មន្ត្រីកាំកុងត្រូលចុះត្រួតពិនិត្យនិងធ្វើតេសលើម្ហូបអាហានិងគ្រឿងបរិភោគឧបភោគដែលគ្មានគុណភាពនៅផ្សារចារឈូក

0

ដោយ ខេង ឧត្តម
សៀមរាប៖ មន្រ្តីកាំកុងត្រូលសាខាខេត្តសៀមរាបបានចុះត្រួតពិនិត្យធ្វើតេសលើ ម្ហូបអាហានិងគ្រឿងបរិភោគឧបភោគណាដែលគ្មានគុណភាព និង អានាម័យមិនល្អអាចធ្វើឲ្យបះពាល់ដល់សុខភាពប្រជាពលរដ្ឋយ៉ាងខ្លាំង។កាលពីព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅក្នុងphoto_2016-09-27_14-02-50ផ្សារចារឈូក ភូមិក្បាលចាម ឃុំចារឈូក ស្រុកអង្គរជុំ ខេត្តសៀមរាប និងផ្សព្វផ្សាយចែកជួននៅស្លាក់សញ្ញានៃការប្រើប្រាស់ និង ទិញផលិតផលសម្រាប់បរិភោគឧបភោគ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋបានដឹងនិងយល់ច្បាស់ មុននិងទិញផលិតផលអ្វីមួយត្រូវពិនិត្យមើលឲ្យបានត្រឹមត្រូវ ចៀសវាងនៅផលបះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋ។ លោក ង៉ែត ចេក ប្រធានកាំកុងត្រូលសាខាខេត្តសៀមរាបបានឲ្យដឹងថា មន្ត្រីកាំកុងត្រូលរបស់លោក បានធ្វើការត្រួតពិត្យនិងធ្វើតេសលើម្ហូបអាហានិងគ្រឿងបរិភោគឧបភោគនៅតាមបណ្តាផ្សារនានាជាច្រើនលើកច្រើនសាររួចមកហើយ ឃើញថា បងប្អូនអាជីករ អ្នកលក់ដូរព្រមទាំងប្រជាពលរដ្ឋពួកគាត់ បានយល់ដឹងច្រើនជាងមុនចំពោះបញ្ហាការលក់ដូរនិងការទិញព្រមទាំងផ្នែកអានាម័យក្នុងការលក់ដូរឬរបស់របរប្រើប្រាស់សម្រាប់ម្ហូបអាហាបរិភោគ ការចែកជូននៅស្លាក់សញ្ញានេះ គឺសម្រាប់ឲ្យបងប្អូនមើលមុននិងទិញហើយត្រូវជ្រើរើសយកផលិតផលណាដែលគ្មានជាតិគីមីនិងមានគុណភាពល្អ ស្លាក់សញ្ញាទាំងអស់នេះត្រូវបានចែកជូនដល់បងប្អូន ដើម្បីឲ្យមានភាពងាយស្រួលដល់ពួកគាត់និងអាជីវករលក់ដូរនៅទីនោះបានយលដឹងផង។ ខាងក្រសួងពាណិជ្ជកម្ម អគ្គនាយកដ្ឋានកម្ពុជាត្រួតពិនិត្យ នីហរណ៏ អាហរណ៏ និង បង្កា្របការក្លែងបន្លំ កាំកុងត្រូល បានដាកចេញនៅស្លាក់សញ្ញាស្តីពីឥវ៉ានម្ហូបអាហាណាដែលខូចគុណភាពនិងមានគុណភាពឲ្យដំណើរការចរាចរណ៏នៅលើទីផ្សារក្នុងព្រះរាជាណាចក្រកម្ពុជា និង បានណែនាំពន្យលពីផលបះពាល់សុខភាដល់ពប្រជាពលរដ្ឋទូទាំងប្រទេសផងដែរ ធ្វើយ៉ាងណាឲ្យមានការរិតបន្តឹងនៅរបស់ដែលត្រូវនាំចូលពីបណ្តាប្រទេសជិតខាងនិងនៅក្នុងស្រុកយកមកដាក់លក់នៅលើទីផ្សារឲ្យមានគុណភាពល្អមិនបះពាល់ដល់សុខភាពបងប្អូនប្រជាពលរដ្ឋឡើយ ហើយជាក់ស្តែងមន្ត្រីកាំកុងត្រូលក៏បានត្រួតពិនិត្រឆែកឆេរមើលនូវគ្រឿងឧបភោគបរិភោគដូចជាគ្រឿងកំប៉ុងជាច្រើន និងទឹកក្រូចដបជាច្រើនយួដែលផុតកំណត់ខូចគុណភាពត្រូវបានដកទុកហើយយកទៅស្នាក់ការដើម្បីដុតកំទេចចោល សូមបញ្ជាក់ផងដែរថា ក្រុមអាជីវករនិងបងប្អូនប្រជាពលរដ្ឋពួកគាត់បានយល់ដឹងច្រើនហើយបានសហការណ៏ជាមួយជំនាញ់ដោយរលូនពុំមានបញ្ហាអ្វីបានកើតឡើងឡើយ៕

photo_2016-09-27_14-02-40 photo_2016-09-27_14-02-33 photo_2016-09-27_14-02-37 photo_2016-09-27_14-02-44 photo_2016-09-27_14-02-47