“ក្រុមជិះកង់បន្ទាយមានជ័យ”​ជិះកង់ប្រចាំឆ្នាំ​រក​មូលនិធិ​ជួយ​មន្ទីរពេទ្យ​កុមារគន្ធបុប្ផា​

0

ដោយ:ឃិន គន្ធា

បន្ទាយមានជ័យៈ ក្រុមអ្នកចូលចិត្តជិះកង់នៅក្នុងខេត្តបន្ទាយមានជ័យឬហៅឈ្មោះ”ក្រុមជិះកង់ខេត្តបន្ទាយមានជ័យ”បានរៀបចំកម្មវិធីជិះកង់សប្បុរសធម៌ស្វែងរកមូលនិធិឆ្នាំទី២របស់img_20160925_104351ខ្លួន ក្នុងគោលបំណងចូលរួមចំណែករកមូលនិធិឧបត្ថមដល់មន្ទីរពេទ្យកុមារគន្ធបុប្ផា-ខេត្តសៀមរាបដែលត្រូវពិនិត្យ ព្យាបាល សង្គ្រោះជីវិតកុមារកម្ពុជា។
លោកតាប់ ខែម តំណាងក្រុមអ្មកជិះកង់ខេត្តបន្ទាយមានជ័យនិយាយនៅថ្ងៃទី២៤កញ្ញា២០១៦ថា:នេះជាសកម្មភាពប្រចាំឆ្នាំលើកទី២។ឆ្នាំមុនក៏រៀបចំខែនេះដែរហើយរកបានមូលនិធិជាង២.០០០ដុល្លាសរអា។ឆ្នាំនេះមានអ្នកជិះកង់មកពីទូទាំងខេត្តជាង២០០ហើយត្រូវបានជិះតាមផ្លូវមួយចំនួនក្នុងក្រុងសិរីសោភ័ណដូចជាពីរង្វង់មូលស្រីគ្រប់លក្ខណ៍,ផ្សារសិរីសោភ័ណ,រង្វង់មូលរូបអវតារលោកិស្វរ:,សាកលវិទ្យាល័យបន្ទាយមានជ័យ និងចុងក្រោយមកជួបជុំគ្នានៅវេទិកាសាលាខេត្ត។img_20160925_104344
ក្នុងនោះ កម្មវិធីរៃអង្គាសបានមូលនិធិពីសប្បុរសជនជាង៥.០០០ដុល្លាសរអា។ហើយក្នុងនោះមានការ ការឧបត្ថម្ភពីក្រុមហ៊ុនភេសជ្ជ:គោជល់ ស្ពន់់ដ័រ ,ទឹកបរិសុទ្ធវីតាល់,ស្រាបៀរអង្គរ,ស្រាបៀរលីអូ,អាគុយ3K, សាលារៀនអ៊ែរភល..និងសន្បុរសជនជាច្រើនទៀត។
លោក ប្រុស ពៅ អ្នករៀបចំម្នាក់នៃកម្មវិធីជិះកង់នេះបានឲ្យដឹងថា ការជិះកង់របស់ក្រុមបន្ទាយមានជ័យឆ្នាំនេះរៀបចំបន្ទាន់ពេក តែមិនអាចពន្យាព្រោះជាកម្មវិធីសប្បុរសធម៌។ហេតុនេះ អ្នកស្ម័គ្រចិត្តជិះកងត្រូវចុះឈ្មោះ និងបង់ថវិកាចំនួន ១៥ដុល្លារក្នុងម្នាក់។ពួកគេនឹងទទួលបានអាវយឺត កង់សម្រាប់ជិះ អាហារ រួមនិងភេសជ្ជៈជាដើម។ លោកបន្តថា:ការចំណាយសម្រាប់រៀបចំកម្មវិធីនេះអស់៣ពាន់ដុល្លារ ។
វាជាខ្ទង់ចំណាយរបស់ក្រុមអ្នកជិះកង់ផ្ទាល់ គឺមិនប៉ះពាល់ដល់ថវិកាបានរៃអង្គាសពីសប្បុរសជននិងរបស់អ្នកចូលរួមឡើយ។img_20160925_104346
នៅវេទិកាខេត្ត លោកលី សារីអភិបាលរងខេត្តបន្ទាយមានជ័យជំនួសមុខលោកសួនបវរអភិបាលខេត្តមានប្រសាសន៍ថ្លែងអំណរគុណ កោតសរសើរក្រុមជិះកង់ខេត្តបន្ទាយមានជ័យដែលរៀបចំកម្មវិធីសប្បរសធម៍នេះដែលមិនត្រឹមតែបានលើកម្ពស់វិស័យកីឡា សុខភាពប៉ុណ្ណោះទេ តែវាក៏បានបំពេញការងារសប្បុរសធម៍មនុស្សធម៍ដោយរៃអង្គាសមូលនិធីរួមចំណែកតាមករណីយកិច្ចនិងលទ្ធភាពរបស់ខ្លួនដើម្បីឧបត្ថម្ភគាំទ្រដល់មន្ទីរពេទ្យកុមារគន្ធរបុប្ផា-ខេត្តសៀមរាបថែមទៀត។
ពោលគឺបានជួយសុខភាព អាយុជីវិតនិងជោគវាសនាកុមារ ស្ត្រូីកម្ពុជា៕

img_20160925_104353

img_20160925_104341