បន្ទាយមានជ័យ៖ រឿងរាវដែលគួរអោយរសើបនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាមានជ័យ ខណះដីធ្លីឡើងថ្លៃ បណ្ដឹងទំនាស់ដីធ្លីក៍កាន់តែច្រើន ដូចមានការប្ដឹងចោទទាមទាដីដែល ពលរដ្ឋ មានផ្ទះសំបែង អាស្រ័យផលលើដីដាំដុះរាប់សិបឆ្នាំហើយនោះ ថាជាកម្មសិទ្ធរបស់ក្រុមម្ខាងទៀត ដែលពួកគាត់ដាក់បណ្ដឹងទៅគណះកម្មកាដោះស្រាយ ទំនាស់ខេត្តបន្ទាយមានជ័យ ទាំងមិនស្គាស់ភូមិច្បាស់លាស់ផងនោះ។ បណ្ដឹងរបស់ភាគី(ក)តំណាងពលរដ្ឋ១៨គ្រួសារ ទាមទាដីចំនួន៨៥ហិចតានៅភូមិ អណ្ដូងថ្មមាស សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ តែបែរទៅជាចង្អុលប្រាប់គណះកម្មការចុះវាស់វែងកំណត់ទីតាំងដីទំនាស់នេះ ក្នុងភូមិ ទួលពង្រ សង្កាត់ក្រុងដដែលដែលមានទំហំ៨៨ហិចតាកន្លះទៅវិញ ហើយអះអាងថាក្រុមខ្លួន ទទួលដីពីកងទ័ពជើងគោគប្រគល់ជូន ហើយបានដាក់បណ្ដឹងទៅគ្រប់ស្ថាប័ន បានការសំរេចពីថ្នាក់លើ អោយរដ្ឋបាលខេត្តចាត់ការជំនួស។ លោកលី សារី អភិបាលរងខេត្តបន្ទាយមានជ័យនាថ្ងែទី១៨កញ្ញា២០១៨ អញ្ជើញបើកកិច្ចប្រជុំដោះស្រាយទំនាសដិធ្លី និងចុះពិនិត្យផ្ទៀងផ្ទាត់ជាក់ស្ដែងរស់ឈ្ម៉ោះលឹម ទាឡេង លឹម ទាហេង តែ ហុន សោម ម៉ាលី ឆាយ ហ៊ុន...
ព្រះសីហនុ: បន្ទាប់ពីមានប្រតិកម្មមិនសប្បាយចិត្តច្រើនពីសាធារណៈជនទូទៅជុំវិញសកម្មភាពចាក់ដីលុបចូលសមុទ្ររបស់ ឧកញ៉ា ជឹង សុភាព ហៅយាយភូ ក្រោមរូបភាពកែលម្អឆ្នេរសមុទ្រនៅរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ជើញចុះត្រួតពិនិត្យសកម្មភាពចាក់ដីរំលោភចូលឆ្នេរសមុទ្រ នៅចំណុចឆ្នេរព្រែកត្រែង ស្ថិតនៅភូមិ៤ សង្កាត់អូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដោយតម្រូវឱ្យកាយយកដីដែលបានចាក់បំពេញចេញវិញ និងរក្សាឆ្នេរធម្មជាតិដូចដើម។ គ្រាចុះពីនិត្យនេះដែរ គ្រឿងចក្រជាច្រើគ្រឿងកំពុងសំរុកកាយដីដែលបានចាក់ចូលសមុទ្រចេញវិញហើយ។ភ្លាមៗនេះដែរ ឯឧ បានបដិសេធមិនផ្តល់បទសម្ភាសជាមួយក្រុមអ្នកសារព៏ត៌មាននៅឡើយជុំវិញការចាក់ដីលុបចូលឆ្នេរសមុទ្រ របស់ ឧកញ៉ា ជឹង សុភាព ហៅយាយភូ នៅចំណុចឆ្នេរព្រែកត្រែង ឃុំអូរត្រេះ ស្រុកស្ទឹងហាវ នេះ។ស្របពេលជាមួយគ្នានេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់...
