ដោយសារតែទឹកប្តូរនិស័យបុរសម្នាក់លេងមួយឆ្អែតហើយចុះហែលទឹកទំបំផុតលង់ទឹកស្លាប់

0

កំពង់ធំៈ ក្នុងឆ្នាំ២០១៦នេះខេត្តកំពង់ធំបានស្លាប់បាត់បង់ជីវិត អស់៦នាក់ហើយ ដោយសារតែការផឹកសុរា ហើយនាំគ្នាទៅរកត្រី បង់សំណាញ់ និងចុះហែលទឹកលែង ក្នុងស្ថានភាពស្រវឹងជោគជាំ បណ្តាលឲ្យ ជលសារផ្តាច់ជីវិតឲ្យស្លាប់ជាច្រើនករណី ក្នុងរដូវវស្សានេះ ។
ជាក់ស្តែងបុរសម្នាក់បានស្លាប់ ភ្លាមៗនៅក្នុងទឹកស្ទឹងសែន ដោយសារតែទឹកប្តូរនិស័យ ជម្រុញឲ្យបុរសម្នាក់ក្លាហាន ហ៊ានចុះហែលទឹក ស្ទឹងទាំងស្ថានភាពស្រវឹងជោក ជាមួយនឹងទឹកស្ទឹងសែន ដែលកំពុងតែហូរខ្មួលខ្មាញ់ បណ្តាលឲ្យឆក់ជីវិតបុរសក្លាហានស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង17និង30នាទីល្ងាចថ្ងៃទី20 ខែតុលា ឆ្នាំ2016 បានកើតហេតុនៅភូមិប្រឡាយ ឃុំសំបូរ.ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។
ម្ដាយជនរងគ្រោៈបានអោយដឹងថា ជនរងគ្រោះឈ្មោៈ សោម សំ ហៅ ថោង ថាត អាយុ៣៨ឆ្នាំភេទប្រុសនៅភូមិ ឃុំ កើតហេតុខាងលើ ជាកូនរបស់គាត់បានផឹកស្រាស្រវឹងជាប្រចាំថ្ងៃ និងប្រចាំភូមិ តែអកុសល់ ថ្ងៃកើតហេតុកូនគាត់បានផឹកស្រាស្រវឹងរួចចុះមុចទឹកស្ទឹងសែនក៏លង់ទឹកស្លាប់តែម្ដង។
សមត្ថកិច្ចនគរបាល ទទួលពត័មានភ្លាមកំលាំងជំនាញប៉ុស្តិ៍រដ្ឋបាលបានសហការជាមួយអាជ្វាធរមូលដ្ឋានបានចុះពិនិត្យនិងធ្វើ កុសលវិច្ច័យឃើញថាពុំមានស្លាកស្លាមរបួសកន្លែងណាពាក់ពន្ធ័ករណឹឃាតកម្មឡើយទើបសន្និដ្ឋានជនរងគ្រោៈពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែនរួចប្រគល់សាកសពជូនសាច់ញាតិ ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
ប៊ុន រដ្ឋា

img-20161021-wa0050 img-20161021-wa0049-1 img-20161021-wa0049-1-copy img-20161021-wa0047-copy