លោកថេតវិចិត្របាននាំយកថវិកា១លាន៦០ម៉ឺនរៀលដែលជាអំណោយដ៏ថ្លៃថ្លារបស់ លោកជំទាវឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចនិង ឯកឧត្តម ឧកញ៉ា ផែ ហុក ឈួន លោកជំទាវឧកញ៉ា អ៊ឹុង សីុស្រ៊ន ​ ទៅជូន លោកសួង សងវាចា ដែលជាតារាចម្រៀងអាយុ ៥១ឆ្នាំ ពិការមួយចំហៀងខ្លួ

0

ភ្នំពេញ៖នារសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦ខ្ងុំបាទ ថេត វិចិត្រ បាននាំយកថវិកា ១លាន៦០ម៉ឺនរៀល ដែលជាអំណោយដ៏ថ្លៃថ្លារបស់ លោកជំទាវឧបនាយករដ្ឋមន្រ្តី ម៉ែនimg_20160926_170108 សំអន រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចនិង ឯកឧត្តម ឧកញ៉ា ផែ ហុក ឈួន លោកជំទាវឧកញ៉ា អ៊ឹុង សីុស្រ៊ន ទៅជូន លោកសួង សងវាចា ដែលជាតារាចម្រៀងអាយុ ៥១ឆ្នាំ ពិការមួយចំហៀងខ្លួនដោយសារជំងឺ លើសឈាម អស់រយៈពេលជាង១ឆ្នាំ ដែលបច្ចុប្បន្នរស់នៅភូមិព្រែកទា សង្កាត់ ចោមចៅ ខណ្ឌពោធិ៌សែនជ័យ រាជធានីភ្នំពេញ។img_20160926_170113
លោកសួង សងវាចា បានបញ្ជាក់ថា គ្រួសាររបស់គាត់សព្វថ្ងៃនេះបានខ្វះខាត់ថវិកាសំរាប់ព្យាបាលជំងឺខ្លាំណាស់។
នៅក្នុងឱកាសនោះដែរ លោកសួង សងវាចា ក៏បានថ្លែងអំណរគុណជូនចំពោះលោកជំទាវ ឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន ព្រមទាំងបុត្រាបុត្រី និងឯកឧត្តម ឧកញ៉ា ផែ ហុក ឈួន លោកជំទាវឧកញ៉ា អ៊ឹុង សីុស្រ៊ន ព្រមទាំងបុត្រាបុត្រី សប្បុរសជនទាំងអស់ដែលបានជួយឧបត្ថម្ភដល់គ្រួសារគាត់នាពេលកន្លង់មកសូមជូនពរលោកជំទាវ និងសប្បុរសជនជួបតែពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕

img_20160926_170100

img_20160926_170108

img_20160926_170117