សៀមរាប: តាមការសិក្សារបស់អ្នកស្រាវជ្រាវរបស់មជ្ឈមណ្ឌលស្រាវជ្រាវនិងតម្កល់ឯកសារអង្គរនៃអាជ្ញាធរជាតិអប្សរា សមរាត្រីនារដូវវស្សាឆ្នាំ២០១៨នេះ នឹងត្រូវចំថ្ងៃអាទិត្យ ១៤កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨។ជារៀងរាល់ឆ្នាំ សមរាត្រី (Equinox) តែងតែកើតមាន២ដង គឺនៅរដូវប្រាំង (Vernal Equinox) កើតទ្បើងនៅខែមីនា និងសមរាត្រីរដូវវស្សា (Autumnal Equinox) កើតទ្បើងនៅខែកញ្ញា។សមរាត្រីជាវេលាដែលថ្ងៃនិងយប់មានរយៈពេលស្ទើរតែស្មើគ្នា។ ក្រៅពីនេះ ខែខ្លះថ្ងៃមានរយៈពេលវែងជាងយប់ ហើយខ្លះទៀត យប់មានរយៈពេលវែងជាងថ្ងៃវិញ។ជាករណីពិសេសនៅអង្គរវត្ត វេលាថ្ងៃនិងយប់មានរយៈពេលស្មើគ្នានេះ ព្រះអាទិត្យតែងតែរះទ្បើងចំកំពូលកណ្តាលនៃអង្គរវត្តនាព្រឹកព្រលឹមស្រាងៗ។ ចំពោះសមរាត្រីរដូវវស្សានៅថ្ងៃទី២៣ ខែកញ្ញានេះ ព្រះអាទិត្យនឹងរះទ្បើងចំកំពូលកណ្តាល ដែលយើងអាចមើលឃើញពីក្លោងទ្វារកណ្តាលនៃគុកតារាជ (ក្លោងទ្វារធំខាងលិច) ចាប់ម៉ោង៥និង៥០នាទីដល់ម៉ោងប្រហែល៧ព្រឹក។ សង្ឃឹមថា អាកាសធាតុនឹងអំណោយផលសម្រាប់ការផ្តិតយករូបភាពរបស់ថ្ងៃរះជាមួយប្រាសាទអង្គរវត្តដ៏ស្អាតអស្ចារ្យ៕
ខេត្តឧត្ដរមានជ័យៈនៅថ្ងៃអាទិត្យទី១៦ខែកញ្ញាឆ្នាំ២០១៨នេះ មានសេចក្ដីរាយការមកថា លោកសាប់ យឿន ប្រធានស្នាក់ការច្រកទ្វាអន្តរជាតិ ជាំសាង៉ាំ នៅស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ បានកំពុងតែប្រើអំណាចណាច ឥទ្ធិពលរបស់ ខ្លួន រំលោភលើឆន្ទានុសិទ្ធ អង្គភាព ចត្តាឡីស័ក នៅច្រកទ្វាអន្តរជាតិជាំសាង៉ាំ។ មិនអោយអនុវត្តតួនាទីនិងកតព្វកិច្ច ដែលច្បាប់បានតាក់តែង ដោយព្រះរាជក្រិដ្ឋ និងអនុក្រិដ្ឋ ពីប្រមុខរាជរដ្ឋាភិបាល ក្រសួងសេដ្ឋកិច្ច និង និងហរញ្ញ័វត្ថុនិង ក្រសួងសុខភិបាល ។ អង្គភាពចាត្តាឡីសក្ក័ ដែលច្បាប់ បានបង្កើតឡើង ដើម្បី ធ្វើជាសេនាប្រមុខអោយក្រសួង សុខាភិបាល ដើម្បីទប់ស្កាត់ ពពួកវីរុសចម្លង ផ្សេងៗតាមរយៈ ម្ហូបអាហារ និងតាមរូបភាព មធ្យោបានដឹកជញ្ជូនគ្រប់ប្រភេទ ឆ្លងដែនពីប្រទេសជិតខាង។ ដោយមានសិទ្ធិត្រួតពិនិត្យ និងចាប់ផាកពិន័យ ប្រម៉ូលពន្ធចូលរដ្ឋ...
បន្ទាយមានជ័យ៖កម្លាំងចម្រុះបានចុះបង្ក្រាបទល្មើសជលផលខាងលិចបឹងទន្លេសាបដុតបំផ្លាញសាច់អួនជាង៣.០០០ម៉ែត្របង្គោលឫស្សីជាង២.០០០ដើមនិងលេងត្រីចម្រុះជិត២០០គីឡូក្រាមនៅថ្ងៃទី១៦ខែកញ្ញាឆ្នាំ២០១៨ស្ថិតក្នុងភូមិសាស្គ្រស្រុកមង្គលបូរីនិងស្រុកព្រៈនេត្រព្រៈខេត្តបន្ទាយមានជ័យ។ លោកវរៈសេនីយ៍ទោ ប៊ុន ណាំអៀង មេបញ្ជាការរទទួលការងារព័ត៌មាននិងសន្តិសុខនិងបង្ក្រាបបទល្មើសធនធាននៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានប្រាប់ថា៖ដោយមានការណែនាំពីឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គបញ្ជាការរងកងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងដាក់វិធានការពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ លោកបានដឹកនាកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តនិងស្រុកមង្គលបូរីនិងស្រុកព្រៈនេត្រព្រៈចំនួន២៥នាក់សហការជាមួយមន្ត្រីរដ្ឋបាលជលផលស្រុកមង្គលបូរីនិងមន្ត្រីអាជ្ញាធរបឹងទន្លេសាបសរុបចំនួន៣០នាក់បានចុះស្រាវជ្រាវកំណត់មុខសញ្ញាបានចុះប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទមាន បរចាប់ត្រីចំនួន៥និងសាច់អួនជាង៣.០០០ម៉ែត្រ និងមង្គោលឫស្សីជាង២.