លោកឧកញ៉ា ទូច សៀ គិតផលប្រយោជន៍ផ្ទាល់ខ្លួនមិនខ្វល់ពីសណ្តាប់ធ្នាប់សាធារណៈក្រុងទេសចរណ៍

0

ខេង ឧត្តម
ខេត្តសៀមរាប៖ ក្រុមអ្នកប្រកបរបរថយន្តឈ្នួល បានយកផ្លូវជាតិ លេខ៦ ជាកន្លែងចាប់មូយ បានបង្ករ ទៅដោយភាពអនាធិបតេយ្យ ដោយមានទាំងឡានតូច ឡានក្រុង និងឡានreceived_1796296880588190ស៊ាំយ៉ុង ចំណែកលោកឧកញ៉ាទូច សៀ ដែលគេដឹងថា ជាអ្នកវិនិយោគ ចំណតរថយន្ត វិញមិនខ្វល់ ចំពោះបាតុភាព ប្រឈមនានា នេះឡើយ បើទោះបីជា អាជ្ញាធរ បានខិតខំ រៀបចំ ឲ្យល្អយ៉ាងណា ក៍ដោយ ពោលគឺលោកទូច សៀ គិតតែ ប្រមូលលុយ ពីក្បាលឡាន តាក់ស៊ី យកធ្វើមាន ធ្វើបាន ផលប្រយោជន៍ ផ្ទាល់ខ្លួន តែប៉ុណ្ណោះ។fb_img_1477118257406

ករណីនេះមាន ការលើកឡើងថា អាជ្ញាធរ សៀមរាប បរាជ័យ ក្នុងការ រៀបចំសណ្ដាប់ធ្នាប់ នៅតំបន់ ចំណតឡាន ដែលគ្រប់គ្រង់ ដោយលោកទូចសៀ។ នេះសបញ្ជាក់ ឲ្យឃើញ កាន់តែច្បាស់ថា លោកឧកញ៉ាទូច សៀ គ្មានឆន្ទះ ចូលរួមក្នុងការ រៀចចំ សណ្ដាប់ធ្នាប់ ជាមួយអាជ្ញាធរ សៀមរាប បន្តិចឡើយ។
មានការអះអាងបន្ថែមថា ក្រុមយកលុយ ក្បាលឡាន តាក់ស៊ី លើសសៀវភៅ បន្ទុក មិនមានវិក័យប័ត្រ ឲ្យអ្នករត់ រថយន្តតាក់ស៊ី នោះទេ។received_1796296863921525

ចំពោះភាព អនាធិបតេយ្យនេះ បានធ្វើឲ្យប៉ះពាល់ សណ្តាប់ធ្នាប់ សាធារណៈក្រុង ទេសចរណ៍ ដែលកំពុង តែទាក់ទាញ ភ្ញៀវទេសចរណ៍ ពាសពេញ ពិភពលោក យ៉ាងខ្លាំង។ គេហទំព័រ ខេមរាដេលី នៅមិនទាន់ ទទួលបាន ការបកស្រាយ បំភ្លឺពីលោកឧកញ៉ាទូច សៀ នៅឡើយទេ ជុំវិញព័ត៌មានរិះគន់ថា យកលុយថ្លៃ ចំណតរថយន្ត លើសសៀវភៅបន្ទុក៕

received_1796296890588189

 

received_1796296847254860

fb_img_1477118257406

received_1796296880588190