៃទី ១៩ ខែ មីនា ឆ្នាំ ២០១៦ នៅត្រង់ចំណុច តាម​បណ្តោយ​ឆ្នេរ​អូរត្រេះ ស្ថិតក្នុង​ក្រុម​លេខ ២ ភូមិ​លេខ ៦ សង្កាត់​លេខ ៤ ក្រុងព្រះសីហនុ ។​សមត្ថកិច្ច​ប៉ូលីស​បានអោយដឹងថា ជនសង្ស័យ​ចាប់ខ្លួន​ខាងលើ មានឈ្មោះ គា ហេង អាយុ ២២​ឆ្នាំ មុខរបរ ឌី​ហ្សា​ញ​ម៉ូត​ម៉ូតូ មាន​ទីលំនៅ​ក្រុមទី ១៦ ភូមិ​លេខ ៣ សង្កាត់​លេខ ១ ក្រុងព្រះសីហនុ រីឯ​ជនរងគ្រោះ​មានឈ្មោះ FROMENT MARJORIE ភេទ ស្រី អាយុ ២៨​ឆ្នាំ មុខរបរ ទេសចរណ៍ ជនជាតិ បារាំង កាន់​លិខិតឆ្លងដែន​លេខ ១២CH២០៧៣៧ ចុះ​ថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ ២០១២ ។ IMG-20160321-WA0061
​ ​នៅ​ចំពោះមុខ​សមត្ថកិច្ច ជនជាប់សង្ស័យ​ខាងលើ​បាន​ឆ្លើយ​សារភាពថា នៅ​យប់កើតហេតុ​នោះ ខ្លួន​បាន​ដើរលេង​តាម​ឆ្នេរសមុទ្រ ក៏​ស្រាប់តែ​ប្រទះឃើញ​ស្ត្រី​រងគ្រោះ​អង្គុយលេង​តែម្នាក់ឯង នៅ​ឆ្នេរសមុទ្រ តំបន់​អូរត្រេះ ពេលនោះ​ខ្លួន​ក៏បាន​ទៅ​និយាយ​លេង​ពីនេះ​ពី​នោះ ជាមួយនឹង​ស្ត្រី​រងគ្រោះ ក្រោយមក​ខ្លួន​គិតថា ស្ត្រី​រងគ្រោះ​ហាក់បីដូច​ជាមាន​អារម្មណ៍​ជាមួយ​ខ្លួន ក៏បាន​ទៅជិត​ស្ត្រី​រងគ្រោះ ហើយ​ក៏បាន​ស្ទាបអង្អែល បន្ទាប់មក​ក៏​យកដៃ​ទៅ​ស្ទាប​ប្រដាប់ភេទ ក្នុង​គោលបំណង ឲ្យ​ស្ត្រី​រងគ្រោះ​មាន​អារម្មណ៍ ប៉ុន្តែ​ក្រោយពី​ខ្លួន​បាន​លូក​ស្ទាប​បាន​បន្តិច ក៏​ស្រាប់តែ​ស្ត្រី​រងគ្រោះ ស្រែក​ឆោឡោឡើង​ផ្អើល​គេ​ផ្អើល​ឯង​ពេញទី​នោះ ហើយ​ខ្លួន​ក៏ត្រូវ​សមត្ថកិច្ច​ប៉ូលីស​ធ្វើការ​ចាប់ខ្លួន​តែម្តង ។​
​ ​បច្ចុប្បន្ន​ជនសង្ស័យ ក្រោយពី​ប៉ូលីស​ធ្វើការ​សាកសួរ​រួច ក៏បាន​កសាង​សំណុំរឿង និង បាន​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ព្រះសីហនុ នៅ​រសៀល​ថ្ងៃទី ២១ ខែ មីនា ឆ្នាំ ២០១៦​នេះហើយ ដើម្បី​ចាត់ការ​នីតិវិធី​ច្បាប់ ៕ កោះពស់​
IMG-20160321-WA0061