០០០ដើមនិងលេងត្រីចម្រុះជិត២០០គីឡូក្រាមនៅចំណុចព្រៃបឹងសំបុកសត្វនិងបឹងអាត្រាំក្នុងភូមិសាស្គ្រស្រុកមង្គលបូរីនិងស្រុកព្រៈនេត្រព្រៈខេត្តបន្ទាយមានជ័យ។ លោកបានបញ្ជាក់ថា៖ក្រោយពេលដែលបង្ក្រាបបទល្មើសនេសាទខុសច្បាប់បានធ្វើការណែនាំអប់រំម្ចាស់ដាក់ឧបករនេសាទល្មើសច្បាប់ចំនួន៥នាក់មាន១.ឈ្មោះ ទុយ ទ្រី ភេទប្រុសអាយុ២២ឆ្នាំ ២.ឈ្មោះ ផុក ប៊ូ ភេទប្រុសអាយុ៣២ឆ្នាំ៣.ឈ្មោះ យឹម ជុន ភេទប្រុសអាយុ៥៣ឆ្នាំ ៤.ឈ្មោះ សុខ រ៉េត ភេទប្រុសអាយុ៤៧ឆ្នាំ ៥.ឈ្មោះ ដេត ដា ភេទប្រុសអាយុ៣០ឆ្នាំ អ្នកទាំងនេះរស់នៅភូមិ/ឃុំព្រៃចាស់ស្រុកឯកភ្នំខេត្តបាត់ដំបូង និងឧបករដែលបង្ក្រាបបានត្រូវបានសមត្តកិច្ចចម្រុះដុតបំផ្លាញចោលនៅកន្លែងជាង់ស្តែង។ លោកវរៈសេនីយ៍ទោ ប៊ុន ណាំអៀង បានណែនាំដល់អ្នកដាក់ឧបករបទល្មើសនេសាទល្មើសច្បាប់នៅពេលរដូវហាមឃាត់ចាប់ពីខែមិថុនាដល់ខែតុលាត្រូវបញ្ឈប់សកម្មភាពប្រើប្រាស់ឧបករល្មើសនិងច្បាប់រកជាលក្ខណៈគ្រួសារស្របច្បាប់ ហើយចូលរួមថែរក្សាមច្ឆាជាតិទាំងអស់៕ដោយ៖ឃិន គន្ធា
តាកែវ៖ ក្រោយទទួលបានពត័មានថា ការផលិតស្ករត្នោតក្លែងក្លាយ ដែលកែច្នៃចេញពីស្ករសរនៅស្រុកបាទីខេត្តតាកែវ កកើតឡើងវិញដោយមិនក្លាចញញឹតច្បាប់ និងការអប់រំណែនាំអស់ជាច្រើនលើកច្រើនសាររបស់អាជ្ញាធរនោះ កំលាំងសមត្ថកិច្ចជំនាញ សាខាកាំកុងត្រូលខេត្តតាកែវ បានដាក់កំលាំងសម្ងាត់ក្លំមើលទីតាំងជាច្រើនដែលធ្លាប់ផលិតស្ករត្នោតក្លែងក្លាយនៅក្នុងស្រុកបាទី ដោយនៅរសៀលថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០១៨នេះ ដោយមានការចូលរួមសម្របសម្រួលពីលោក ជីវ ចាន់តារា ព្រះរាជ្ញាអមសាលាតំបូងខេត្តតាកែវ រួមជាមួយនិងលោក ប៉ោ លាងគង់ ប្រធានសាខាកាំកុងត្រូលខេត្ត មន្ទីរឧស្សហ៏កម្មនិងសិបកម្មខេត្ត រួមជាមួយនិងអាជ្ញាធរស្រុក និងកងកំលាំងប្រដាប់អាវុធទាំង ៣ប្រភេទ បានចុះឆ្មក់ចាប់ទីតាំងផលិតស្ករត្នោតក្លាយនេះ ចំនួន ០២កន្លែង នៅក្នុងភូមិព្រៃខ្លា ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ ។ បើតាមការអោយដឹងពីលោក ប៉ោ លាងគង់ ប្រធានសាខាកាំកុងត្រូលខេត្តតាកែវបាននិយាយថា ការចុះឆ្មក់ចាប់ទីតាំងផលិតស្ករត្នោតក្លែងក្លាយនេះ គឺជាការអនុវត្តធម៏ក្តៅលើម្ចាស់សិប្បកម្មឥតច្បាប់ទាំងនោះ ដែលពួកគាត់នៅតែបន្តលួចផលិតនៅប្រភេទស្ករត្នោតក្លែងក្លាយនេះ...
តាកែវ៖ ក្រោយទទួលបានពត័មានថា ការផលិតស្ករត្នោតក្លែងក្លាយ ដែលកែច្នៃចេញពីស្ករសរនៅស្រុកបាទីខេត្តតាកែវ កកើតឡើងវិញដោយមិនក្លាចញញឹតច្បាប់ និងការអប់រំណែនាំអស់ជាច្រើនលើកច្រើនសាររបស់អាជ្ញាធរនោះ កំលាំងសមត្ថកិច្ចជំនាញ សាខាកាំកុងត្រូលខេត្តតាកែវ បានដាក់កំលាំងសម្ងាត់ក្លំមើលទីតាំងជាច្រើនដែលធ្លាប់ផលិតស្ករត្នោតក្លែងក្លាយនៅក្នុងស្រុកបាទី ដោយនៅរសៀលថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០១៨នេះ ដោយមានការចូលរួមសម្របសម្រួលពីលោក ជីវ ចាន់តារា ព្រះរាជ្ញាអមសាលាតំបូងខេត្តតាកែវ រួមជាមួយនិងលោក ប៉ោ លាងគង់ ប្រធានសាខាកាំកុងត្រូលខេត្ត មន្ទីរឧស្សហ៏កម្មនិងសិបកម្មខេត្ត រួមជាមួយនិងអាជ្ញាធរស្រុក និងកងកំលាំងប្រដាប់អាវុធទាំង ៣ប្រភេទ បានចុះឆ្មក់ចាប់ទីតាំងផលិតស្ករត្នោតក្លាយនេះ ចំនួន ០២កន្លែង នៅក្នុងភូមិព្រៃខ្លា ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ ។ បើតាមការអោយដឹងពីលោក ប៉ោ លាងគង់ ប្រធានសាខាកាំកុងត្រូលខេត្តតាកែវបាននិយាយថា ការចុះឆ្មក់ចាប់ទីតាំងផលិតស្ករត្នោតក្លែងក្លាយនេះ គឺជាការអនុវត្តធម៏ក្តៅលើម្ចាស់សិប្បកម្មឥតច្បាប់ទាំងនោះ ដែលពួកគាត់នៅតែបន្តលួចផលិតនៅប្រភេទស្ករត្នោតក្លែងក្លាយនេះ...
