ព្រៃឈើក្នុងដែនជំរកសត្វព្រៃលំផាត់ត្រូវបានអង្គការសង្គ្រោះសត្វព្រៃយកកូនឈើទៅដាំដើម្បីស្តារធម្មជាតិឡើងវិញ

0

ដោយ: យក្ខឡោម
ខេត្តរតនគិរី៖ អង្គការសង្គ្រោះសត្វព្រៃ ដឹកនាំដោយលោក ចាន់ វិចិត្រ ប្រធានកម្មវិធី អង្គការសង្គ្រោះសត្វព្រៃលោកអភិបាលរងស្រុក ហ៉ិន វិន សហការជាមួយសហគមន៍ អូរគគីimg_20160923_200550នឹងលោកប្រធានដែនជំរកសត្វព្រៃលំផាត់នៅព្រឹកថ្ងៃទី២៣ខែកញ្ញាឆ្នាំ២០១៦នេះបានចុះស្តារព្រៃឈើឡើងវិញជាសសេសវាលដែលគ្មានដើមឈើត្រូវបានស្តារឡើងវិញដែលមានផ្ទៃដី១៧ហិចតាបានយកកូនឈើចម្រុះចំនួន១០៥០ដើម ដូចជា ធ្នង់ បេងនាងនួននឹងសុក្រំជាដើម ។នៅចំណុចតំបន់ការពារធម្មជាតិអូរគគីក្នុងដែនជំរកសត្វព្រៃលំផាត់ស្ថិតនៅឃុំស្រែអង្រងស្រុកកូនមុំខេត្តរតនគិរី។

លោកចាន់វិចិត្រប្រធានអង្គការសង្គ្រោះសត្វព្រៃបានមានប្រសាសន៍ថាការចុះមកស្តារព្រៃឈើឡើងវិញនេះគឺគោលបំណងសំខាន់ធ្វើឲ្យធម្មជាតិស្រស់បំព្រងឲ្យមានជីជាតិចំម្រុះឡើងវិញ។img_20160923_200547
អង្គការបានសហការណ៍ជាមួយសហគមន៍នឹងមន្ត្រីរបរិស្ថានមានសេចក្តីរីករាយនឹងសម្របសម្រួលចូលរួមដាំកូនឈើឲ្យបានច្រើនជាងនេះទៅទៀតដើម្បីបណ្តុះសកម្មភាពជូនដល់ប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជាឲ្យលើកកម្ពស់ក្នុងការដាំកូនឈើធ្វើយ៉ាងណាក្នុងមួយនាក់ឲ្យបានមួយដើម។ នេះជាកក្តាភារកិច្ចរបស់យើងទាំងអស់គ្នាដើម្បីស្តារព្រៃឡើងវិញហើយក៍រក្សាប្រព័ន្ធធម្មជាតិឲ្យមានលំនឹងរវាងមនុស្សនឹងធម្មជាតិប្រយោជន៍ធ្វើការកម្រជីវិតរបស់ឲ្យមានភាពល្អប្រសើឡើងវិញ។
លោកបានបន្ថែមទៀតថា ការបាត់បង់ព្រៃឈើក៍ដូចជាបាត់បង់ជីវិតរបស់យើងដូច្នេះដែរចំពោះការបាត់បង់ឈើប្រណិតពិតជាបាត់បង់មែនប៉ុន្តែមិនសូវប៉ះពាល់ប៉ុន្មានទេគ្រាន់តែដកហូតឈើមួយចំនួននៅក្នុងដែនជំរកសត្វព្រៃលំផាត់នេះ។img_20160923_200555
លោកក៍បានបញ្ជាក់ទៀតថា ចាប់ពីពេលនេះទៀតលោកនឹងការពារព្រៃឈើដែលនៅសល់នេះឲ្យបានគង់វង្សព្រោះសហគមន៍នឹងមន្ត្រីបរិស្ថានស្រលាញ់ធម្មជាតិនេះណាស់ ហើយប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជាក៍ស្រលាញ់ធម្មជាតិនេះដែរ ៕

img_20160923_200552