​បិទ​ការប្រកួត​បាល់ទាត់​លិ​ក​ហ្វុ​ត​សាល​រដូវ​កាល​ទី​២​ឆ្នាំ​២០១៦​និង​សកម្មភាព​សប្បុរសធម៌​ជួយ​សង្គម​តាមរយៈ​ការបរិច្ចាក​ឈាម​របស់​សភា​និស្សិត​សហគ្រិន​វ័យក្មេង​នៃ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា​សាខា​ខេត្តសៀមរាប​

0

ខេត្តសៀមរាប ក្រោយពីទទួលជោគជ័យនិងបានការគាំទ្រជាបន្តបន្ទាប់ក្នុងការប្រកួតរដូវកាលទី១ឆ្នាំ២០១៥ និងបានដំណើរការប្រកួតចាប់ពីថ្ងៃទី២១ខែកុម្ភៈឆ្នាំ២០១៦មកដល់ដំណាច់សប្តាហ៍ទី១ខែឧសភាឆ្នាំ២០១៦ ក្រុមកីឡានៃសាកល័យបញ្ញាសាស្ត្រកម្ពុជាសាខាសៀមរាប បានបិទការប្រកួតកីឡាបាល់ទាត់(លិកហ្វុតសាល)រដូវកាលទី២កាលពីរសៀលថ្ងៃទី8ខែឧសភាឆ្នាំ២០១៦។។លោក ឆាយ សុភាពគណៈកម្មការរៀបចំការប្រកួតប្រចាំសាកលវិទ្យាល័យបានបញ្ជាក់ពីគោលបំណងនៃការប្រកួតរដូវកាលទី២នេះថា៖កម្មវិធីធ្វើឡើងដើម្បីរួមចំណែកលើកស្ទួយវិស័យកីឡានៅកម្ពុជា ប្រមូលផ្តុំយុវជនដែលទំនេរពីការសិក្សាចូលរួមលេងកីឡាដើម្បីសុខភាពនិងចៀសឆ្ងាយពីការសេពគ្រឿងញៀនជាពិសេសចូលរួមក្នុងសកម្មភាពសង្គមតាមរយៈយុទ្ឋនាការរួមគ្នាបរិច្ចាកឈាមជូនដល់មន្ទីរពេទ្យកុមារអង្គរដែលកំពុងរងនូវការខ្វះខាតថវិកានិងខ្វះឈាមក្នុងការជួយសង្គ្រោះដល់អាយុជីវិតកុមារនិងប្រជាពលរដ្ឋកម្ពុជាដែលយុទ្ឋនាការនេះមានយុវនិស្សិតជាកីឡាករចំនួន២០០នាក់ទៅបរិច្ចាកឈាម។លោក PhannKearaនាយកសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា សាខាខេត្តសៀមរាបបាន
បានបង្ហាញថា៖ អ្វីដែលសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជាសាខាខេត្តសៀមរាបបង្កើតឲ្យមានកម្មវិធីកីឡាបាល់ទាត់សម្រាប់សប្បុរសធម៌សង្គមនេះឡើង គឺដោយសាសាកលវិទ្យាល័យបានសំលឹងមើលឃើញពីឪកាសរបស់យុវជន ដែលពោពេញដោយថាមពលបន្ទាប់ពីការសិក្សារបស់ពួគេ តើគេត្រូវធ្វើអ្វីខ្លះដើម្បីសង្គមនិងជៀសឆ្ងាយពី
អំពើអបាយមុខផ្សេងៗដែលសង្គមស្អប់ខ្ពើមនោះ ផ្តើមចេញពីកត្តាទាំងនេះហើយ
សាកលវិទ្យាល័យបានបង្កើតឲ្យមានកម្មវិធីនេះឡើងដល់យុវជនដើម្បីរួមចំណែកដល់សង្គមតាមរយៈកីឡាដើម្បីសុខភាពផង ការបរិច្ចាកឈាមជួយដល់មន្ទីរពេទ្យកុមារអង្គរ
ក៍ដូចជាមន្ទីរពេទ្យនានាមួយចំនួនទៀតដើម្បីជួយសង្គ្រោះដល់អ្នកជម្ងឺ។លោកបានសម្តែងក្តីរីករាយនិងថ្លែងអណរគុណដល់ការសហការចូលរួមផ្តល់ថវិកានិងសម្ភារៈជាបន្ត
បន្ទាប់ពីសប្បុរសជនក្រុមហ៊ុនអាជីវកម្មនានាជួយផ្តល់ក្នុងដំណើរការវិស័យកីឡាដល់សាកលវិទ្យាល័យនេះ។ថ្លែងក្នុងពិធីប្រគល់ពានរង្វាន់ជ័យលាភីឯឧ.គឹម ឆៃហៀង អភិបាលរងខេត្តសៀមរាប ក្នុងនាមអាជ្ញាធរដែនដីបានគាំទ្រនិងស្វាគមន៍នូវស្មារតីសប្បុរសធម៌តាមរយៈវិស័យកីឡា ដែលសាកលវិទ្យាល័យបាននិងកំពុងអនុវត្ត ពិសេសការជ្រើសរើសនូវប្រធានបទដ៍ល្អនេះ សំរាប់ជាប្រយោជន៍
