ការចាក់ថ្នាំ របស់ពេទ្យ មិនមានវិជ្ជាជីវៈ បានចំលង មេរោគអេដស៏ ដល់ប្រជាពលរដ្ឋ ក្នុងភូមិរកា ចំនួន ២៧១ នាក់ មកដល់ពេលនេះ ជនរងគ្រោះបានស្លាប់ ចំនួន២០នាក់

0

ដោយ ខេង ឧត្តម
ខេត្តបាត់ដំបង៖ នៅមណ្ឌលសុខភាពឃុំរការ នាព្រឹកថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០១៦ នេះ ឯកឧត្តមអ្នកឧកញា សៀង ណាំ តំណាងរាស្រ្តមណ្ឌលសៀមរាប បានដឹកនាំ ក្រុមការងារreceived_1786334931584385 ចុះទៅជួបសំណេះសំណាល និងសួរសុខទុក្ខ ប្រជាពលរដ្ឋ ដែលកំពុងជួបការលំបាក ចំនួន ២៧១ នាក់ មកពី ២០៤ គ្រួសារ រស់នៅក្នុង ឃុំ រការ ស្រុកសង្កែ ខេត្ត បាត់ដំបង ដែល ពួកគេ រងគ្រោះ ដោយមេរោគអេដស៏ បានចំលង ពីការចាក់ថ្នាំ របស់ពេទ្យ មិនមានវិជ្ជាជីវៈ ក្នុងឱកាសបុណ្យ ភ្ជុំបិណ្ឌ ប្រពៃណីយ៍ជាតិខ្មែរ និងនាំយកអំណោយមួយចំនួន ជួនពួកគាត់ ។received_1786334948251050
បន្ទាប់ពីកិច្ចស្វាគមន៍ របស់លោក អភិបាលស្រុកសង្កែ លោកអនុប្រធានមន្ទីរសុខាភិបាលខេត្ត បានអោយដឹងថា៖ ចាប់តាំងពីមានតំណឹងថា ការចាក់ថ្នាំ របស់ពេទ្យ មិនមានវិជ្ជាជីវៈ បានចំលង មេរោគអេដស៏ ដល់ប្រជាពលរដ្ឋ ក្នុងភូមិរកា ដែលមានប្រជាពលរដ្ឋ រងគ្រោះរហូតដល់ ចំនួន ២៧១នាក់ បច្ចុប្បន្នកំពុងតែ ប្រើថ្នាំពន្យា និងព្យាបាលជំងឺផ្សេងៗ ជួនពួកគាត់ ដែលមានការគាំទ្រ ពីរដ្ឋាភិបាល និងសព្វបុរសជន ។ ក្នុងនោះដែរ មកដល់ពេលនេះ ជនរងគ្រោះបានស្លាប់ ចំនួន២០នាក់ លើអាយុ៦០ឆ្នាំចំនួន២៧នាក់ និងក្រោមអាយុ៦០ឆ្នាំចំនួន៣នាក់។received_1786334934917718
ឯកឧត្តមអ្នកឧកញា សៀង ណាំ ក្នុងពិធីសំណេះសំណាលនេះ បានមានប្រសាស្រ្តថា៖ សូមបងប្អូន ពិសារថ្នាំពន្យា អោយបានទៀងទាត់ តាមការណែនាំរបស់ គ្រូពេទ្យ ជាក់ស្តែង ថ្នាំពេទ្យ បានជួយពន្យា ជីវិត អ្នករងគ្រោះ ដោយជំងឺនេះ បានច្រើនណាស់ មកហើយ ឯកឧត្តមបានសុំចិត្ត ប្រជាពលរដ្ឋ ដែលរងគ្រោះទាំងអស់ សូមកុំគិតច្រើនពេក នៅលើលោកនេះ គ្មានអ្នកណា ដែលមិនស្លាប់នោះទេ ។received_1786334938251051
មហាជនបានលើកឡើងថា៖ សកម្មភាពនេះបានស្តែងចេញ ពីការយកចិត្ត ទុកដាក់ខ្ពស់ ចំពោះសុខទុក្ខ របស់ពលរដ្ឋ ដែលកំពុង ជួបការលំបាក នូវចំពោះមុខ មិនថា ! ពលរដ្ឋដែលរស់នៅ ក្នុងខេត្តសៀមរាប ឫក៍ខេត្ត ណានោះឡើយ ។
អំណោយដែល ! ឯកឧត្តមអ្នកឧកញា សៀង ណាំ និង ក្រុមការងារ នាំការ ឧបត្ថម្ភ ជូន ពលរដ្ឋជួបការ លំបាកខាងលើ ! ក្នុងម្នាក់ៗទទួលបាន នូវ អង្ករ ២៥ គីឡូក្រាម និងថវិការ ៥ម៉ឺនរៀល ផងដែរ ជាមួយ នោះដែរ ឯកឧត្តម បានឧបត្ថម្ភជូនគ្រូពេទ្យ និង បុគ្គលិក បំរើការ ក្នុងមណ្ឌលសុខភាព ឃុំការ ២២ នាក់ ! ម្នាក់ៗទទួលបានាថវិការ ៤ ម៉ឺនរៀល ក្រុមប្រឹក្សាឃុំរការ ៤០ម៉ឺនរៀល ក្លិបនិស្សិតស្ម័គ្រចិត្ត ខេត្តបាត់ដំបង ៩០០$ និង កំលាំង ការពារចំរុះ ប៉ូលីស ប៉េអឹម ៤០ ម៉ឺនរៀល ! សរុបថវិការទាំងអស់ ៧៣១២ $ ៕

received_1786334948251050

received_1786334941584384