កីឡា​ចម្រុះ​ជាតិ​សាសន៍​ជាង​២៣០០​នាក់ មកពី​ប្រទេស​៤៥​ផ្សេងៗ​គ្នា បាន​ចូលរួម​រត់ប្រណាំង កីឡា​ម៉ា​រ៉ា​តុង​ចក្រភព​អង្គរ​លើក​ទី​៣ នៅមុខ​ប្រាសាទអង្គរវត្ត

0

ខេង ឧត្តម

សៀមរាប៖កីឡារត់ប្រណាំង ដែលភាគច្រើន មានជនបរទេសមកពីប្រទេសចិន ជប៉ុន អាមេរិក ថៃ ព្រមទាំងប្រជាពលរដ្ឋកម្ពុជា បានមកចូលរួមរត់ដែកមានចម្ងាយ៤២គីឡូម៉ែត្រ ២១គីឡូម៉ែត្រ ១០គីឡូម៉ែត្រនិងចម្ងាយ៣គីឡូម៉ែត្រ ជាលក្ខណៈគ្រួសារ។photo_2016-08-07_18-13-27 រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានកីឡាអូឡាំពិកជាតិកម្ពុជា គឺលោកថោង ខុន។លោកមានប្រសាសន៍ ថាកីឡាម៉ារ៉ាតុងចក្រភពអង្គរនេះ គឺរដ្ឋាភិបាល ធ្វើឡើងចំនួន៣លើកហើយ ។មូលហេតុដែលរដ្ឋាភិបាលរើសយកខែសីហា មកប្រារព្ធព្រឹត្តិការណ៍កីឡានេះ ដោយសារតែខែសីហាជារដូវមានភ្លៀងធ្លាក់ច្រើន ហើយរដូវភ្លៀងធ្លាក់នេះ មិនថាកម្ពុជា ឬក៏ប្រទេសជាច្រើននៅក្នុងពិភពលោកទេ គឺមិនសូវសំបូរភ្ញៀវទេសចរណ៍ ចូលមកទស្សនាឡើយ។
លោក ថោង ខុន បញ្ជាក់ទៀតថាកម្ពុជា បានប្រារព្ធព្រឹត្តិការណ៍កីឡាម៉ារ៉ាតុងចក្រភពអង្គរនេះ ក្នុងបំណងទាក់ទាញភ្ញៀវទេសចរណ៍បរទេស ឱ្យនៅតែចាប់អារម្មណ៍និងចូលមកទស្សនាកម្ពុជា បើទោះបីជារដូវនេះមានភ្លៀងធ្លាក់ច្រើន ក៏ដោយ។ លោក ថោង ខុន ឱ្យដឹងថា ព្រឹតិ្តការណ៍កីឡាម៉ារ៉ាតុងចក្រភពអង្គរលើកទី៣ គឺកម្ពុជាមានកិត្តិយសយ៉ាងខ្លាំង ដោយសារតែ ព្រះអង្គម្ចាស់ វជ្ជរ៉ាកិត្យា បាម៉ាហ៊ីដឌុល(Bajra Kitiya Bha Mahidol) ជាចៅស្រី របស់ព្រះមហាក្សត្រថៃ បានមកចូលរួមរត់ប្រណាំងចម្ងាយ២១គីឡូម៉ែត្រ។
ស្ត្រីជនជាតិរ៉ូម៉ានី(Romania)ម្នាក់ ដែលបានចូលរួមរត់ប្រណាំង គឺនាងអាន់កា វ៉ាស៊ីលូ(Anca Vasiliu)មានប្រសាសន៍ថានេះជាលើកទី២ហើយ ដែលរូបនាងបាន ចូលរួមរត់ប្រណាំងនៅមុខអង្គរវត្ត ។ នាងមានអារម្មណ៍កាន់តែស្និទស្នាល ជាមួយពលរដ្ឋកម្ពុជា នៅពេលដែលនាងរត់តាមផ្លូវឃើញទេសភាពល្អស្អាត ហើយពលរដ្ឋកម្ពុជាជាច្រើនមានទឹកមុខស្លូតបូត និងញញឹមរាក់ទាក់។
