បុរសម្នាក់ត្រូវស្លាប់នៅហ្នឹងកន្លែងកើតហេតុដោយសារទៅអារដើមឈើរលំសង្កត់

0

ដោយ ខេង ឧត្តម
សៀមរាប៖ បុរសពីនាក់ បាននាំគ្នាទៅអារដើមឈើ និងម៉ាស៊ីនង៉ោងហើយក៍ត្រូវដើមឈើរលំសង្កត់ចំក្បាលបែកបណ្ដាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅហ្នឹងកន្លែងកើតហេតុfb_img_1474818870412 ហេតុការនេះបានកើតឡើងនាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៦ ចំណុចប្រាសាទតាគុយ ស្ថិតក្នុងភូមិតាសៀម ឃុំតាសៀម ស្រុកស្វាយលខេត្តសៀមរាប ។
លោកវរសេនីយ៍ត្រី ស៊ុន អេង អធិការនគរបាលស្រុកស្វាយលើ បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ព្រម ប្រម ភេទប្រុស អាយុ៤១ឆ្នាំ មានប្រពន្ធឈ្មោះ ភន់ ចេន អាយុ៤២ឆ្នាំ រស់នៅភូមិតាសៀម ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប។

ក្រោយពីទទួលបានដំណឹងសមត្ថកិច្ចនគរបាលស្រក បានចុះទៅដល់កន្លែងកើតហេតុ ពិនិត្យសាកសពឃើញថា ជនរងគ្រោះពិតជាបានស្លាប់ដោយសារដើមឈើរលំសង្កត់ពិតមែន ហើយបានធ្វើកំណត់ហេតុ និងប្រគល់សពជូនក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី ៕

fb_img_1474818864874

fb_img_1474818870412