កំពង់ធំ៖ លោកអ៊ិត សុធា ព្រះរាជអាជ្ញា អមសាលាដំបូង ខេត្តកំពង់ធំ បានបញ្ជាឲ្យ កងរាជអាវុធហត្ថខេត្ត និង អធិការស្រុកកំពង់ស្វាយ  សហការគ្នា ស្ទាក់ក្រុមចោរ ដែលកំពុងតែធ្វើសកម្មភាព លួចឡាន និងម៉ូតូ​របស់ប្រជាពលរដ្ឋ នៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ការបង្រ្កាបនេះ ដឹកនាំដោយ លោក វរះសេនីយ៍ទោ ឃុន ប៊ុនហូ មេបញ្ជាការរងទទួលការងារស្រាវជ្រាវពត៌មាន សន្តិសុខ នៃកងរាជអាវុធហត្ថខេត្តកំពង់ធំ សហការជាមួយនឹង កម្លាំងអធិការប៉ូលិសស្រុកកំពង់ស្វាយ  រួមទាំងមន្រ្តី​ក្រោម​ឳវាទចំនួន៤នាក់  ចុះធ្វើអន្តរាគមន៍ ស្ទាក់ចាប់ក្រុមចោរ មួយក្រុម ដែលកំពុងតែធ្វើសកម្មភាព គាស់ផ្ទះប្រជា​ពលរដ្ឋ ដើម្បីប៉ុនប៉ងលួចឡាន និងម៉ូតូ តែត្រូវបាន​កម្លាំងកងរាជអាវុធហត្ថ ស្ទាក់ចាប់បានឡាន និង ម៉ូតូមក​វិញ ...
សៀមរាប៖ មន្រ្តីចំនួន២រូប ចំណុះឲ្យសាលាខេត្តសៀមរាប បន្ទាប់ពីបានធ្វើខុសនិងវិន័យ រដ្ឋបាលដ៏ធ្ងន់ធ្ងរ ថែមទាំងបានបង្ករបញ្ហាមិនចេះចប់ មិនចេះហើយ និងជាច្រើនលើកច្រើនសារ ទើបត្រូវបាន រដ្ឋបាល​ខេត្ត​សៀមរាប សម្រេចបញ្ចប់​តំណែង នៅដើមឆ្នាំ២០១៧កន្លងមកនេះ តែបុគ្គលទាំង២នាក់នៅតែពុំទទួល​កំហុសរបស់ខ្លួន បែរជាបង្ករបញ្ហាដល់អតីតមន្ទីររបស់ខ្លួនមកដល់បច្ចប្បន្ន។តាមការបញ្ជាក់ពីប្រភពព័ត៌មាន បានឲ្យដឹងថា មន្រ្តីចំនួន២រូប បន្ទាប់ពីរដ្ឋបាលខេត្តសៀមរាប បានដកហូត តំណែង ដែលមានឈ្មោះ អ៊ិន ភារៈធារី  និងឈ្មោះ ផាន់ មុនី បុគ្គល២នាក់ត្រូវបានក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ សម្រេចផ្លាស់ទីតាំងការងារថ្មីដល់បុគ្គល២រូបនេះ ឲ្យទៅបំរើការងារនៅទីស្តីការក្រសួងវិញ និងសូមបញ្ជាក់ថា មន្ទីរពុំមានសិទ្ធិក្នុងការដកតំណែងបុគ្គលណា ឬផ្លាស់ប្តូរមន្រ្តីណានោះទេ ។សេចក្តីរាយការណ៍បាន បន្តថា បន្ទាប់ពីមន្រ្តី២រូប ដែលមានឈ្មោះ អ៊ិន ភារៈធារី ...
កំពង់ធំៈ ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនខេត្ត បានថ្លែងថា សកម្មភាពមនុស្ស​ធម៌ និងការយកចិត្តទុកដាក់មកលើក្រុមគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ គឺត្រូវបានចាប់ផ្តើមឡើងយ៉ាងមមាញឹក និង​រស់រវើក ដោយមិនមែនធ្វើសកម្មភាពតែមុនពេលបោះឆ្នោតនោះទេ ក្រោយពេលបោះឆ្នោតជាតិសកម្មភាព រឹតតែមមាញឹក ក្នុងការចុះសិក្សាស្វែងយល់ ពីជីវភាពរបស់នៅរបស់ អតីតយុទ្ធជន និងប្រជាពលរដ្ឋក្រីក្រ ។https://youtu.be/FmUDnF7Glgkជាក់ស្តែងនៅ​ល្ងាចថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ​២០១៨ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការរង យោធភូមិភាគទី៤ មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ រួមទាំងសហការី បានចុះសួរសុខទុក្ខ គ្រួសារប្រជាពលរដ្ឋទីទ័ល​ក្រ​មួយ​គ្រួសារ​ទៀត គឺលោក​ ហ៊ិន ហាន អាយុ ៥៥​ឆ្នាំ​ ប្រកបមុខរបរ​ធ្វើ​កម្មករ​ និង​ស៊ីឈ្នួលគេ មានភរិយា​ឈ្មោះ​...
កំពង់ចាមៈ​ លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម អមដំណើរ​ដោយ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ នាព្រឹក​ថ្ងៃសៅរ៍ ៦កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨នេះ បានអញ្ជើញចុះត្រួតពិនិត្យការផ្តល់សេវាធ្វើសៀវភៅការងារជូនកម្មករ កម្មការនី ចំនួន២២៨នាក់ នៅរោងចក្រ ឈាង លីខប ស្ថិត​ក្នុង​នៅភូមិបាធាយ ឃុំបាធាយ ស្រុកបាធាយ​ ខេត្តកំពង់ចាម​។លោកអភិបាលខេត្ត បានឲ្យដឹងថា​ ក្រោយពីទទួលបានការប្រតិភូកម្មអំណាច តាមរយៈអនុក្រឹត្យលេខ១៨ អនក្រ.បក ចុះថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៨ របស់រាជរដ្ឋាភិបាល ស្តីពីការបង្កើតយន្តការច្រកចេញចូលតែមួយសម្រាប់ការផ្តល់សេវារដ្ឋបាលនៅថ្នាក់ក្រោមជាតិ និងក្រោមការចង្អុលបង្ហាញរបស់ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត រដ្ឋបាលខេត្តបានដាក់ចេញគោលនយោបាយ ចុះផ្តល់សេវាធ្វើសៀវភៅលក្ខណៈរូប...