ពលរដ្ឋខ្មែរ ជាច្រើននាក់ ដែលចូលរួមរត់ ប្រណាំងកីឡាម៉ារ៉ាតុងចក្រភពអង្គរលើកទី៣ ក៏បានបង្ហាញអារម្មណ៍ ប្រហាក់ប្រហែលគ្នានិងជនជាតិរ៉ូម៉ានី នោះដែរ។
យុវជន ឈាន ឆាវី គឺជាបុគ្គលិក របស់អង្គការវីសិនហ្វាន់(Vision Fund)ដែលចូលរួមរត់ប្រណាំងដែរ មានប្រសាសន៍ថារូបគាត់និងមិត្តភក្តិបរទេសជាច្រើនទៀត បានចូលរួមរត់ប្រណាំងកីឡាម៉ារ៉ាតុងចក្រភពអង្គរជាមួយ គ្នា។ គាត់មានការសប្បាយចិត្ត ដោយសារតែការចូលរួម រត់ប្រណាំងនេះ មិនត្រឹមតែធ្វើឱ្យសុខភាពល្អទេ គឺថែមទាំងបានជួយផ្ដល់មូលនិធិខ្លះ ដល់កម្មវិធីសប្បុរសធម៌ ជួយដល់មន្ទីរពេទ្យកុមារទៀតផង។តាំងតែពីឆ្នាំ២០១៤មក កម្ពុជាបានប្រារព្ធធ្វើព្រឹត្តិការណ៍ កីឡាម៉ារ៉ាតុងចក្រភពអង្គរ ដើម្បីជាការប្រឹងប្រែងផ្សព្វផ្សាយ វិស័យទេសចរណ៍ ដើម្បីឱ្យភ្ញៀវបរទេស បានចូលមកកំសាន្តនៅកម្ពុជាថែមទៀត នៅរដូវដែលភ្ញៀវទេសចរណ៍ធ្លាក់ចុះ។
សុខ សុវណ្ណបញ្ញា បញ្ជាក់ថាព្រឹតិ្តការណ៍កីឡា មិនត្រឹមតែជាការរួមចំណែក ធ្វើឱ្យសុខភាពល្អ ប៉ុណ្ណោះទេ គឺវាថែមទាំងធ្វើឱ្យបរទេសជាច្រើនបានស្គាល់កម្ពុជាកាន់តែច្បាស់ ព្រមទាំងអាចសាងមិត្តភាព ជាមួយបរទេសនានា នៅពេលដែលរត់កីឡាជាមួយគ្នាផងដែរ។ ទាំងជនបរទេសនិងពលរដ្ឋខ្មែរ ជាច្រើននាក់ ដែលបានចូលរួមរត់ប្រណាំង កីឡាម៉ារ៉ាតុងចក្រភពអង្គរ កាលពីព្រឹកថ្ងៃអាទិត្យ បានផ្ញើសារ ទៅឱ្យពលរដ្ឋ នៅទូទាំងពិភពលោកឱ្យចាប់អារម្មណ៍ជាមួយ ព្រឹត្តិការណ៍កីឡា នៅមុខអង្គរវត្ត ពីព្រោះថាការលែងកីឡា នៅទីនេះបានធ្វើឱ្យសុខភាពល្អផង ព្រមទាំងបានឃើញប្រាង្គប្រាសាទថ្ម ជាច្រើន ដែលជាមត៌កវប្បធម៌ ដ៏មានតម្លៃនៅក្នុងលោក ដ៏វិសេសវិសាលផង៕ photo_2016-08-07_18-13-43 photo_2016-08-07_14-50-34 photo_2016-08-07_11-19-54 photo_2016-08-07_11-43-50 photo_2016-08-07_18-13-35 photo_2016-08-07_18-13-31 photo_2016-08-07_11-19-41 photo_2016-08-07_11-19-36 photo_2016-08-07_11-19-44 13932779_1761472044092073_5182106129169615812_n 13886325_1761472130758731_5121689230747318587_n