VIDEO ​ឃាតករ​ហាស​នាម​ជួប​សំលាប់ គឺ​ពិតជា​ឈ្មោះ​អឿ​ត អាង រស់នៅ​ភូមិ​នគរ​ភាស ស្រុក​អង្គរជុំ ខេត្តសៀមរាប​

0

សៀមរាបៈ តាមសេចក្តីរាយការណ៍ ជាក់លាក់បានឲ្យដឹងថា ឃាតករដែលហាសនាម ជួប សំលាប់ គឺការពិតត្រូវបាន ដឹងពីពីប្រវត្តពិត គឺឈ្មោះ អឿត អាង បានបាញ់សម្លាប់លោក កែម ឡី នៅក្នុងហាងមួយក្រុងភ្នំពេញ ជិតស្តប់បូកគោ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ ២០១៦ នៅវេលាម៉ោង ៩.៣០នាទីព្រឹក ។
តាមសេចក្តីរាយការណ៍ បានឲ្យដឹងថា ឃាតករដែលបានសម្លាប់លោក កែម ឡី មានលំនៅដ្ឋានភូមិនគរភាស ឃុំ ធ្លាប់បួសលោក នៅវត្តពើងតានាន់ ភូមិគោគភ្នៅ ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប ទើបតែ សឹកបានជិតមួយឆ្នាំ ហើយបានទើបបានប្រពន្ឋជាង២ខែ ជាស្ត្រីមេម៉ាយ អាយុ៤៥ឆ្នាំ មានកូនស្រីម្នាក់ ឈ្មោះ ហឿម ហ៊ត់ រស់នៅភូមិនគរភាស ឃុំនគរភាស ស្រុកអង្គរជុំ ខេត្តសៀមរាប មានតួនាទីជាអង្គរក្ស ដែលទើបតែចូលធ្វើការងារអង្គរក្សជិតមួយខែនេះឯង។
លោក អឿត អាង ឃាតករហាសនាំ ជួប សំលាប់ មានឳពុកឈ្មោះ អឿត មានមុខរបរធ្វើស្រែចំការ ក្រោយពី សឹកចេញពីលោកមក ក៏ក្លាយទៅជាមនុស្សគ្មានការងារធ្វើ ហើយបានវីវក់និងល្បែងស៊ីសង តែងតែដើរជាមមួយនឹងមន្ត្រីបរិស្ថាន ស្រុកអង្គរជុំ ក្នុងអំឡុងដើម ខែកក្កដា លោក អឿត អាង បានប្រាប់ប្រពន្ឋថាទៅធ្វើបុណ្យបងធម៌ នៅភ្នំពេញហើយក៏បាត់ដំណឹងឈឹងរហូតមកដល់២ថ្ងៃមុន ទើបដឹថាបានចូលធ្វើជាអង្គរក្ស តែមិនបានបង្ហាញថាជាអង្គរក្សលោកណានោះទេ ។
លោកស្រី អឿម ហ៊ត់ ជាប្រពន្ឋឃាតករឈ្មោះ ជួប សំលាប់ ឬលោកអឿត អាង បានប្រាប់ថា លោកស្រីទើប តែសែនជាមួយបានជិត២ខែមកនេះ ហើយការឡើងទៅភ្នំពេញក៏មិនបានប្រាប់គាត់ថា ទៅធ្វើអី ជាមួយអ្នក ណានោះទេ គឺគ្រាន់តែប្តីគាត់ប្រាប់ថា ទៅធ្វើបុណ្យបងធម៌ ហើយក៏មិនដែលទំនាក់ទំនងមកនោះទេ ចំណែក ប្តីរបស់គាត់ត្រូវបានជាប់ទោសនោះ លោកស្រីបានបញ្ជាក់ថា គាត់ពុំមានការតក់ស្លុតនោះទេ ព្រោះគាត់ពុំបានបង្គប់ទេ អ្នកណាសាងកម្មអី ទទួលកម្មនោះទៅ ។
ដោយ ខេមរា

13600065_594010430785049_3026581568571732965_n (1) 13600065_594010430785049_3026581568571732965_n (1) 13606954_658535734304452_6850111823860500656_n 13615138_594010524118373_8746625299067762226_n 13620230_550889948423263_1239483826062246765_n 13626608_550890011756590_188405702027509985_n 13627071_658535620971130_2375689991934509087_n - Copy