ជនសង្ស័យ​ម្នាក់​ត្រូវ​សមត្ថកិច្ច​ស្រុក​ត្បូងឃ្មុំ​ចាប់ឃាត់ខ្លួន​ បញ្ជូន​ទៅ​តុលាការ​ ពី​បទ​ជាប់​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​

0

ត្បូងឃ្មុំ៖ ជនសង្ស័យម្នាក់រួមជាមួយនិងវត្ថុតាងថ្នាំញៀន ត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ ចាប់ឃាត់ខ្លួនកាលពីវេលាម៉ោង៥និង២០នាទីល្ងាច ថ្ងៃទី១៨ កញ្ញា ២០១៦ នៅភូមិកណ្តោលត្បូង ឃុំជីគរ ស្រុក-ខេត្តត្បូងឃ្មុំ។
សមត្ថកិច្ចបានឲ្យដឹងថា បន្ទាប់ពីកម្លាំងជំនាញប្រឆាំងគ្រឿងញៀនស្រុកត្បូងឃ្មុំ បានធ្វើការស្រាវជ្រាវរហូតឈានទៅដល់បង្ក្រាប ករណីរក្សាទុក ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដោយបានធ្វើការឃាត់ខ្លួន ជនសង្ស័យម្នាក់ ព្រមទាំងធ្វើការដកហូតបាននូវវត្ថុតាងប្រភេទម៉្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀន ចំនួន ១០កញ្ចប់តូច និងសម្ភារៈវេចខ្ចប់សេពគ្រឿងញៀនមួយចំនួនទៀត។image image image
បច្ចុប្បន្នជនសង្ស័យរួមជាមួយនិងវត្ថុតាង ត្រូវបានកម្លាំងជំនាញប្រឆាំងគ្រឿងញៀន កំពុងតែកសាងសំណុំរឿងតាមនិតិវិធីច្បាប់ ដើម្បីបញ្ជូនខ្លួនទៅសាលាដំបូងខេត្តត្បូងឃ្មុំ ៕