អភិបាលខេត្តព្រះវិហារដឹកមន្ត្រីក្រោមឳវាទចុះសួរសុខទុកនាយនិងពលទាហានដែលឈរជើងតាមខ្សែរបន្ទាត់ព្រំដែនជួរមុខផ្នែកសឹករងស្រុក ជាំក្សាន្ត

0

ព្រះវិហារ៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ រួមដំណើរដោយអភិបាលរងខេត្ត និងមន្រ្តីរាជកាស្ថាប័ន្ធពាក់ព័ន្ធ ក្នុងខេត្ត ព្រមទាំងឯកឧត្តមimg_20160920_173307 អស់លោក លោកស្រី ប្រតិភូអមដំណើរជាច្រើន បានអញ្ជើញចុះសួរសុខទុក និងនាំយកនូវអំណោយ គ្រឿងឧបភោគបរិភោគជាច្រើនដើម្បីឧបត្ថម្ភដល់ នាយទាហាន នាយទាហានរង ដែលកំពង់ឈរជើងការពារ នៅតាមបណ្តោយខ្សែ បន្ទាត់ព្រំដែនកម្ពុជា.ថៃ ក្នុងឳកាសបុណ្យកាន់បិណ្ឌ វេនទី៤ នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦ នៅទីបញ្ជាការវរៈសេនាតូច៤០៥ ។img_20160920_173305
លោក ឧត្តមសេនីយ៍ត្រី អេង ហឿង មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ បានបញ្ជាក់អំពីជីវភាព និងការរស់នៅ របស់កងទ័ពដែលកំពង់ឈរជើងការពារ នៅតាមខ្សែរបន្ទាត់ព្រំដែនកម្ពុជា.ថៃទាំងពីអង្គភាព មិនមានការលំបាកនោះទេ ដោយសារតែ មានការយកចិត្តទុកដាក់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាល ពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណា ចក្រកម្ពុជា។ ហើយបើទោសបីជាសភាពការណ៍ នៅតាមព្រំដែនមានសភាពស្ងប់ស្ងាត់ក៍ដោយ ក៍កម្លាំងយើងនូវតែត្រៀមជាប់ជាប្រចាំ ដោយមិនធ្វេសប្រហេះមួយវិនាទីឡើយ ។ ក្នុងនោះឯកឧត្តមមេបញ្ជាការសូមថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅ និងកក់ក្តៅបំផុតចំពោះ ដំណើរចុះសួរសុខទុករបស់ឯកឧត្តម ព្រមទាំងប្រតិភូអមដំណើរ ក្នុងឳកាសបុណ្យកាន់បិណ្ឌ វេនទី៤ និងបាននាំយកមកនូវអំណោយ ជាថវិការ និងគ្រឿងឧបភោគបរិភោគ ចែកជូនដល់នាយ និងពលទាហាននាថ្ងៃនេះ ។
ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ មានប្រសាសន៍ថា បើទោសជាសភាពការណ៍នៅតាមព្រំដែន មានសភាពស្ងប់ស្ងាត់យ៉ាងណាក៍ដោយ ក៍យើងមិនត្រូវធ្វេសប្រហេះនោះដែរ ចំពោះប្រជាពលរដ្ឋដែលធ្វើដំណើរចូលទៅរកកាប់ឈើ ក្រញូងក្នុងទឹកដីថៃដោយខុសច្បាប់នោះ ធ្វើយ៉ាងណាត្រូវសហការណ៍ និងទុបស្កាត់ឲ្យបានបើទោសជាក្នុងកាលៈទេសៈយ៉ាងណា ក៍ដោយត្រូវទប់ស្កាត់ឲ្យបាន ។ ឯកឧត្តមបានកោតសរសើរចំពោះនាយ និងពលទាហានរងទាំងអស់ ដែលអង្គអាចក្លាន និងមានឆន្ទៈ មោះមុតក្នុងការបំពេញភារៈកិច្ចការពារបូរណៈភាពទឹកដី ការពារព្រះមហាក្សត្រ ការពារនាយករដ្ឋមន្រ្តីដែលស្របច្បាប់។ ជាកិច្ចបញ្ចប់ ឯកឧត្តមព្រមទាំងប្រតិភូ បានចែកជូនថវិការរបស់សាលាខេត្តចំនួន១០លានរៀល(ដប់លានរៀល) និងគ្រឿងឧបភោគបរិភោគមួយចំនួន សម្រាប់បុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ៕

img_20160920_173303 img_20160920_173301 img_20160920_173259 img_20160920_173256