​វិទ្យាល័យ​១០​មករា​ដក​បេក្ខភាព​សិស្ស ចំនួន​១៤០ ​នាក់​ដោយសារ​សិស្ស​ទាំងនោះ​មិន​គោរព​វិន័យ​

0

 

សៀមរាប៖ ជំនួយការរបស់ នាយកវិទ្យាល័យ ១០មករា គឺលោក ប៊ី ប៊ុន សុផុន្នី បានឲ្យដឹង
ថាសាលាបានបិទផ្សាយបញ្ជីឈ្មោះដកបេក្ខភាពសិស្ស ចំនួន១៤០នាក់ មិនឲ្យចូលរួម ប្រឡងសញ្ញាប័ត្រ បាក់ឌុប នៅថ្ងៃទី២២ ខែសីហាខាងមុខនេះដោយ
មាន មូលហេតុសិស្សទាំងនោះមិនគោរពវិន័យរបស់ក្រសួងដែលបានចែងមក។លោកមានប្រសាសន៍យ៉ាងដូច្នេះគឺនៅថ្ងៃទី០៥ខែសីហានេះថា៖ ការដែលដក បេក្ខភាពសិស្ស ១៤០នាក់ មិនឲ្យចូលរួម ប្រឡងបាក់ឌុប គឺយោងទៅលើ សេចក្តីណែនាំ របស់ក្រសួងអប់រំ យុវជននិងកីឡា ដែលបានចេញ ប្រកាសរួចហើយ។ ក្រសួងអប់រំ យុវជននិងកីឡា បានណែនាំថា រាល់សិស្ស ទាំងឡាយណា ដែលបានអវត្តមាន ក្នុងពេលសិក្សា ដោយមានច្បាប់ ចំនួន៣០ដង ព្រមទាំងឈប់ ទោះជាមានច្បាប់ និងអត់ច្បាប់ ចំនួន៤៥ដង គឺត្រូវដក បេក្ខភាព មិនឲ្យប្រឡង សញ្ញាប័ត្រ បាក់ឌុបទេ។ លោក អះអាងទៀតថា សិស្ស១៤០នាក់ ដែលវិទ្យាល័យ១០មករា បានដក បេក្ខភាព មិនឲ្យប្រឡង សញ្ញាប័ត្រ បាក់ឌុបឆ្នាំនេះ ភាគច្រើន គឺមិនបានដាក់ពាក្យ សុំប្រឡង និងធ្លាក់ពិន្ទុមធ្យមភាគ ប្រចាំឆ្នាំ។ គ្រូបង្រៀនម្នាក់ ដែលសុំមិនបញ្ចេញឈ្មោះ មានប្រសាសន៍ ប្រាប់តាមទូរស័ព្ទថា វិទ្យាល័យ១០ មករា ដែលដកបេក្ខភាព សិស្ស រហូត១៤០នាក់ មិនឲ្យប្រឡង បាក់ឌុបឆ្នាំនេះ គឺជាចំនួនច្រើនបំផុត ដែលមិនធ្លាប់មានទេ តាំងពីមុនមក។ មន្ទីរអប់រំ យុវជននិងកីឡា ខេត្តសៀមរាប ក៏បានសំដែងការ ព្រួយបារម្ភ ចំពោះ អនាគតយុវជន ដែលមិនបាន ចូលរួមប្រឡង បាក់ឌុបទាំងនោះ ដូចជាគ្រូបង្រៀនខ្លះដែរ។ ប្រធានមន្ទីរ អប់រំយុវជននិងកីឡា ខេត្តសៀមរាប លោក សយ ទិត្យាវង្ស មានប្រសាសន៍ថា លោកទើបតែបាន ទទួលរបាយការណ៍ ស្ដីពីវិទ្យាល័យ ១០មករា ដែលដក បេក្ខភាពសិស្ស ១៤០នាក់ មិនឲ្យប្រឡង បាក់ឌុប ក្នុងឆ្នាំនេះ ។ លោក យល់ឃើញថា វិទ្យាល័យ ១០មករា ដែលដក បេក្ខភាពសិស្ស មិនឲ្យប្រឡង បាក់ឌុបឆ្នាំនេះ គឺច្រើនពេក ក៏ប៉ុន្តែលោក នៅមិនទាន់វិនិច្ឆ័យថា យ៉ាងណានៅឡើយ គឺនៅរង់ចាំ ការស្រាវជ្រាវ របស់មន្ត្រី ដែលបញ្ជូនទៅជួបជជែក ជាមួយនាយក សាលា១០មករា ជាមុនសិន។ មន្ត្រីមន្ទីរ អប់រំយុវជន និងកីឡា ខេត្តសៀមរាប ឲ្យដឹងថា មិនមែន មានតែ វិទ្យាល័យ១០មករា តែមួយប៉ុណ្ណោះទេ ដែលបានដក បេក្ខភាព សិស្សខ្លះ មិនឲ្យ ប្រឡងបាក់ឌុប ក្នុងឆ្នាំនេះ គឺមានវិទ្យាល័យ ជាច្រើនទៀត នៅក្នុងខេត្តសៀមរាប ក៏បានធ្វើដូចគ្នាដែរ។ ទោះជាយ៉ាងណា មន្ត្រីមន្ទីរអប់រំយុវជន និងកីឡា មិនអាចបញ្ជាក់ បានទេថា តើរហូតមកដល់ ពេលនេះ នៅតាមវិទ្យាល័យ ជាច្រើន ក្នុងខេត្តសៀមរាប បានដក បេក្ខភាពសិស្ស មិនឲ្យប្រឡង បាក់ឌុបឆ្នាំនេះ ចំនួនសរុប ប៉ុន្មាននាក់ទេ ពីព្រោះ នាយកវិទ្យាល័យ ជាច្រើន នៅមិនទាន់ បញ្ជូនរបាយការណ៍ អំពីរឿងនេះ មកដល់ដៃ មន្ទីរអប់រំ ទាំងអស់ នៅឡើយទេ៕received_1763458527205359 received_1763458530538692 received_1763458523872026