ខេត្តរតនគិរី÷ បង្ក្រាបករណីជួញដូរគ្រឿងញៀន កម្លាំងល្បាត ដឹកនាំដោយ លោក ស្លៃម៉ាន ហាស្សាន់ បានឃាត់ខ្លួន​មុខសញ្ញាម្នាក់ កាលពីវេលាម៉ោង ៨យប់ ថ្ងៃសុក្រ ៥កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចផ្លូវចូលទៅឃុំបរខាំ ក្នុងភូមិកាតែ២ ឃុំលំជ័រ ស្រុកអូរយ៉ាដាវ។លោកស្លៃម៉ាន ហាស្សាន់ បានឲ្យដឹងថា មុខសញ្ញា ដែលឃាត់ខ្លួនឈ្មោះ ព្រីម សង្ហា (ហៅស្នា ) ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មាន​ស្រុកកំណើត ភូមិទួលត្រាច ឃុំទួលស្នួល ស្រុកក្រូចឆ្មារ ខេត្ត...
កំពង់ធំ៖ កម្លាំងមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ធំ ដឹកនាំដោយ លោក វរះសេនីយ៍ទោ ឃុន ប៊ុនហូ មេបញ្ជាការរងទទួលការងារស្រាវជ្រាវពត៌មាន សន្តិសុខ នៃកងរាជអាវុធហត្ថខេត្តកំពង់ធំ រួមទាំងមន្រ្តី​ក្រោម​ឳវាទចំនួន៤នាក់  ចុះធ្វើអន្តរាគមន៍ ស្ទាក់ចាប់ក្រុមចោរ មួយក្រុម ដែលកំពុងតែធ្វើសកម្មភាព គាស់ផ្ទះប្រជា​ពលរដ្ឋ ដើម្បីប៉ុនប៉ងលួចឡាន និងម៉ូតូ តែត្រូវបាន​កម្លាំងកងរាជអាវុធហត្ថ ស្ទាក់ចាប់បានឡាន និង ម៉ូតូមក​វិញ  នៅវេលាម៉ោង២ ១០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី១៤ខែកញ្ញា ឆ្នាំ២០១៨  ។កិច្ចប្រតិបត្តិការបង្ក្រាបករណីចោរលួចរថយន្តនិងម៉ូតូនៅចំនុចភូមិ ត្រពាំងឫស្សី ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ រលួចរថយន្តនិងម៉ូតូត្រូវកំលាំងកងរាជអាវុធហត្ថខេត្តកំពង់ធំបង្ក្រាបបាន  ឃាត់បានរថយន្ត១គ្រឿង ម៉ាកតាកូម៉ា ពត៌ សរ សេរីឆ្នាំ 1999 ពាក់ស្លាកលេខភ្នំពេញ2L.55082/ កូនសោរចំរុះនៅក្នុងរថយន្តមួយចំនួន...
ស្វាយរៀង៖ប្រជាពលរដ្ឋនៅឃុំដូងស្រុករមាសហែកខេត្តស្វាយរៀងមួយចំនួនបាននាំគ្នាចូលព្រៃដើរកាប់វល្លិពីរប្រភេទដែលឈ្មួញវៀតណាមទិញយកទៅធ្វើថ្នាំផ្សំពីរុក្ខជាតិដើម្បីព្យាបាលដល់មនុស្សដែលមានជម្ងឺផ្សេងៗនៅក្នុងប្រទេសរបស់គេ។ពលរដ្ឋដែលកំពុងតែដឹកវល្លិតាមម៉ូតូចេញពីក្នុងព្រៃបានថ្លែងបានភ្នាក់ងារfresh newsប្រចាំខេត្តស្វាយរៀងថាពួកគាត់រករបរដើរកាប់វល្លិក្នុងព្រៃនេះជាច្រើនឆ្នាំមកហើយចំណែកកំរ៉ៃដែលទទួលបានពីរបរនេះក៏បានគួរសមដែរគ្រាន់បានផ្គត់ផ្គង់ជីវភាពបានមួយកំរិតផងដែរ។ពលរដ្ឋបានបញ្ជាក់ទៀតថាវល្លិដែលត្រូវប៉ាន់ហើយឈ្មួញវៀតណាមទិញនោះគឺវល្លិរឺដើមក្រព័ទ្ធជ្រូកនិងវល្លិត្រី វល្លិទាំងពីនេះភាគច្រើនដុះក្នុងព្រៃត្រូវចំណាយពេលចូលទៅក្នុងព្រៃកាប់រយះពេលមួយព្រឹករឺមួយថ្ងៃទើបបានលក់ដោយវល្លិទាំងពីនេះពុំសូវសំបូរនោះទេទាល់តែព្យាយាមដើររកបន្តិចទើបជួបប្រទះ។ពលរដ្ឋបានបន្តទៀតថាចំណែកតំលៃវល្លិនេះវិញក្នុង១គីឡូបាន៨០០រៀលទៅ១០០០រៀលតែបើហាលអោយស្ងួតវិញបាន១២០០ទៅ១៤០០រៀលហើយក្នុងមួយថ្ងៃបានចាប់ពី៤០ទៅ៥០គីឡូូដូច្នេះបានប្រាក់គួរសមដែរតែបើឈ្មួញវៀតណាមផ្តាក់វិញយ៉ាប់ដែរមិនដឹងថាកាលណាអោយលុយទេវាយូបន្តិចហើយមិនដឹងរកអីចេះតែនាំគ្នាទៅកាប់វល្លិមកលក់ទៅ។ទោះបីយ៉ាងណាការដើររកវល្លិលក់ពីប្រជាពលរដ្ឋនៅឃុំដូងនេះមិនបានបញ្ជាក់អោយបានក្បោះក្បាយថាវល្លិទាំងពីប្រភេទនេះឈ្មួញវៀតណាមទិញយកទៅធ្វើថ្នាំអីនោះទេប៉ុន្តែតម្រូវការទិញវល្លិនេះវិញគឺមានបញ្ជាទិញកើនឡើងអោយតែមានលក់ទិញគ្មានសល់នោះទេ៕
