VIDEO សួនដំរីជាន់ខ្លាត្រូវបានកែលំអរលើកស្ទួយសោភ័ណភាពនិងជាទីគាប់ចិត្តរបស់ប្រជាពលរដ្ឋខេត្តកំពង់ធំ

0

កំពង់ធំៈ អជ្ញាធរខេត្តកំពង់ធំ បានយកចិត្តទុកដាក់ ក្នុងការជួសជុល កែលំអរសោភ័ណភ័ពក្រុងស្ទឹងសែន ឲ្យក្លាយជាទី ក្រុងមួយដ៏ស្រស់បំព្រង ប្រកបដោយភាពទាក់ទាញ ភ្ញៀវជាតិ និងអន្តរជាតិ ឲ្យចូលមកស្នាក់នៅក្នុងខេត្តកំពង់ធំ ដែលជាការខិតខំប្រឹងប្រែងរបស់អជ្ញាធរខេត្តកំពង់ធំ ។asset-3

សួនដំរីជាន់ខ្លា ត្រូវបានជួសជុល និងកែលំអរជាច្រើនលើកច្រើនសារ តាមសម័យកាលនៃការវិវឌ្ឍន៍និងតំម្រូវការរបស់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំ ស្របតាមគោលនយោបាយប្រឡងប្រណាំងទីក្រុងស្អាត របស់រាជរដ្ឋាភិបាល និងក្រសួងទេសចរណ៍ សួនដំរីជាន់ខ្លា ខេត្តកំពង់ធំ ត្រូវបានតុបតែង និងបន្ថែមនូវសមិទ្ធផលផ្សេងៗជាច្រើន ដូចជាអាងបាញ់ទឹក និងស្លូកអនុស្សាវរីយ៍ អំពូលលំអរសួនដំរីជាន់ខ្លា ព្រមទាំងរៀបចំក្រាលការ៉ូឡាជាថ្មី ធ្វើឲ្យមានភ្ញៀវទេសចរណ៍មក ថតរូបកំសាន្តជាច្រើនអធឹកអធ័ម និងថាពេលយប់ឬពេលថ្ងៃ។asset-5
ឯកឧត្តម អ៊ុត សំអន អភិបាលខេត្តកំពង់ធំ បានផ្តល់បទសម្ភាសជាមួយនឹងអ្នកសារព័ត៌មានថា ខេត្តកំពង់ធំបានរៀបចំកែលំអរសោភ័ណភាពក្រុងបានមួយកំរិត ដោយសារតែយើងមានទស្សនៈថា ទីរួមខេត្តជាកន្លែងមួយ ជាទីតាំងមួយដែលមាន ដែលមានការឆ្លងកាត់របស់ភ្ញៀវទេសចរណ៍ ទើបអាជ្ញាធរខេត្តបានស្គាល់ខ្លួនឯងថា គឺជាអ្នកគ្រប់គ្រងនៅកន្លែងមួយក្រៅពីការភិវឌ្ឍន៍ គោលការណ៍ គោលនយោបាយរបស់រាជរដ្ឋាភិបាល បានខិតខំធ្វើយ៉ាងណាឲ្យខេត្តរបស់ខ្លួបនេះ អោយមានការអភិវឌ្ឍន៍តាមគោលនយោបាយផង ហើយត្រូវលើកកម្ពស់ជីវភាពរស់នៅតាមរយះនៃការច្នៃប្រឌិតនិងអភិវឌ្ឍន៍របស់យើងផង ដូចជានៅតាមទីរួមខេត្តក្តី និងនៅតាមស្រុកក្តី ប្រជាពលរដ្ឋមិនពឹងផ្អែកលើតែការរស់នៅនោះទេ តែបើគ្មានកន្លែងសប្បាយ និងកន្លែងដែលទាក់ទាញ គឺពិតជាមិនមានការពេញចិត្តពេញថ្លើមassetphoto_2016-10-21_12-03-15 photo_2016-10-21_12-03-37 asset-2សម្រាប់ប្រជាពេលរដ្ឋដែលរស់នៅក្រោមការគ្រប់គ្រងរបស់យើងបានទេ ដូចយើងត្រូវតែរៀបចំខេត្តអោយមានសោភ័ពភាព ទី១លើកកម្ពស់កេត្តិយស់ ឲ្យខេត្តកំពង់ធំត្រូវបានកោតសរសើរ ពីខេត្តដ៏ទៃថាខេត្តកំពង់ធំមានការរៀបចំទុកដាក់ កែលំអរស្អាត ព្រោះគាត់រស់នៅខេត្តកំពង់ធំ គាត់ត្រូវការផ្ញើរកេត្តិយស់ជាមួយអ្នកគ្រប់គ្រង ទី២ កាលណាមានរៀបចំសោភ័ណភាពក្នុងខេត្តគឺជាការផ្តល់នូវឳកាស សម្រាប់កំសាន្តសប្បាយផង ជាមធ្យោបាយទាក់ទាញភ្ញៀវបរទេស ក៏ដូចជាការឆ្លើយតបចូលរួមប្រឡងប្រណាំងទីក្រុងស្អាត របស់ក្រសួងទេសចរណ៍បានដាក់ចុះ ក្នុងនោះដែរឯកឧត្តម អ៊ុត សំអន បានបញ្ជាក់ទៀតថា ទទឹមនឹងការកសាងផ្លូវជាតិ ដ៏ស្អាតរបស់រាជរដ្ឋាភិបាល ទី១ គឺយើងបានយកឳកាសនេះ កែលំអរសោភ័ណភាពតាមរយះ នៃការរៀបចំលូមាត់ទឹក និងការរៀបចំចិញ្ចើមផ្លូវជាដើម ទី២ គឺយើងបានចាប់ផ្តើម កសាងរូបសំណាកមួយចំនួន ឲ្យមានការចាប់អារម្មណ៍ ការទស្សនារបស់ប្រជាពលរដ្ឋ នៅតាមចំនុចផ្សេងៗ។
ដោយ ប៊ុន រដ្ឋា