ដល់សង្គមផងនិងខ្លួនឯងផង គឺកីឡានាំមកនូវសុខភាពរាងកាយមាំមួនមិត្តភាពសាមគ្គី
រឹងមាំនាំមកនូវសេចក្តីថ្លៃថ្នូរនិងកិត្តិយសដល់ខ្លួនឯងដល់គ្រួសារនិងសង្គមជាតិទាំងមូល ។ឯឧ.គឹម ឆៃហៀង ក៍បានផ្តល់នូវគំនិតល្អៗដល់ក្រុមកីឡាករទាំងអស់ ត្រូវតចៀសឆ្ងាយពីគ្រឿងញៀន ហើយចាប់យកវិស័យកីឡាដើម្បីសុខភាពជាការត្រឹមត្រូវ ពិសេសយុវជនទាំងអស់ក៍អាចនិងមានឪកាសល្អៗទៀតក្នុងការធ្វើសប្បុរសធម៌សង្គមតាមរយៈកម្មវិធីផ្សេងៗដែលមានប្រយោជន៍ដល់សង្គមនិងជាតិរបស់យើងទាំងមូល។បន្ថែមពីនេះ ឯកឧត្តម បានជំរុញដល់សាកលវិទ្យាល័យនេះបើអាចគួរតែបង្កើតក្រុមកីឡាការីនីដើម្បីផ្តល់់ឱកាសឱ្យពួកគាត់បានហ្វឹកហាត់និងចូលប្រកួតដណ្តើមពានរង្វាន់ដូចជាបុរសដែរ និងបានលើកទឹកចិត្តដល់ក្រុមកីឡាឈ្នះទាំងអស់មិនត្រូវធ្វេសប្រហែសឬអំនួតជាមួយជោគជ័យនោះទេ ព្រោះថាP1030001 P1020823 P1020808ជោគជ័យនិងបរាជ័យក្នុងការប្រកួតវាផុយស្រួយងាយនឹងបាត់បង់ទៅវិញបើយើងភ្លេចខ្លួនមិនបន្តប្រឹងប្រែងហាត់ឱ្យបានជាប្រចាំនោះទេ។ឯកឧត្តម សង្ឃឹមថា ស៊ីហ្គេមនៅឆ្នាំ២០២៣ដែលគ្រោងនឹងរៀបចំនៅកម្ពុជាក៍នឹងមានវត្តមានក្រុមកីឡាសាកលវិទ្យាល័យបញ្ញាសាស្ត្រចូលប្រកួតនិងនាំមកនូវជ័យជម្នះជូនសាលានិងសង្គមជាតិទាំងមូលជាក់ជាមិនខាន។ក្នុងការបិទបញ្ចប់ការប្រកួតរដូវកាលទី២សាកលវិទ្យាល័យបានផ្ត់រង្វាន់លើកទឹកចិត្តដល់ក្រុមកីឡាករលេខ៣ចំនួន៥សែនរៀល លេខ២..៧សែនរៀលនិងលេខ១មួយលានរៀលព្រមទាំងពានរង្វាន់ប្រចាំឆ្នាំផងដែរ។ដូចដែលបានគ្រោងទុកនៅថ្ងៃបន្ទាប់ពីការប្រកួតផ្តាច់ព្រ័ត្ត ថ្នាក់ដឹកនាំនិងយុវនិស្សិតនៃសាកលវិទ្យាល័យប្រមាណជា២០០នាក់បាននាំគ្នាទៅបរិច្ចាកឈាមជូនដល់មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាបក្នុងទ្រង់ទ្រាយធំដែលពីមុនមកមិនដែលធ្លាប់មានសម្រាប់សាកលវិទ្យាល័យនេះ ក្នុងបំណងបំផុសស្មារតីនិងទឹកចិត្តចលនាសប្បុរសធម៌ដល់យុវនិស្សិតចូលរួមបរិច្ចាកឈាមជួយដល់មន្ទីរពេទ្យនានាឆ្លើយតបទៅនឹងតម្រូវការក្នុងការជួយសង្គ្រោះកុមារនិងអ្នកជំងឺដែលត្រូវការឈាមជាចាំបាច់ក្នុងន័យដើម្បីភាពរស់រាននិងស្នាមញញឹមរបស់កុមារដោយផ្សារភ្ជាប់ជាមួយសកម្មភាពកីឡាផ្សេងៗជម្រុញដល់យុវជនស្រឡាញ់កីឡា ស្រឡាញ់សុខភាពនិងធ្វើនូវសកម្មភាពទាំងឡាយណាដែលជាប្រយោជន៍សម្រាប់សង្គមនិងខ្លួនឯង។សូមស្តាប់ លោក ផាន់ គារ៉ា សាកលវិទ្យាធិការនៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជាសាខាសៀមរាបនិងលោក ឆាយ សុភាព ប្រធានសហគ្រិនវ័យក្មេងនៃសាកលវិទ្យាល័យនេះ។ដោយគឿនវេត