ខេត្តព្រះសីហនុ  នៅរៀលថ្ងៃសុក្រទី១៤ខែកញ្ញាឆ្នាំ២០១៨ រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំដាំកូនឈើឡើងវិញនៅតំបន់ក្បាលឆាយ ចំណុច អូរអារេវ ស្ថិតក្នុងភូមិ២ សង្កាត់លេខ១ ក្រុងព្រះសីហនុ បន្ទាប់ពីទីនេះត្រូវបានជនខិលខូចខ្លះបានលួបកាប់ឆ្ការ ដើម្បីយកដីកាន់កាប់ដោយខុសច្បាប់។ថ្លែងក្នុងពិធីដាំកូនឈើឡើងវិញនាពេលនេះដែរ លោក យន្ត មីន ព្រមានជាថ្មីទៀតថាអ្នកណាក៏ដោយដែលជាប់ពាក់ពន្ធ័ក្នុងអំពើបំផ្លាញព្រៃនៅតំបន់ក្បាលឆាយនឹងចាត់ការតាមច្បាប់ដោយគ្មានការយោគយល់ទៀតឡើយ។ធ្វើយ៉ាងណាត្រូវតែការពាព្រៃនេះអោយបានដាច់ខាតដើម្បីរក្សាប្រភពទឹកសាបទុកប្រើប្រាស់នៅទូទាំងខេត្តព្រះសីហនុ ។ លោក យន្ត មីន បានបញ្ជាក់បន្ថែមថា ព្រៃនៅតំបន់ក្បាលឆាយនេះគឺជាប្រភពទឹកសាបដ៏សំខាន់បំផុតមិនអាចខ្វះបានទេដូច្នេះត្រូវតែការពារអោយបានទោះត្រូវចំណាយក្នុងតំលៃណាក៏ដោយ។ ទីតាំងដែលស្ថិកនៅក្នុងតំបន់ហាមឃាត់ស្របតាមស្មារតីនៃអនិក្រឹត្យលេខ១១៦ របស់រាជរដ្ឋាភិបាលដែលត្រូវជនខិលខូចមួយចំនួនលួចកាប់ឆ្ការរានព្រៃយកដីកាន់កាន់កាប់នោះ រដ្ឋបាលខេត្តព្រះសីហនុ នឹងធ្វើការស្តារឡើងវិញដោយសហាការជាមួយជំនាញកសិកម្មដាំកូនឈើឡើងវិញទាំងអស់។លោក យន្ត មីន បានព្រមានធ្ងន់ៗចំពោះអ្នកដែលនៅតែមានមហិច្ឆតាទន្ទ្រានព្រៃក្បាលឆាយទាំងឡាយ សូមដកខ្លួនចេញជាបន្ទាន់។យោងតាមលោក នេនចំរើន ប្រធានមន្ទីរកសិកម្មខេត្តព្រះសីហនុ បានបញ្ជាក់ថា កូនឈើដែលបានយកមកដាំនាពេលនេះមានចំនួន៥៥០០ដើម ជាប្រភេទឈើគរគីរ និងកូនក្រញូង ទីធ្លារដែកត្រូវដាំពេលនេះមានទំហំ៥ហិចតា។ លោក បន្ថែមថា តាមគម្រោងរបស់ លោក អភិបាលខេត្តព្រះសីហនុ គ្រោងដាំជាច្រើនកន្លែងទៀតក្នុងតំបន់ក្បាលឆាយនេះ។នៅកន្លែងណាដែលគេបានលួចកាប់ព្រៃអស់នឹងធ្វើការដាំដុះឡើងវិញទាំងអស់នៅពេលខាងមុខ។សូមបញ្ជាក់ថាតំបន់ក្បាលឆាយនេះត្រូវបានរាជរដ្ឋាភិបាលចេញអនុក្រឹត្យលេខ១១៦...
ស្វាយរៀង៖    លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សមាជិកា គណៈអចិន្រ្តៃយ៍នៃគណៈកម្មការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាអ្នកតំណាងរាស្រ្តមណ្ឌលស្វាយរៀង បានថ្លែងថារាជរដ្ឋាភិបាលនៅអាណត្តិទី៦និងបន្តអភិវឌ្ឍផ្តោតសំខាន់ទៅលើវិស័យ៤គឺទឹក ភ្លើង ផ្លូវ មនុស្សដែលជាវិស័យអាទិភាពសម្រាប់ការអភិវឌ្ឍប្រទេសអោយរីកចម្រើន។ការថ្លែងបែបនេះក្នុងឱកាសដែលលោកស្រីដឹកនាំក្រុមការងារចុះថ្លែងអំណរគុណដល់កងកម្លាំងទាំងបីប្រភេទរួមមាន នគរបាល កងរាជាវុធហត្ថ យោធានៅស្រុករមាសហែកខេត្តស្វាយរៀង នៅថ្ងៃទី១៤ខែកញ្ញា ឆ្នាំ២០១៨ ។ថ្លែងក្នុងឱកាសនោះលោកស្រីក៏បានពាំនាំនូវការសាកសួរសុខទុកពីសំណាក់សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ជូនដល់អង្គពិធី ហើយក៏បានកោតសសើរ និងថ្លែងអំណរគុណដល់កងកម្លាំងទាំងអស់ ដែលបានខិតខំការពារសន្តិសុខ បានយ៉ាងល្អក្នុងពេលបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ក៏ដូចការពារសន្តិសុខសណ្តាប់ធ្នាប់បានយ៉ាងល្អនៅមូលដ្ឋាន ក៏ដូចជាកិច្ចដំណើរការ​នៃការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្តអាណតិ្តទី៦ ដែលក្នុងនោះគណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈដ៏ច្រើនលើសលប់ក្នុង អាណ្តិទី៦នេះរហូត១២៥អាសនៈ។លោកជំទាវបានបញ្ជាក់ថា ជ័យជំនះទាំងនេះកើតចេញអំពី៖ទី១....
