សម្តេចតេជោសែនផ្តល់ការឧបត្ថម្ភក្នុងដំណើរទស្សនៈកិច្ចសិក្សាដល់សិក្ខាកាមនាយទាហ៊ាន១០០នាក់តំបន់ប្រាសាទ

0

ព្រះវិហារ: សិក្ខាកាមនិទេ្ទសពូកែចំនួន១០០នាចាប់ពីលេខ១ ដល់លេខ១០មកពីវិទ្យាស្ថានកងទ័ពជើងគោក ថ្លុក តាសេក ៤៨នាក់ និងមកពីសាលានាយទាហ៊ានសកម្មimg_20160925_164912ត្មាតពង៥២នាក់ ចុះបំពេញកម្មសិក្សាជាក់ស្តែងនៅតំបន់ប្រាសាទព្រះវិហារ ដែនភូមិសាស្ត្រទិសយោធភូមិភាគទី៤ស្ថិតក្រោមការជួយឧបត្ថម្ភដ៍ខ្ពង់ខ្ពស់នៃសម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំផ្ទាល់ដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯកហ៊ុនម៉ាណែត នាយរងសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការ បញ្ជាការដ្ឋានជាតិកំលាំងពិសេសប្រឆាំងភេវរកម្មអមដំណើរដោយមេបញ្ជាការមេបញ្ជាការរងជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទជាច្រើនកាលពីព្រឹកថ្ងៃទី២៤ខែកញ្ញាឆ្នាំ២០១៦នៅចំណុះប្រាំមករា ចុងសប្តាហ៍កន្លងទៅ ។ បន្ទាប់ពីការគោរពភារវកិច្ចរបស់ឯកឧត្តមឧត្តមសេនីយ៍ឯកស្រីឌឹកមេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣បានបញ្ចប់ឯកឧត្តមនាយឧត្តមសេនីយ៍ជាតារាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ បានធ្វើបទឧទេសនាម ពីគោលដៅឈរជើងរបស់នាយ និងពលទាហ៊ាន ដែលជារាមច្បងក្នុងព្រិត្តិការ នាពេលកន្លងមកតាមបណ្តោយខ្សែរបន្ទាត់ព្រំដែនទិសទី១ប្រាសាទព្រះវិហារដើម្បីឲ្យប្អូនៗបានយោលដឹងកាន់តែច្បាស់ពីភាពជាក់សែ្តងនៅសមរភូមិមុខ ។img_20160925_164907
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែតនាយរងសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទមេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការ បញ្ជាការដ្ឋានជាតិកំលាំងពិសេសប្រឆាំងភេវរកម្មបានបញ្ជាក់ថាគោលបំណងដ៍សំខាន់សម្រាប់ការធ្វើកម្មសិក្សានៅតាមខ្សែរបន្ទាត់ព្រំដែននេះគឺជាការផ្តល់ឳកាសមួយយ៉ាងសំខាន់ដល់សិក្ខាកាម បានជួបជាមួយរាមច្បងកងទ័ព និងចាប់យកបទពិសោធន៍ នៃការអនុវត្តន៍ជាក់ស្តែងនៅលើសមរភូមិបន្ថែមលើទ្រឹស្តីមេរៀនដែលសិក្ខាកាមបានសិក្សាក្នុងសាលាកន្លងមក ។ ឯកឧត្តមបានបន្តថា ការជ្រើសរើសគោលដៅទស្សនៈកិច្ចសិក្សា គឺជាការបង្ហាញ នូវឆន្ទៈប្តូរផ្តាច់ក្នុងការកសាងខ្លួនស្នងកាត្វកិច្ចជាអ្នកស្មោះត្រង់ការពារជាតិ សាសនា ព្រះមហាក្សត្រក្រោមតំបូលរដ្ឋ ធម្មនុញ្ញជាតិតែមួយ ។ បន្ទាប់មកឯកឧត្តមនិងប្រតិភូ ព្រមទាំងសិក្ខាកាមបានប្រារពពិធីសែនក្រុងពលីនៅគោលបារៈទី២លើកំពូលភ្នំប្រាសាទព្រះវិហារដើម្បីបួងសួងសូមសេក្តីសុខហើយព្រមទាំងនាំយកនូវទេយ្យទាននិងបច្ច័យទៅវេប្រគេនដល់ព្រះសង្ឃ លោកតា លោកយាយ ក្នុងវត្តកែវសិក្ខាគីរីស្វារៈ(ហៅវត្តប្រាសាទព្រះវិហារ) ថ្ងៃកាន់បិណ្ឌ វេនទី៨ផងដែរ ។img_20160925_164837
ក្រោយពីពិធីវេនូវទេយ្យទាននិងបច្ច័យប្រគេនដល់ព្រះសង្ឃលោកតាលោកយាយរួចមកឯកឧត្តមបានដឹកនាំគណៈប្រតិភូរួមទាំងសិក្ខាកាមធ្វើដំណើរចុះទស្សនៈកិច្ចសិក្សាបន្តតាមចណ្តើរបុរាណ្យពីលើចុះមកក្រោមដែលមានចំនួន២៤២០កាំ ។ សូមបញ្ជាក់ដែរថាការចុះទស្សនៈកិច្ចសិក្សានេះគឺធ្វើរយៈពេល២ថ្ងៃដោយចាប់ពីថ្ងៃទី ២៣ខែកញ្ញាដល់ថ្ងៃទី២៤ខែកញ្ញាឆ្នាំ២០១៦ក្រោមការជួយឧបត្ថម្ភដ៍ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ៕

img_20160925_164904

img_20160925_164845

img_20160925_164848