ឆក់​ចរន្ត​អ​គីស​នី​ស្លាប់​លើទឹក​ដី​ថៃ​បញ្ជូន​សព​ត្រឡ

0

បរទេសថៃ៖ ខេត្តឆាក់ឆឺនសៅ☞៖ពលករខ្មែរម្នាក់ជួបឧប្បត្តិហេតុឆក់ចរន្តអគ្គិសនីស្លាប់នៅខេត្តឆាក់ឆឺនសៅប្រទេសថៃហើយភាគីថៃបានជួយបញ្ជូនសពត្រឡប់មកប្រគល់ឲ្យសាច់ញាតិតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតកាលពីវេលាម៉ោងជាង6ល្ងាចថ្ងៃទី15ខែឧសភាឆ្នាំ2016។photo_2016-05-16_10-42-11ជនរងគ្រោះឈ្មោះនួនចាន់រ៉ាភេទប្រុសអាយុ38ឆ្នាំជាកម្មករសំណង់នៅក្នុងខេត្តកើតហេតុនិងមានទីលំនៅភូមិនិងឃុំសំបួរស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យ។តាមសាច់ញាតិសពប្រាប់មន្ត្រីនិងសមត្ថកិច្ចនៅមាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែតថាជនរងគ្រោះបានជួបឧប្បត្តិហេតុខាងលើកាលពីម៉ោង9ព្រឹកថ្ងៃទី12ឧសភា2016ដោយគិតថាមិនទាន់ស្លាប់ក៌នាំគ្នាបញ្ជូនទៅមន្ទីរពេទ្យតែការពិតត្រូវក្រុមគ្រូពេទ្យប្រាប់ថាជនរងគ្រោះបានស្លាប់ទៅហើយ។សាច់ញាតិសពបន្តថាករណីឆក់ចរន្តនេះគឺខណៈជនរងគ្រោះយកម៉ូទ័រស្វានបំបែកថ្មតែសង្ស័យចំណុចកុងតាក់នោះមានដាច់ខ្សែចរន្តណាមួយទើបបង្ករឲ្យឆក់ជនរងគ្រោះតែម្តង។សពក្រោយពីភាគីថៃបញ្ជូនមកដល់មាត់ច្រកទ្វារអន្តរជាតិសាច់ញាតិបានជួលរថយន្តដឹកបន្តទៅស្រុកកំណើតដើម្បីធ្វើបុណ្យតាមប្រពៃណីយ៌៕photo_2016-05-16_10-42-18 photo_2016-05-16_10-42-15