Sterling (​ស្ទើ​លីង​) អាច​ជាប់​ជម្រើសជាតិ​អង់គ្លេស​សម្រាប់​ការប្រកួត World Cup

0

​គេហទំព័រ The Mirror បាន​ផ្សព្វផ្សាយ​នាពេល​ថ្មីៗ​នេះ​ថា កីឡាករ​យុវជន​វ័យ ១៩ ឆ្នាំ Raheem Sterling (​រ៉ា​ហ៊ីម ស្ទើ​លីង​) កំពុង​ត្រូវបាន​គ្រូបង្វឹក​ជម្រើសជាតិ​អង់គ្លេស​សម្លឹង​មើលឃើញ​ពី​ទម្រង់​លេង​ដ៏​ល្អ​របស់ខ្លួន ហើយ​អាច នឹង​ជ្រើសរើស​ឲ្យ​ចូល​លេង​ជម្រើសជាតិ​សម្រាប់​ពានរង្វាន់​ពិភពលោក​នៅ​ប្រទេស​ប្រេ​ស៊ី​ល ។​ ​ខ្សែបម្រើ​របស់​ក្លិប​ហង្ស​ក្រហម Liverpool រូបនេះ​ស៊ុត​បញ្ចូល​ទី​បាន​ចំនួន ២ គ្រាប់​ក្នុងការ​ប្រកួត​ជាមួយ កាំភ្លើង​ធំ Arsenal កាលពី​យប់​ថ្ងៃ​សៅរ៍​ដែល​ការប្រកួត​នោះ Liverpool ទទួល​ជ័យជម្នះ​ក្នុង​លទ្ធផល ៥-១ ។​ ​

ទោះបីជា​យ៉ាង​ក៏ដោយ ប្រភពព័ត៌មាន​ដដែល​បាន​បញ្ជាក់ថា គ្រូបង្វឹក​អង់គ្លេស​លោក Roy Hodgson (​រ៉​យ ហុត​សុន​) នឹង​សម្រេចចិត្ត​ប្រកាស​ឈ្មោះ​កីឡាករ​សម្រាប់​ការប្រកួត​មិត្តភាព​ជាមួយ​ប្រទេស​ដា​ណឺ​ម៉ា​កនៅ ខែក្រោយ​នេះ ។​ ​

គួរ​រំលឹក​ផងដែរ​ថា Sterling បានបង្ហាញ​ខ្លួន​ឲ្យ​ក្រុម​ជម្រើសជាតិ​អង់គ្លេស​ជា​លើកដំបូង​ក្នុងការ​ប្រកួត​ជាមួយ ប្រទេស​ស៊ុយអែត​កាលពី​ខែវិច្ឆិកា ៕ ​