លោក រស់ សា​រ៉ាំ ព្រះរាជអាជ្ញារង​និង​ជា​តំណាង​អយ្យការ​សាលាដំបូង​ខេត្ត​ព្រះសីហនុ បាន​ដឹកនាំ​ក្រុមការងា​មាន​អាជ្ញាធរ​ជំនាញ​ពាក់​ព​ន្ធ័​ចុះ​អនុវត្ត​ដីការ​ក្សា​ការពារ​ករណី​រោងចក្រ​RCI ដែល​ប្រកាស​ក្ស័យធន មិនបាន​បើក​ប្រាក់ខែ​ជូន​កម្មករ​

0

(រូបភាពនិងអត្ថបទ៖ខៀវ សាវ៉ុន)

ខេត្តព្រះសីហនុ៖បន្ទាប់ពីមានការតវ៉ាជាច្រើនលើកច្រើនសារ របស់ក្រុមកម្មករនិយោជិត រោងចក្រRCI មានទីតាំងនៅសង្កាត់1/ក្រុងព្រះសីហនុ/ខេត្តព្រះសីហនុ មានថៅកែមកពីអាមេរិចដែលប្រកាសក្ស័យធនហើយគ្មានលុយបើកជូនកម្មករនិយោជិតសំរាប់ប្រាក់ខែប្រចាំខែឧសភាឆ្នាំ2016។
ទីបំផុតនៅព្រឹកថ្ងៃទី24/8/16នេះ លោក រស សារ៉ាំ ព្រះរាជអាជ្ញារង សាលាដំបូងខេត្តព្រះសីហនុ បានដឹកនាំក្រុមការងាមានអាជ្ញាធរ ជំនាញពាក់ពន្ធ័ និងកងកំលាំងផងដែរ ចុះអនុវត្តដីការក្សាការពារករណីរោងចក្រRCI ដែលប្រកាសក្ស័យធននេះជាផ្លូវការហើយ។
គោលបំណងនៃការចុះអនុវត្តដីការក្សាការពាររោងចក្រRCI នេះដើម្បីរឹបអូសនិងឃាត់រក្សាទុកនូវរាល់ទ្រព្យសម្បត្តិរោងចក្រនេះជាបណ្តោះអាសន្នសិនដើម្បីចាត់ចែងទូទាត់ជូនកម្មករនិយោជិតនៅរោងចក្រនេះ។

ខណៈនោះដែរក៍ជាការកត់សំគាល់ខណៈពេលដែលក្រុមការងារចុះអនុវត្តដីការក្សាការពារនេះផងដែរ សង្គេតឃើញថា មានកម្មករកម្មការិនីជាច្រើននាក់ប្រមូលផ្តុំគ្នានៅមុខរោងចក្រRCIនេះដែរ។ក្រុមកម្មករ លើកឡើងថា ពួកគាត់មកថ្ងៃនេះមានគោលបំណងសំខាន់គឺ ដើម្បីសុំឲ្យតុលាការនិងអ្នកជាប់ពាក់ពន្ធ័នានា ជួយពន្លឿនដំណោះស្រាយរឿងបើកប្រាក់ខែ ខែឧសភា 2016ដល់ពួកគាត់ឲ្យបានមុនភ្ជំផង។ ព្រោះខែឧសភា2016 រោងចក្របានឲ្យពួកគាត់ធ្វើការពេញមួយខែ។តែដល់ពេលបើកលុយ រោងចក្របែរជាគ្មានលុយបើកឲ្យកម្មករនិយោជិត។
ក្រុមកម្មករបន្តលើកឡើងថា៖ពួកគាត់ជួបការលំបាកណាស់រាល់ថ្ងៃនេះព្រោះរាលថ្ងៃរស់រំពឹងតលើប្រាក់ខែរោងចក្រហ្នឹងមួយមុខប៉ុណ្ណោះ។ឥលូវនេះអត់លុយបង់ថ្លៃបន្ទប់ជួល,ទឹក ,ភ្លើង… ណាមួយទៅរកការងារធ្វើកន្លែងផ្សេងមិនទាន់បានធ្វើទៀត។

លោក អាន រ៉ាម៉ា តំណាងសហជីប ស៊ីខៅឌូ ឲ្យដឹងថា៖តំណាងអយ្យការសាលាដំបូងនិងអាជ្ញាធរខេត្ត ក្រុង សង្កាត់,មន្ទីរការងារ ចុះពនិត្យសម្ភារៈផ្សេងៗក្នុងរោងចកហរRCIនេះសិនបន្ទាប់មកនឹងចាត់ការតាមនិតិវិធីបន្តទៀត។

តែយ៉ាងណាក្រុមកម្មករមានសង្ឃឹមថាតុលាការខេត្តព្រះសីហនុរួមទាំងជំនាញពាក់ពន្ធ័ នឹងជួយពន្លឿនក្នុងការចាត់ចែងឲ្យកម្មករនិយោជិតរោបចក្រRCI បានទទួលប្រាក់ខ្លះៗនៅមុនថ្ងៃបុណ្យភ្ជំខាងមុខនេះ៕

photo_2016-08-24_15-31-23 photo_2016-08-24_15-31-21 photo_2016-08-24_15-31-18 photo_2016-08-24_15-31-16 photo_2016-08-24_15-31-14