(ស្វាយរៀង)អ្នកភូមិមួយចំនួន​បាន​នាំគ្នាដាំ​ឫស្សី​ពីងពង់​ ព្រោះ​ឫស្សី​មួយ​ប្រភេទ នេះដែល​គេ​យកទៅ​ធ្វើ​ផ្ទះ និង​គ្រឿង​សង្ហា​រឹមផ្សេងៗ ដោយ​មើលឃើញ​ពី​គុណប្រយោជន៍​របស់​ឫស្សី​នេះ​ ទើប​អ្នកស្រុក​រមាសហែក​ ជាពិសេស​អ្នករស់នៅ​ឃុំ​ដូង ​ដែលមាន​ឫស្សី​ពីងពង់ ត្រូវប៉ាន់​ ព្រោះ​មាន​ទីផ្សារ​លក់​ទៅឲ្យ​ឈ្មួញ​វៀតណាម​ដោយបាន​តម្លៃ​សមរម្យគ្រាន់បានដោះស្រាយជីវភាពប្រចាំថ្ងៃ។ បើតាមស្ត្រីចំណាស់ម្នាក់ រស់នៅភូមិបាត្រាស់ ឃុំដូងបូង បានឲ្យដឹងថា សព្វថ្ងៃនគាត់មានចិត្ត​សប្បាយរីករាយ ខណៈមានជីវភាព​ធូរធា​មួយកម្រិត ដោយមាន​ក្រុមឈ្មួញ​វៀតណាម​ឡើងមក​ទិញ​ដល់​ភូមិ ​ឃុំ​របស់​ពួកគាត់​តែម្តង។ប្រភព​បាន​បន្តទៀតថា ឫស្សី​ពីងពង់​នេះ​ត្រូវបាន​ប​ជា​ពលរដ្ឋ​ខ្លះ​បាន​ដើរ​ប្រមូល​ទិញ​ពី​ភូមិ​ឃុំផ្សេងៗទៀត​ នៃ​ស្រុក​រមាសហែក​មក​លក់​នៅ​ភូមិ​បា​ត្រាស់ ​ហើយ​រថយន្ត​របស់​ឈ្មួញ​វៀតណាម​មក​ដឹក​យកទៅលក់​បន្តទៀត​នៅ​ប្រទេស​វៀតណាម ​ដោយ​ឫស្សី​ពីងពង់​មួយ​ដើម ​ជា​ប្រភេទ​លេខ​មួយ​បាន២៧០០រៀល​ លេខ២បាន​តម្លៃ២០០០រៀល ​និង​ប្រភេទ​លេខ៣បាន​តម្លៃ​ចំនួននិង១៥០០រៀល។ អ្នកភូមិ​បា​ត្រាស់​បាន​ឲ្យដឹងទៀតថា ឫស្សី​ពីងពង់​នេះ​គេ​យកទៅ​ធ្វើជាគ្រឿងសង្ហា​រឹម​មាន​តុ កៅអី​ និង​ធ្វើ​ផ្ទះសំបែង​ផងដែរ។មិនតែប៉ុណ្ណោះ បើ​ពុំមាន​ការដាំ​ឡើងវិញ​ទេ ច្បាស់​ជា​ប្រភេទ​ឫស្សី​ពីងពង់ និង​បាត់​បន្តិចម្តងៗ អាចឈាន​ទៅដល់​ការបាត់បង់​ទាំងស្រុង ព្រោះ​ឈ្មួញ​វៀតណាម​មាន​តម្រូវការ​ច្រើន​ ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​នៅ​ប្រទេស​របស់គេ។ អ្នកភូមិបានបន្ថែមទៀតថា ​ឫស្សី​ពីងពង់​នេះ​បើ​ដាំ​វា​វិញ​ មាន​រយះពេល​យូ​រទម្រាំ​បាន​ផល​គឺ​ដាំ​តាម​ធម្មជាតិ​របស់​វា ពី៤ទៅ៦ឆ្នាំ​ឯណោះ ​ទើបទទួលផល​បាន៕
បន្ទាយមានជ័យ៖ លោក សាន វិជ្ជាសារ៉ាវុធ ត្រូវបានគេកាត់សម្គាលថា ចាប់តាំងពី បានឡើងជាប្រធាន​សាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ ប្រៀបបាននឹងកណ្តុរធ្លាក់ចូលជង្រុកអង្ករ ថែមទាំងបានសើម មាត់ សើមក ពីឈ្មួញដែល មានចំណងចំណូលចិត្ត ដឹកទំនិញគេចពន្ធ ពិសេសទំនិញខូចគុណភាព ចូលមកលក់ ក្នុងទីផ្សាក្នុងប្រទេសកម្ពុជា ។លោក សាន វិជ្ជាសារ៉ាវុធ ជាប្រធានសាខាកាំកុងត្រូល ជិត១ឆ្នាំមកនេះ គេសង្គេតឃើញថា នៅច្រកអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រុមឈ្មួញសប្បាយចិត្ត ទាំងឈ្មួញតូចធំ បាននាំចូលទំនិញខូចគុណ ភាព យ៉ាងគគ្រឹកគគ្រែងគ្មានខ្លាចញញើតច្បាប់ឡើយ ដោយគ្មានការត្រួតពិនិត្យគុណភាពពីមន្ត្រីជំនាញ បែរជា ក្រុមមន្រ្តីគ្រាប់ល្ពៅទាំងនេះ ឈររាប់ក្បាលឡាន យកលុយតែប៉ុណ្ណោះ។ក្រៅពីបន្លែ ផ្លែឈើ ត្រីសាច់ គ្រឿងទេស គ្រឿងផ្សំម្ហូប...
