សុវណ្ណ លីន​ដា កំពុង​បង្កាត់ភ្លើង​ស្នេហ៍ ជាមួយ​ប្រុស រស់ក្នុង​ទ្រនំ​តែមួយ​

0

ភ្នំពេញ​៖ កញ្ញា សុវណ្ណ លីន​ដា ជា​តារា​សម្តែង និង​ម៉ូ​ឌែ​ល​វ័យក្មេង មាន​រូប​សម្រស់​ស្រស់​សោភា​មួយ​ដួង ស្ថិតនៅក្នុង​ក្រុម Sun Super Models ដែល​កំពុងមាន​ពន្លឺ លេចធ្លោ​ឡើងលើ​វិថី​សិល្បៈ ខណៈ​ប្រជាប្រិយភាព និង កេរ្តិ៍ឈ្មោះ​របស់​នាង ក៏ត្រូវ​បាន មហាជន​គាំទ្រ​ច្រើន មិន​ចាញ់​តារា​ស្រី​វ័យក្មេង​ឯទៀត​នោះទេ​។​ ​តារា​សម្តែង សុវណ្ណ លីន​ដា ក្រោយ​បណ្តែត​ខ្លួន ចាប់យក​ការងារ​សិល្បៈ អស់​រយៈពេល​ជាង ៥​ឆ្នាំ មកនេះ ត្រូវបាន​គេ​មើលឃើញ ថា ភាពល្បីល្បាញ​របស់​នាង ទើប​មាន​ការរីក​សុះសាយ ក្នុងអំឡុង ពេល​ជិត​មួយឆ្នាំ​ចុងក្រោយ​នេះ តែប៉ុណ្ណោះ​។ ប៉ុន្តែ​ស្របពេល ដែល​កេរ្តិ៍ឈ្មោះ និង​ការគាំទ្រ​កំពុង​តែមាន​ជា បណ្ដើរៗ​ស្រាប់​លេចឮ​ដំណឹង​អំពី​ជីវិត​ស្នេហា ឯកជន​ក្រៅ​សិល្បៈ​មក​ថា លីន​ដា កំពុង​តែមាន​ទំនាក់ទំនង​ស្នេហា ដ៏​ផ្អែមល្ហែម​ជាមួយ​បុរស​វ័យក្មេង ជា​មនុស្ស​ក្នុង​ចង្កោម​សិល្បៈ​។​

​ផ្អែក​តាម​ប្រភព​និយាយ​ខ្សឹបខ្សៀវ ចេញពី​រង្វង់​អ្នកសិល្បៈ បាន​ឲ្យ​ដឹងថា កាលពី​ថ្មីៗ​នេះ គេ​តែង​ឃើញ​កញ្ញា សុវណ្ណ លីន​ដា​បណ្តើរគ្នា​ជាមួយ​បុរស​រូប​សង្ហា វ័យក្មេង​ម្នាក់​ជា​អ្នកសិល្បៈ​។ ចំពោះ​សកម្មភាព​ស្និទ្ធស្នាល ល្អូក​ល្អឺ​ន​រវាង លីន​ដា និង​បុរស​ម្នាក់​នោះ ត្រូវបាន​ប្រភព​និយាយថា ជាការ​បង្កើត​ភ្លើង​ស្នេហា​ថ្មោងថ្មី ស្ថិតក្នុង​ដំណាក់កាល នៃ​ការស្វែងយល់​ពី​ចិត្ត​គ្នា​មុន​ឈានទៅដល់​ជីវិត​អាពាហ៍ពិពាហ៍ ។​ ​

ប្រភព​ដដែល​បាន​បន្តថា ជារឿយៗ​តារា​ប្រុស​រូប​សង្ហា​គូស្នេហ៍ តារា​ស្រី សុវណ្ណ លីន​ដា គឺ​ឧស្សាហ៍​មក​ចាំ​ទទួលយក តារា​ស្រី​រូបនេះ ចេញទៅ​ដើរ​កំសាន្ត លំហែកាយ​នៅ​ខាងក្រៅ ជា​ញឹកញាប់​។ ជាពិសេស​ពួកគេ ទាំងពីរ​នាក់ ក៏​តែង​ចូល​ហាង​អាហារ និង កន្លែង​សប្បាយ ជាមួយគ្នា​ជាច្រើន​ទៀត​។ តាមរយៈ​ការបង្ហាញ​អត្ត​ច​រិ​ក​ដ៏​ស្និទ្ធស្នាល របស់​អ្នក​ទាំងពីរ​នេះ គេ​អាច​សន្និដ្ឋានថា សុវណ្ណ លីន​ដា កំពុងតែ​បញ្ឆេះ​ភ្លើង​ស្នេហ៍ ក្រៅ​ឆាក​ជាមួយ​បុរស​ម្នាក់​នោះ​។​

​ ការបំភ្លឺ​ពី​តារា​សម្តែង សុវណ្ណ លីន​ដា នៅឡើយ​ទេ នៅ​ព្រឹក​ថ្ងៃទី​១៤ ខែ កុម្ភៈ ឆ្នាំ​២០១៤​ជុំវិញ​បញ្ហា​នេះ​។ ក្រោយពី​ឈាន​ជើង​ចូល ក្នុង​វិស័យ​សិល្បៈ​មួយរយៈ​នេះ មក​តារា​សម្តែង និង​បង្ហាញ​ម៉ូដ សុវណ្ណ លីន​ដា បាន​ព្យាយាម​ខិតខំ សាង​កេរ្តិ៍ឈ្មោះ​ឲ្យ​មាន​ភាព​ល្បី ដោយ​ការបញ្ចេញ សមត្ថភាព​ក្នុងការ​សម្តែង​ខ្សែភាពយន្ត ការថត​ឈុត​កាយវិកា​ខារ៉ាអូខេ រហូតដល់​មានឱកាស ទាញ​បាន​ប្រជាប្រិយភាព​យ៉ាងច្រើន​គួរសម ពី​ទស្សនិកជន ៕​PISETH-0126 PISETH-0127 PISETH-0128 PISETH-0129