ពិធី​ប្រជុំ​ដើម្បី​ប្រគល់​ភារកិច្ច​ជូន​កងកំលាំង​ការពារ សន្ដិសុខ សុវត្ថិភាព​ពេល​ដំណើរការ​ចុះឈ្មោះ​បោះឆ្នោត​

0

កំពង់ធំៈ   ឯកឧត្តម សោម ស៊ុន បានមានប្រសាន៍សង្កត់ធ្ងន់ចំពោៈសន្ថិសុខ សុវត្ថិភាពជូនមន្ដ្រី គ. ជ .ប ប្រជាពលរដ្នក្នុងដំណើរការចុះឈ្មោះបោះឆ្នោតជាថ្មីនៅតាមមណ្ឌលនានាក្នុងខេត្តកំពង់ធំនាពេលខាងមុខដូច្នេះគ្រប់កងកំលាំងទាំងអស់ត្រូវយកចិត្តទុកដាក់ សហការជាមួយនិងសមត្ថកិច្ចពាក់ព័ន្ធ អាជ្ញាធរដែនដី ក៏ដូចជាស្ថាប័ន្ដ គ. ជ .ប អោយបានម៉តចត់ តាមផែនការ ជាមួយនិង នគរបាលជាតិ កងរាជអាវុធហត្ថ រដ្នបាលដែនដី គ្រប់ថ្នាក់តាមមូលដ្ឋាន ក្នុងខេត្តកំពង់ធំ ។

ប្រសាសន៍នេះ ត្រូវបានលើកឡើង ក្នុងកិច្ចប្រជុំប្រគល់ភារកិច្ចជូនកងកំលាំងទាំងអស់ដើម្បីចូលរួមការពារសន្ដិសុខ សុវត្ថិភាពនៅពេលចុះឈ្មោះបោៈឆ្នោតខាងមុខនៅក្នុងសាលប្រជុំតំបន់សឹករងកំពង់ធំនាព្រឹកថ្ងៃទី២៤ខែសីហាឆ្នាំ២០១៦ក្រោមការដឹកនាំរបស់ឯកឧត្តមសោមស៊ុនមេបញ្ចាការតំបន់សឹករងកំពង់ធំព្រមទាំងមេបញ្ចាការមេបញ្ចាការរងនៃតំបន់សឹករងកំពង់ធំ។
ត្រូវផ្សព្វផ្សាយអោយបានស៊ីជំរៅដល់យោធិននិងប្រជាពលរដ្នត្រូវទៅចុះឈ្មោះបោះឆ្នោតអោយបានគ្រប់គ្នានៅតាមមណ្ឌលដែលខ្លួនរស់នៅព្រមទាំងសមាជិកក្រុមគ្រួសារដែលមានអត្តសញ្ញាណប័ណ្ណគ្រប់អាយុត្រូវទៅចុះឈ្មោះបោះឆ្នោតដើម្បីបំពេញកាតព្វកិច្ចជាពលរដ្នក្នុងសង្គមនិងត្រៀមខ្លួនបោះឆ្នោតសកលក្នុងឆ្នាំ២០១៧និង២០១៨ខាងមុខ ដើម្បីសំដែងឆន្ទះរបស់ខ្លួនក្នុងការជ្រើសរើស អ្នកដឹកនាំដែលខ្លួនពេញចិត្ត៕ ប៊ុន រដ្ឋា

Image32 Image31 Image30 Image29 Image28 Image27 Image26 Image25