អាវុធហត្ថខេត្តសៀមរាបសួរសុខទុក្ខពលបាលទោ សយ សុវណ្ណរិទ្ធ រងគ្រោះដោយសារជនល្មើសប្រើកាំបិតកាប់មកលើសមត្ថកិច្ចក្នុងពេលបង្ក្រាប អំពើរប្លន់

0

ខេង ឧត្តម
សៀមរាប៖ អនុវត្តតាមការណែនាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប នៅរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦ តំណាងfb_img_1477108614124អង្គភាពកងរាជអាវុធហត្ថខេត្តសៀមរាប ដឹកនាំដោយលោកវរសេនីយ៍ឯក ជា រ៉ាវី លោកវរសេនីយ៍ឯក ស្រី យូរ៉ា និងសហការី បានចុះសួរសុខទុក្ខលោកពលបាលទោ សយ សុវណ្ណរិទ្ធ ដែលបានរងគ្រោះដោយសារជនល្មើសប្រើកាំបិតកាប់មកលើសមត្ថកិច្ចក្នុងពេលប្រតិបត្តិការបង្រ្ក្កាបបទល្មើសលួចមានស្ថានទម្ងន់ទោស (ប្លន់) កាលពីវេលាម៉ោង២០ៈ៣០នាទីយប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ នៅចំណុចខាងជើងរង្វង់មូលផ្លូវ ៦០ ម៉ែត្រ ស្ថិតនៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប បណ្តាលអោយរងរបួសដៃខាងឆ្វេង (របួសធ្ងន់) ក្នុងនោះដែអង្គភាពបានពាំនាំនូវថវិកា មួយចំនួនឧបត្ថម្ភដល់លោកពលបាលទោ សយ សុវណ្ណរិទ្ធ ដែលកំពុងសំរាកព្យាបាលនៅក្នុងមន្ទីរពេទ្យសរុប ១ ៨០០ ០០០ រៀល (មួយលានប្រាំបីសែនរៀល) ក្នុងនោះថវិការបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទូលការងារព័ត៌មានស្រាវជ្រាវបង្រ្កាបបទល្មើស ចំនួន ១ ០០០ ០០០ រៀល ថវិការបស់ឯកឧត្តម ឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាការកងរាជអាវុធខេត្តសៀមរាប ចំនួន ៨០០ ០០០រៀល និងបានពាំនាំនូវការផ្តាំផ្ញើរសួរសុខទុកពីសំណាក់ឯកឧត្តម នាយឧត្តមសេនីយ៍ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលជានិច្ច ជាកាលតែងតែយកចិត្តទុកដាក់ នឹងគិតគូរចំពោះសុខទុក្ខ និងការលំបាកនានា របស់មន្រ្តីអាវុធហត្ថ ពិសេសការរងគ្រោះថ្នាក់ពេលបំពេញបេសកកម្មការងារ ៕

 

fb_img_1477108614124

fb_img_1477108606304