ជនសង្ស័យធ្វើអំពេហឹង្សាដោយកាប់ជនរងគ្រោះនិងតាំងតោត្រូវបានកម្លាំងអាវុធហត្ថខេត្តបញ្ជូនទៅតុលាការហើយព្រឹកនេះ

0

ដោយ ឃិន គន្ធា

បន្ទាយមានជ័យ៖បន្ទាប់ស្រាវជ្រាវ និងសាកសួរយ៉ាងល្អិតល្អន់ កម្លាំងអាវុធហត្ថខេត្តបញ្ញូន ជនសង្ស័យធ្វើអំពេហឹង្សាដោយកាប់ជនរងគ្រោះនិងតាំងតោទៅតុលាការហើយនាព្រឹកនេះ
បញ្ជាក់ថា:នៅវេលាម៉ោង៤និង០០នាទីទៀបភ្លឺ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៦ កម្លាំងមូលphoto_2016-09-26_11-50-04ដ្ឋានកងរាជអាវុធហត្ថស្រុកអូរជ្រៅ សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុុងប៉ោយប៉ែត បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន១នាក់និងហូតវត្ថុតាងកាំបិតប៉ាំងតោចំនួន១ នៅចំណុចភូមិក្បាលស្ពាន១ សង្កាត់និងក្រុងប៉ោយប៉ែត ពីបទហិង្សា ដែលប្រព្រឹត្តនៅវេលាម៉ោង១៨និង៣០នាទី ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចភូមិម៉ក់ហឺន ឃុុកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ហើយបានបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីធ្វើការសាកសួរ។
លោកវរ:សេនីយ៍ត្រី ព្រហ្ម ថេង ប្រធានមន្ទីរយុត្តិធម៌បានអោយដឹងថា ជនសង្ស័យឈ្មោះ ឃុន ជី ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិយាងថ្មី ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
លោកវរ:សេនីយ៍ត្រី ព្រហ្ម ថេង បានអោយដឹងទៀតថា ក្រោយពីសមត្ថកិច្ចជំនាញសាកសួរចម្លើយរួចមក ជនសង្ស័យបានរៀបរាប់ថា នៅថ្ងៃទី២៤ ខែកញ្ញា នោះ រូបគេបានផឹកស្រាជាមួយមិត្តភក្តិចំនួន៧នាក់នៅផ្ទះឈ្មោះ ខាត់ គោម ភេទប្រុស អាយុ៤៥ឆ្នាំ ក្នុងការផឹកស៊ីនោះក៍ទាស់ពាក្យសំដីគ្នាបណ្ដាលអោយមានជម្លោះ រហូតដល់រូបគេ(ជនសង្ស័យ)បានយកកាំបិតប៉ាំងតោដែលនៅក្បែរខ្លួនកាប់ទៅលើជនរងគ្រោះមួយកាំបិតបណ្ដាលអោយរងរបួសចំក្បាលផ្នែកខាងស្ដាំពិតប្រាកដមែន ក្រោយពីធ្វើសកម្មភាពរួចរូបគេក៍បានគេចខ្លួនទៅក្រុងប៉ោយប៉ែត។
លោកវរ:សេនីយ៍ត្រី ព្រហ្ម ថេង បានអោយដឹងទៀតថា ជនរងគ្រោះឈ្មោះ នេត កុសល ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិម៉កហឺន ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ លោកវរ:សេនីយ៍ត្រី ព្រហ្ម ថេង បានអោយដឹងទៀតថា យោងតាមចម្លើយសារភាពរបស់ជនសង្ស័យនិងភស្តុតាងមានស្រាប់ផងនោះ កម្លាំងអាវុអហត្ថជំនាញបានកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

photo_2016-09-26_11-50-00 photo_2016-09-26_11-50-04 photo_2016-09-26_11-49-50