ស្ត្រី​ជនជាតិ NEW ZEALAND ដែលមាន​អាយុ ៩២​ឆ្នាំ​បាន​ដេកស្លាប់​ក្នុង​បន្ទប់​ជួល​ក្នុង​ក្រុង​សៀមរាប​

0

​សៀមរាប ៖ ស្ត្រី​ជា​ជនជាតិ NEW ZEALAND ដែលមាន​អាយុ ៩២ ឆ្នាំ នេះ​ត្រូវបាន​អ្នកបំរើ​ការងារ នៅក្នុង​ផ្ទះ ជួល​មួយ កន្លែង​ស្ថិតនៅ​ក្នុងភូមិ​ត្រពាំង​សេះ សង្កាត់​គោកចក ក្រុង​សៀមរាប​បាន​រាយការណ៍​មកដល់​សមត្ថកិច្ច មូលដ្ឋាន​ថា​ស្ត្រី​ម្នាក់ នេះ​បាន​ដេកស្លាប់​ក្នុង​បន្ទប់​កាលពី​វេលា​ម៉ោង​៧ ព្រឹក ថ្ងៃទី​១៥​ខែ​កុ​ម្ភះ​ឆ្នាំ​២០១៤​កន្លងទៅនេះ​។​បន្ទាប់ពី​លោក សំរិទ្ធ សុខុន​ព្រះរាជអាជ្ញារង​សាលាដំបូង​ខេត្តសៀមរាប​បាន​ដឹកនាំ​កម្លាំង​នគរបាល​ចំរុះ​ចំណុះ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​សៀម រាប​ចុះ​ធ្វើការ​ត្រួតពិនិត្យ​និង​បានធ្វើ​ការតាមដាន​ស្រាវជ្រាវ​រួចមក សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ស្ត្រី​ជា​ជនជាតិ NEW ZEALAND ដែលមាន​អាយុ ៩២ ឆ្នាំ នេះ​បាន​ស្លាប់​ដោយសារតែ​ជម្ងឺ​រោគា​ពា​ធ៍​មិនមែន​ករណី​ឃាតកម្ម​នោះទេ​។​បច្ចុប្បន្ន​សព ស្ត្រី​ជនជាតិ NEW ZEALAND ត្រូវបាន​សមត្ថកិច្ច​ចំណាត់ការ​ទៅតាម​និតិ​វិធី​បន្ត ៕ ​អត្ថបទ​ដោយ លោក ខេង ខេមរា រូបភាព លោក ម៉ែន បូរិទ្ធ​ ​1 2 3 4 5