កំពង់ធំ៖ លោក វ.ត្រី ឃុន ភារ: មេបញ្ជាការដ្ឋានកងរាជអាវុធហត្ថស្រុកស្ទោង ឃាត់រថយន្តដឹកឈើ ដោយ គ្មានច្បាប់អនុញាតិ  បំរ៉ុងលោតឆ័ត្រ តែត្រូវបានជាប់អន្ទាក់សមត្ថកិច្ចកងរាជអាវុធហត្ថស្រុកស្ទោង ចាប់​បញ្ជូនឲ្យសមត្ថកិច្ចជំនាញមេព្រៃ។ តាមសេចក្តីរាយការណ៍របស់ប្រភពព័ត៌មាន បានឲ្យដឹងថា មុនពេលឃាត់រថយន្តនេះបាន ត្រូវបានទទួល​ព័ត៌មាន ពីបណ្តាញសង្ងាត់ថា មានរថយន្តហាយឡែនឌឺមួយគ្រឿង ពណ៌ស្លែរ ពាក់ស្លាកលេខ ភ្នំពេញ 2V-4056 សេរី2003 ត្រូវបានថៅកែឈើឈ្មោះ តឿ ដែលជាមេឈ្មួញរកស៊ីដឹកឈើប្រចាំខេត្តសៀមរាប កំពង់ធំ ប្រើឲ្យដឹក​ឈើដែលមានឈើនាងនួន ឈើគ្រញូង និងឈើនាងនួន ឆ្លងកាត់ខេត្តកំពង់ធំ ដើម្បីទៅលក់​នៅ​ប្រទេស​វៀតណាម។ លុះដឹកមកដល់ ចំណុចភូមិស្លាក់ក្រាញ់ ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ ក៏ត្រូវបានលោក លោក វរសេនីយ៍.ត្រី ឃុន...
ខេត្តព្រះសីហនុ នឹងចាត់វិធានការតាមផ្លូវទាំងអ្នករំលោភចាស់និងអ្នករំលោភថ្មីដោយមិនអាចអប់រំណែនាំដដែលៗទៀតឡើយ។បន្ទាប់ពីចុះពិនិត្យមើលស្ថានភាពផ្លូវគ្រោងចាក់បេតុងជូនប្រជាពលរដ្ឋនៅសង្កាត់លេខ៤ក្រុងព្រះសីហនុ កាលពីថ្ងៃទី១១ខែកញ្ញាឆ្នាំ២០១៨ ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ បានបន្តដំណើរទៅពិនិត្យប្រពន្ធ័ប្រឡាយបង្ហូរទឹក នានា និងអាងចម្រោះទឹកកខ្វក់ស្ថិតក្នុងសង្កាត់លេខ៤ក្រុងព្រះសីហនុ ផងដែរ ។ ឯកឧត្តម យន្ត មីន បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថាសំរាប់ខេត្តព្រះសីហនុ ទន្ទឹមនឹង មានការរីកចំរើនលឿនដូចសព្វថ្ងៃនេះ តែក៏នៅមានបញ្ហាប្រឈមធ្ងន់ធ្ងរចំពោះមុខ ជាច្រើនទៀតដែលត្រូវតែដោះស្រាយជាបន្ទាន់។ បញ្ហាប្រឈមទាំងនោះរួមមាន ៖បញ្ហាហេដ្ឋារចនាសម្ព័នផ្លូវថ្នល់ដែលកំពុងរងការខូចខាតខ្លាំង ,បញ្ហាទឹកកខ្វក់ហូរចូលសមុទ្រ ការរំលោភប្រពន្ធ័ប្រឡាយ អូរ និងរំលោភដីចំណីផ្លូវសាងសង់សំណង់ជាដើម។ជាដំណោះស្រាយចំពោះមុខនេះទាក់ទិននឹងប្រពន្ធ័ប្រឡាយអូរ ក្នុងក្រុងព្រះសីហនុ ក្រុមការងារគ្រប់គ្រងប្រពន្ធ័ប្រឡាយ អូរ លូ បានធ្វើការវាស់វែងរួចរាល់ហើយក្នុងការស្តារអូរសំខាន់ៗចំនួន៥ខ្សែក្នុងក្រុងឡើងវិញ និងធ្វើទំនប់បង្ហៀរចំនួន២៩កន្លែងផងដែរដើម្បីសម្រួលចរន្តទឹកហូរក៏ដូចជារំដោះការជន់លិចនៅពេលមានភ្លៀងធំម្តងៗ។ អូរសំខាន់ៗទាំង៥ខ្សែនោះរួមមាន៖ ១.អូរអណ្តូងអ៊ុនតាក់ ២.អូរ សំអាត ៣.អូរ អរម៉ារីយ៉ូ ៤.អូរឈើទាល ៥.អូរស្ពានឆេះ ។ឯកឧត្តម យន្ត មីន...