VIDEO ​ ​បើ​ឆ្លងកាត់​ខេត្តកំពង់ធំ​កុំ​ភ្លេច​ភ្លក់​អំបុក​ស្រូវ​ថ្មី​រស់​ជាត​ឆ្ងុយឆ្ងាញ់​

0

កំពង់ធំៈ ប្រជាកសិករដែលរស់នៅតាមបណ្តោយផ្លូវជាតិលេខ ៦ ត្រង់ចំនុចភូមិសានគរ(ខ) ប្រមាណជាង៥០ គ្រួសារបានចាប់អាជីពបុកអំបុកជាការងារស្នូល សម្រាប់ការកប្រាក់កាំរ៉ៃដោះស្រាយជីវភាពគ្រួសារ បន្ទាប់ពីពួកគាត់ បង្ហើយនូវការបង្ករបង្កើនផលដំណាំស្រូវវស្សារួចមក ក៏បានរួមគ្នាបង្កើតមុខរបរថ្មី រកចំណូល ពីការលក់អំបុក។
ប្រជាពលរដ្ឋដែលបាននាំប្តីនិងកូនៗ បុកអំបុកនេះ ត្រូវបានលោកស្រី បញ្ជាក់ថា បានប្រកបរបរនេះអស់តយះ១០ឆ្នាំមកហើយ ក្នុងមួយថ្ងៃអាចរកចំណូលបាន១០ម៉ឺទៅ១២ម៉ឺនរៀល ពីបងប្អូនដែលបានធ្វើដំណើរឆ្លងកាត់ភូមិសានគរ (ខ) ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ តែងតែឈប់រថយន្តនឹងទិញអំបុកទៅផ្ញើរអ្នកចាំផ្ទះ ឬផ្ញើរជូនសាច់ញាតិជាស្រឡាញ់របស់ពួកគាត់។
តែទោះជាយ៉ាងណានោះ លោកស្រី ដាន់ ខុម អាយុ ៥៧ឆ្នាំ បានថ្លែងថា អំបុកឆ្នាំនេះហាក់ដូចជាលក់មិនសូវដាច់នោះទេ ដោយសារតែជារៀងរាល់ឆ្នាំ អតិថិជនកាម៉ង់សម្រាប់យកទៅពិធីផ្សេងៗ តែឆ្នាំនេះមិនទាន់ មានកការកាម៉ង់នោះឡើយ អ្នកស្រីបានបន្តថា ការបុកអំបុកនេះគឺជាស្រូវប្រាំងមិនមែនស្រូវវស្សានោះទេ តំលៃនេះការទិញស្រូវក្នុងគីឡូក្រាម ១៤០០រៀល ហើយអាចបុកអំបុកបាន៧កំប៉ុង ហើយអាចលក់ក្នុងមួយ កំប៉ុង១៣០០រៀល ។
អ្នកមីង សុំ ផន គ្រួសារឈ្មោះ គឹម ឆេង បានឲ្យដឹងថា មានកូន១០នាក់ហើយបានចាប់អាជីពនេះជាង១០ឆ្នាំហើយ ពីដូនតាមកគែគេបុកអំបុកនឹងដៃ ដោយប្រើត្បាល់ រហូតមកដល់ពេលនេះគឺបានប្រើប្រាស់ក្តឿងសម្រាប់ជាមធ្យោបាយបុកអំបុកវិញ ដែលវាបានជួយសម្រួលការងារបានល្អជាងបុកដោយដៃ ម្យ៉ាងទៀត ក្មេងតូចៗអាចចូលរួមជួយឪពុកម្តាយ ក្នុងការបុកអំបុកនេះ ចំណែកអំបុកដែលបានលក់ជូនភ្ញៀវទេសចរណ៍ និងអ្នកធ្វើដំណើរឆ្លងកាត់នេះ គឺមានរស់ជាតិឆ្ងុយឆ្ងាញ់ និងមានសុវត្តិភាព ថែមទាំងអាចទុកបានយូរទៀតផង ក្នុងនោះអ្នកមីង សុំ ផន បានសុំសំណូមពរឲ្យបងប្អូនដែលធ្វើដំណើរឆ្លងកាត់ ចូលភ្លក់រស់ជាតិអំបុកដែល ផលិតដោយដៃផ្ទាល់ក្តៅៗថ្មីជូនពិសារ និងសុំឲ្យជួយគាំទ្រផលិតផលរបស់ប្រជាកសិករ ដើម្បីឲ្យប្រជាកសិករមានការងារធ្វើ ក៏ដូចជាកាត់បន្ថយការចំណាក់ស្រុក។
ដោយ ប៊ុន រដ្ឋា

asset (18) asset (19) asset (20) asset (21)