បន្ទាយមានជ័យ បាត់ដំបង​-​ស្រះកែវ​ប្រកួត​កីឡា​ទំនាក់ទំនង​និង​មិត្តភាព​នៅ​អារ​ញ្ញា​

0

ដោយ:ដោយ:ឃិន គន្ធា

បន្ទាយមានជ័យ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ បាត់ដំបងប្រទេសកម្ពុជានិងរដ្ឋបាលខេត្តស្រះកែវប្រទេសថៃបានចូលរួមប្រកួតកីឡានិងល្បែងប្រពៃណីដើម្បីទំនាក់ទំនងនិងមិត្តភាពតាមរំដែនកម្ពុជា ថៃដោយប្រព្រឹត្តទៅនៅទីលានសាលាមត្តេយ្យ-បឋមសិក្សាអនុបាលអារញ្ញាទីphoto_2016-09-14_17-12-47រួមស្រុកអារញ្ញាប្រាថេតខេត្តស្រះកែវកាលពីថ្ងៃទី១៤កញ្ញាឆ្នាំ២០១៦។លោកប៉ាន់ យ៉ាហានឡាំយួង តំណាងជាន់ខ្ពស់ក្រសួងទេសចរណ៍និងកីឡាថៃបានថ្លែងស្វាគមន៍និងបើកពិធីដោយកត់សម្គាល់និងឧទ្ធិសដល់ការលើកកម្ពស់បន្ថែមទៀតសុខុមាលភាព សតិស្មារតីដល់មន្ត្រីកងកម្លាំងពលរដ្ឋ យុវជន ក៏ដូចជាពង្រឹងពង្រីកទំនាក់ទំនង មិតហតភាព កិច្ចសហប្រតិបត្តិការរវាងខេត្តទាំង៣ ប្រទេសទាំង២។photo_2016-09-14_17-12-49
ចំណែកអ្នកស្រីជីរ៉ាដា រ៉ាំផូរ៉ាត់ ប្រធានមន្ទីរទេសចរណ៍និងកីឡាខេត្តស្រះកែវ,លោកវរសេនីយ៍ ចារើនឆៃ ហ៊ីនឆៅ មេបញ្ជការរងកម្លាំងបូពា័៍របសើថៃក៏លើកឡើងថា កីឡានិងប្រពៃណីប្រជាជាតិទាំង២ក្នុងសមាគមប្រជាជាតិអាសីុភាគអគ្នេយ៍និងដោយឡែកខេត្តទាំង៣ដែលនៅជាប់ព្រំដែនទាំងនេះ ចាំបាច់ត្រូវមានភាពជិតស្និត សហប្រតិបត្តិ ផ្លាស់ប្តូរបទពិសោធន៍ មិត្តភាព សាមគ្គីភាព ទំនុកបម្រុងគ្នាបន្ថែមទៀត។
ក្នុងនោះ កម្មវិធីនេះមានការឧបត្ថម្ភគាំទ្រពីមហាជន ឯកជន ក្រុមហ៊ុននិងរដ្ឋាភិបាលតំបន់។
លោកសួន បវរ អភិបាលខេត្តបន្ទាយមានជ័យនិយាយថា:ថ្វីត្បិតវិស័យកីឡាកម្ពុជាដើរក្រោយថៃមួយជំហានដ៏វែង តែបច្ចប្បន្នប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ លើកស្ទួយវិស័យនេះនិងលើកទឹកទឹកចិត្តយ៉ាងខ្លាំងដល់កីឡាករគ្រប់ប្រភេទ។photo_2016-09-14_17-12-29
លោកសួន បវរ និយាយបន្តថា:ដោយឡែកសម្រាប់ខេត្តបន្ទាយមានជ័យ នាឱកាសនេះទោះជាមិនមានពេលវេលាសមស្របក្នុងការហ្វឹកហាត់ ក៏រដ្ឋបាលខេត្តសម្រេចនាំកីឡាករមកចូលរួមប្រកួតនឹងភាគីថៃក្នុងបំណងពង្រឹងសុខភាព ស្មារតី មិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការកម្ពុជា ថៃតាមព្រំដែនដូចដែលបានធ្វើឆ្លាស់វេនជាម្ចាស់ផ្ទះរាល់ឆ្នាំដែរ។
សូមបញ្ជាក់ថា បើយោងលោកបួយ ម៉េង ប្រធានការិយាល័យកីឡានៃមន្ទូរអប់រំយុវជននិងកីឡាខេត្តបន្ទាយមានជ័យអោយដឹងថា:ខេត្តនេះបញ្ជូនកីឡាបាល់ទាត់៤ក្រុម រួមមានជាមន្ត្រីចាស់ៗ(កីឡាករVIP) កីឡាករមហាជននិងយុវជន។បាល់ទះ១ក្រុមនិងល្បែងប្រជាប្រិយ ប្រពៃណីជាច្រើនក្រុមទៀត។ល្បែងប្រជាប្រិយទាំងនោះមាន ទាញព្រ័ត្ត,រត់រួមចិត្ត,រត់បាវ រាំហាត់ប្រាណជាដើម៕

photo_2016-09-14_17-12-55 photo_2016-09-14_17-12-41 photo_2016-09-14_17-12-35