ប្រជាពលរដ្ឋព្រួយបារម្មណ៍បះពាល់សុខភាពខណះដែលសំរាមគរដូចភ្នំនៅភូមិចុងព្រែកសង្កាត់ស្វាយរៀង

0

Neang:
ខេត្តស្វាយរៀង៖គំនរសម្រាមគរដូចភ្នំធ្វើអោយប្រជាពលរដ្ឋមានការព្រួយបារម្មណ៍យ៉ាងខ្លាំងអំពីសុខភាពរបស់ក្រុមគ្រួសារនិងកូនចៅរបស់ពួកគាត់បានជះក្លិនស្អុយអាសោចធ្វើឲ្យបះពាល់ដល់សុខភាពជាពិសេស

ពេលមានភ្លៀងធ្លាក់ ជះក្លិនស្អុយនិងកើតមានសត្វរុយរោមគំនរសម្រាមហើយហើមករោមចំណីអាហារពេលបរិភោគ។
បើតាមស្ត្រីម្នាក់ដែលមានផ្ទះជិតគំនរសម្រាមនៅភូមិចុងព្រែកសង្កាត់ស្វាយរៀងក្រុង  ស្វាយរៀងបានឲ្យដឹងកាលពីព្រឹកថ្ងៃទី៩មិនា២០១៧ថា ទីតាំងចាក់សម្រាមនេះ បានបង្កើតឡើងតាំងពីអំឡុងឆ្នាំ២០០៤មកម្លេះកាលនោះលោករស់ឆាយជាអភិបាលស្រុកស្វាយរៀងលោកបានជីករណ្តៅសម្រាប់ចាក់សម្រាមមិនសូវជះក្លិនស្អុយឬមានសត្វរុយច្រើនទេ។ក៏ប៉ុន្តែអ្នកម៉ៅការប្រមូលសម្រាមថ្មី ក្រោយៗមកពុំបាន ជីករណ្តៅដាក់សម្រាមទេគឺបានចាក់សម្រាមលើគ្នា រហូតគំនរសម្រាមគរដូចភ្នំជះក្លិនស្អុយយ៉ាងខ្លាំង។ប្រភពដ៏ដែលបន្តទៀតថា នៅរដូវប្រាំង គឺក្លិនស្អុយសាយភាយតិចក៏ប៉ុន្តែពេលមានភ្លៀងធ្លាក់ម្តងៗ គឺសាយភាយធំក្លិនស្អុយតាមខ្យល់បក់មកចំ ម្តងៗពិបាកដកដង្ហើមយ៉ាងខ្លាំងជាពិសេស រដូវវស្សា មានភ្លៀងធ្លាក់ជោគជាំ និងពេលទឹកឡើងលិចវាលគឺ គំនរសម្រាមរលួយជះក្លិនស្អុយ យ៉ាងខ្លាំងនិងមានកើតសត្វរុយជាច្រើនហើមកទុំផ្ទះនិងបន្លែបង្ការ ពេលអង្គុយលេងរុយរោម ត្រូវដុតធូបមុសទើបអង្គុយលេងបាន។ហើយបើពេលញ៉ាំបាយត្រូវចងមុងទើបញ៉ាំបាយបាន បើមិនចងមុងទេ រុយហើមករោមមិនអាច ហូបបាយបានឡើយ។ប្រជាពលរដ្ឋដែលរស់នៅជិតគំនរសម្រាមទាំងអស់មានការព្រួយបារម្មយ៉ាងខ្លាំងអំពីការបះពាល់សុខភាព។ហើយបានសំណូមពរសុំឲ្យអាជ្ញាធរក្រុងស្វាយរៀងមេត្តា ដោះស្រាយ កែឆ្នៃសម្រាម ឬដុតសម្រាមថង់ផ្លាស្ទិចចោលនៅពេលរដូវប្រាំងនេះកុំឲ្យនៅគរដូចភ្នំហើយថង់ផ្លាស់ស្ទិច
រាយប៉ាយជះក្លិនស្អុយអាសោចបន្តទៀត។ទាក់ទិនករណីខាងលើនេះលោកឈីវសារ៉នអភិបាលរងនៃគណៈអភិបាលក្រុងស្វាយរៀងបានមានប្រសាសន៍ថា យើងគ្មានទីតាំងដាក់សម្រាមទេកន្លងមកគឺ អាជ្ញាធរសុំដីរបស់ឈ្មោះភី ដាក់សម្រាមបណ្តោះអាសន្ន ដោយទីតាំងឆ្ងាយពីរផ្ទះអ្នកស្រុកពុំមានជម្រើស។លោកឈីវសារ៉នបន្តទៀតថា សម្រាមមាន២ប្រភេទគឺ៖ សម្រាមកាកសំណល់តាមផ្ទះ និងសម្រាមសាធារណៈ ! ។ចំពោះសម្រាមតាមផ្ទះគ្មានក្រុមហ៊ុនណាមកដេញថ្លៃប្រមូលទេដោយគ្មានទីតាំងចាក់សម្រាម គឺអាជ្ញាធរក្រុងបានឲ្យទៅឈ្មោះហ៊ុម ណាក់ ប្អូនម្ចាស់ដីឈ្មោះហ៊ុម សុភីជាអ្នកប្រមូលសម្រាមនិង សម្របសម្រួលប្រជាពលរដ្ឋតាមខ្នងផ្ទះបង់សេវា មួយខ្នងផ្ទះតម្លៃ៧ ០០០រៀល បើផ្ទះណាមានសម្រាមច្រើនយកតម្លៃ១០ ០០០រៀល ហើយសេវានេះឯកជនសុទ្ធសាធ។ ចំពោះ សម្រាមសាធារណៈ ឧបត្ថម្ភៈគាំទ្រថវិកា ពីក្រសួងបរិស្ថាន ក្នុងមួយឆ្នាំ ថវិកាជាង៣០០លានរៀល ក៏ពុំមានដេញថ្លៃដែរដោយគ្មានក្រុមហ៊ុនណាមកដាក់ពាក្យប្រកួតប្រជែងដោយគ្មានទីតាំងចាក់សម្រាម ទើបអាជ្ញាធរ ប្រគល់ឲ្យក្រុមហ៊ុនភីសម្បត្តិជាអ្នកប្រមូលសម្រាមសាធារណៈដែលជាម្ចាស់ដីចាក់សម្រាមនេះ។លោកឈីវសារ៉នបន្តទៀតថា បច្ចុប្បន្ន អាជ្ញាធរបានឲ្យក្រុមហ៊ុនប្រមូលសម្រាម រកទីតាំង
ចាក់សម្រាមថ្មីបានហើយ នៅក្នុងភូមិអកនាគសង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ក៏ប៉ុន្តែមន្ទីរបរិស្ថានខេត្តកំពុងរៀបចំពិនិត្យបច្ចេកទេសនិងសាងសង់ មិនដឹងថា រួចរាល់នៅខែណានោះទេ អាជ្ញាធរក្រុងកំពុងដោះស្រាយ៕