តំបន់ទេសចរណ៍ អាងសំរិទ្ធអូខៃដន ជាកន្លែងពេញនិយមរបស់អ្នកខេត្តបន្ទាយមានជ័យ

0

ខេត្តបន្ទាយមានជ័យ. ប្រជាពលរដ្ឋរាបើពាន់នាក់ បានសំរុកនាំគ្នាមកកំសាន្ត រមណីយដ្ឋានកែឆ្នៃ អាងសំរិទ្ធអូខៃដន ដែលនៅចំម្ងាយពីក្រុងប៉ោយប៉ែត ១០គម ស្ថិតនៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ.ដែលមានទំហំតាមការប៉ាន់ស្មាន ជាង៥០ហិចតា ដែលជាការសាងសង់ជាទំនប់ ទប់ទឹកសម្រាប់ស្រោចស្របដំណាំកសិកម្ម និងបានប្រែក្លាយជាតំបន់ទេសចរណ៍ដ៏សំខាន់ក្នុងខេត្តបន្ទាយមានជ័យ។

លោក. ជួប កុសល អាយុ ៥០ឆ្នាំ ជាអជីវករលក់ម្ហូបអាហារ នៅរមណីយដ្ឋានអូខៃដន បានអោយដឹងថា ភ្ញៀវបានមកកំសាន្តជាច្រើននៅពេលដែលមានបុណ្យទាន ជាក់ស្តែងនៅថ្ងៃចូលឆ្នាំចិន. មានភ្ញៀវមកកំសាន្តប្រមាណ២០០០នាក់ក្នុងមួយថ្ងៃ. មានរថយន្តតូចធំ ៣០០គ្រឿង ចំណែកថ្ងៃធម្មតា ប្រមាណ៥០ឡាន ការលក់ម្ហូបអាហារទីនេះគឺ បានពង្រឹងរឿងគុណភាពអានាម័យ តំលៃសមរម្យ ។

លោក ជួប កុសល បានបញ្ជាក់ថា ភ្ញៀវមកកំសាន្តទីនេះគឺមានសុវត្តិភាពល្អ មានសន្តិសុខការពារសណ្តាប់ធ្នាប់ល្អ ទាំងបរិស្ថាន និងអ្នកការពារជួយអន្តរាគមន៍ និងពុំមានចោរលួច ឆក់នោះទេ ក្នុងមួយថ្ងៃលោកអាចរកចំណូលបានសមរម្យ អាចបន្តការចិញ្ចឹមជីវភាពគ្រួសារបានមួយកំរិត. ដែលសល់ពីការបង់ថ្លៃជួលតូប ចំនួន៤០០ដុល្លាក្នុងមួយខែជូនដល់អ្នកម៉ៅការ។
ក្នុងនោះលោកបានសំណូមពរ អោយបងប្អូនភ្ញៀវទេសចរណ៍ ទាំងក្នុងខេត្ត. នឺងក្រៅខេត្ត មកទស្សនាកំសាន្តរមណីយដ្ឋាន កែច្នៃអូខៃដននេះអោយបានច្រើន ដើម្បីលើកស្ទួយវិស័យទេសចរណ៍ក្នុងស្រុក ក៏ដូចជាការបង្កើន ការងារអោយប្រជាពលរដ្ឋខ្មែរមានការងារធ្វើ កាត់បន្ថយចំណាក់ស្រុកផងដែរ។

ដោយ. ប៊ុន. រដ្ឋា.