VIDEO លោកនាយ​ផ្នែក​រវាង​ចាប់​ឈើ​ផ្ទះ​ចាស់​ក្រោយពី​ពិនិត្យឃើញ​ឈើ​ចាស់​ទាំងអស់​តែ​ពុំ​ព្រម​ដោះលែង​សង្ស័យ​ជា​រឿង​គំនុំ​

0

ខេត្តព្រះវិហារៈ រថយន្តដឹកផ្ទះចាស់របស់ប្រជាពលរដ្ឋក្រីក្ររ ត្រូវបាននាយផ្នែករដ្ឋបាលព្រៃឈើរវាង ឃាត់ទុកដោយ សង្ស័យថាមានការដឹកឈើបង្កប់ឈើប្រណិត តែក្រោយពីបាននាំរថយន្តធ្វើការត្រួតពិនិត្យផ្នែករដ្ឋបាលព្រៃឈើរវាង ដោយពុំប្រទះឃើញមានឈើប្រណិត បែរជាមេព្រៃពុំបានដោះលែង ថែមទាំងយកដកលិខិតសុំការអនុញ្ញាតិដឹកឈើ ទៅវិញ ។
ហេតុការណ៍ដឹកឈើផ្ទះចាស់ តាមរយះរថយន្តផ្លាឌឺកម ត្រូវបានសមត្ថកិច្ចមេព្រៃឃាត់ទុក បានកើតឡើងកាលពីយប់ ថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០១៦ នៅត្រង់ចំនុចភូមិភ្នំដែក ឃុំរមណី ស្រុករវាង ខេត្តព្រះវិហារ តាមការឲ្យដឹងពីម្ចាស់ឈើ ផ្ទះចាស់ ឈ្មោះ សួន ផៃ អាយុ ៥២ឆ្នាំ រស់នៅភូមិត្រពាំក្តុល ឃុំ ត្រពាំងសាលាខាងលិច ស្រុកបន្ទាយមាស ខេត្តកំពតបានឲ្យដឹងថា លោកបានទិញពីប្រជាពលរដ្ឋ ភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ផ្ទះចំនួន២ខ្នងតូច ដោយមានលិខិតសុំការដឹកជញ្ជូនពីភូមិឃុំ និងពេលលើកឈើដាក់លើឡាន ក៏មានសមត្ថមេព្រៃថតរូបដែរ តំលៃទិញជាង១០លានរៀល តំលៃឈ្នួលដឹក៩០០ដុល្លា ពីឃុំស្រអែម ទៅខេត្តកំពត ដើម្បីយកធ្វើផ្ទះ ដោយសារជីវភាព ខ្វះខាតពុំមានលទ្ធភាពទិញឈើថ្មីធ្វើផ្ទះ ទើបទិញផ្ទះចាស់ដើម្បីដឹកទៅក៏ត្រូវបានមេព្រៃឃាត់រថយន្តនឹងឈើទុកអស់រយះពេល៤ថ្ងៃមកហើយ ដោយពុំព្រមដោះស្រាយ។
លោក សុំ សុវុត្ថា នាយផ្នែករដ្ឋបាលព្រៃឈើរវាងបានឲ្យដឹងថា ការឃាត់រថយន្តដឹកឈើផ្ទះចាស់នេះ គឺដោយសារតែសមត្ថកិច្ចបានឃាត់រថយន្តសុំការត្រួតពិនិត្យ ដោយសង្ស័យមានការបង្កប់ឈើថ្មីខាងក្នុង តែម្ចាស់រថយន្តពុំព្រមធ្វើតាម ការណែនាំរបស់សមត្ថកិច្ច ទើបបានសុំយោបល់ព្រះរាជអាជ្ញាដើម្បីឃាត់រថយន្តយកមកផ្នែក ក្រោយពីពិនិត្យឃើញថា មានឈើចាស់ជាផ្ទះគ្រោង តែលោកមិនអាចដោះលែងបានទេ លុះត្រាតែមានចំណារពីព្រះរាជអាជ្ញា ឬថ្នាក់លើ ទើបអាចអនុញ្ញាតិបាន ចំណែកមេព្រៃដែលពិនិត្យនៅទីតាំងលើកឈើផ្សេងៗ រីឯផ្នែករបស់លោកផ្សេងសង្កាត់ផ្សេងៗគ្នា។
លោក សេង ម៉េងស្រុន ព្រះរាជអាជ្ញារង ខេត្តព្រះវិហារ បានឲ្យដឹងថា ករណីចាប់ឈើផ្ទះចាស់នេះ សមត្ថកិច្ចរដ្ឋបាល ព្រៃឈើបានសុំយោបល់ពីលោកមែន តែក្រោយពីសមត្ថកិច្ចពិនិត្យឃើញថាមានឈើផ្ទះចាស់ពិតប្រាកដមែន ហើយមានឈើថ្មី១៤កន្ទុយសម្រាប់ជួសជុលការបាក់បែក ទើបលោកបានមានការណែនាំថា បើមានឈើលើសត្រឹមមួយម៉ែត្រគូប សូមឲ្យដោះលែងហើយប្រគល់ឲ្យម្ចាស់គេវិញទៅ សម្រាប់ការជួសជុលនែការបាក់បែក រហូតមកដល់ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០១៦នេះ លោក ស៊ុម សុវុត្ថា នាយផ្នែករដ្ឋបាលព្រៃឈើរវាង នៅតែក្រាញននៀលពុំព្រមដោះលែងទេ ក្នុងនោះលោកបានបញ្ជាក់ថា ពេលចាប់សុំយោបល់ ពេលបញ្ជាឲ្យដោះលែងហេតុអ្វីបានជាមិនព្រមដោះលែង រងចាំចំណារធ្វើអ្វី ចុះកាលដែលចាប់តើមានចំណារដែរឬអត់។
មហាជនបានធ្វើការរិះគន់លោក លោក សុំ សុវុត្ថា នាយផ្នែករដ្ឋបាលព្រៃឈើរវាង ពេលនេះទើបមកកាន់តំណែងថ្មី ត្រូវការបង្ក្រាបបង្ហាញស្នារដៃ សូម្បីតែឈើផ្ទះចាស់របស់ប្រជាពលរដ្ឋ ក្រីក្រររកព្រឹកខ្វះល្ងាច ចាប់គ្មានក្តីមេត្តាដើម្បីបង្ហាញពីលទ្ធផលការងារ តែចំណែករថយន្តដឹកឈើគគ្រឹកគ្រេង ទាំងយប់ទាំងថ្ងៃមិនដែលចាប់បានម្តងណាឡើយ ហើយធ្វើបានតែប្រជាពលរដ្ឋក្រីក្រ ដែលវាផ្ទុយពីអនុសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលមានការអាណិតអាសូដល់ប្រជាពលរដ្ឋក្រីក្រ អត់អោនចំពោះរាស្ត្រ ។
ដោយ ប៊ុន រដ្ឋា

IMG_20160728_141633 IMG_20160728_141642 IMG_20160728_141644 IMG_20160728_141700